ដោយ៖ ពៅ មេត្តា | ថ្ងៃសុក្រ ទី5 ធ្នូ 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
អនុប្រធានគណបក្សកាន់អំណាច និងគណបក្សប្រឆាំង មួយរយៈកាលចុងក្រោយនេះ មានការប៉ះពាក្យសំដីគ្នាទៅវិញទៅមក ក្នុងការប្រើតួនាទីជាតំណាងរាស្ត្រទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ។
ជាលើកទី២ហើយដែលលោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នជានាយករដ្ឋមន្ត្រីគំរាមដកតួនាទីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចេញពីតួនាទីបច្ចុប្បន្នជាអនុប្រធានទី១នៃរដ្ឋសភា ។
នៅក្នុងពិធីចែកសញ្ញាប័ត្រ នៅថ្ងៃទី០៤ ខែធ្នូនេះលោក ហ៊ុន សែន ថ្លែងថាអនុប្រធានទី១រដ្ឋសភា គួរប្រយ័ត្នខ្លួនព្រោះសមាជិកសភាភាគច្រើនជារបស់លោកអាចបុកទម្លាក់ លោក កឹម សុខា ពីតំណែងដោយសំឡេងភាគច្រើន ។ ប្រតិកម្មរបស់លោក ហ៊ុន សែន ជាថ្មីទៀតនេះដោយលោកចោទថា លោក កឹម សុខា ប្រើតួនាទីជាអនុប្រធានរដ្ឋសភាពុំបានត្រឹមត្រូវ គឺមិនយកទៅសម្របសម្រួលការងាររបស់តំណាងរាស្ត្រ បែរជាបញ្ចេញយោបល់នៅក្រៅសភា ឬ លោកហៅថា ជេរប្រមាថនាំឲ្យប៉ះពាល់គណបក្សកាន់អំណាច ។ លោកថ្លែងថា «ចង់ផ្ដល់យោបល់លើបញ្ហាអី តាមរយៈប្រធានក្រុមតំណាងរាស្ត្រនោះមក ហើយប្រធានក្រុមតំណាងរាស្ត្រយកមកជជែកជាមួយនាយករដ្ឋមន្ត្រី ឬជជែកជាមួយប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនមក និយាយមិនមែនបិទសិទ្ធិទេ ។ ក៏ប៉ុន្តែយើងត្រូវតាមដែរ ត្រូវមើលដែរ និយាយគ្នាថាសន្ទនា ប៉ុន្តែដល់តែពិតប្រាកដ ជេរទៅតាមរបៀបស្អីឯណា។ គេឲ្យនិយាយនៅក្នុងសភាម៉េចក៏មិននិយាយ។ សូមផ្តាំតាមធាតុអាកាស ប៉ុន្មានគីឡូហឺត មេហ្គាហឺតហ្នឹងទៅ បើមិនបានជេរគេ រន្ទះវាបាញ់ឬស្អី ។ ក្នុងពេលដែលមេៗនេះកំពុងប្រកាន់វប្បធម៌សន្ទនា ឯអ្នកផ្សេងទៀតទៅរឿងផ្សេងទៀត» ។
ទោះយ៉ាងលោកហ៊ុន សែន មិនបានបញ្ជាក់ឲ្យបានចំថា លោកមិនពេញចិត្តនឹងលោកកឹម សុខា និយាយពីអ្វីនោះទេ ។ តែប្រតិកម្មរបស់លោក ហ៊ុន សែន នេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ថ្លែងប្រាប់ប្រជាពលរដ្ឋនៅខេត្តកណ្តាលនៅថ្ងៃទី៣០ ខែវិច្ឆិកាថា លទ្ធផលជំនួបរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃ២៨ ខែវិច្ឆិកានោះលោកមិនទាន់ពេញចិត្តទេ ។ លោក កឹម សុខា ថ្លែងប្រាប់ពលរដ្ឋថា លោកមិនកុហកម្ចាស់ឆ្នោតទេ គឺអ្វីជាចំណុចវិជ្ជមានលោកពេញចិត្តទទួលយក ហើយអ្វីជាចំណុចអវិជ្ជមានលោកបន្តទាមទារ ។
សម្រាប់លោក កឹម សុខា យល់ថាអ្វីដែលលោកបានធ្វើនោះមិនខុសទេ ហើយលោកបានហៅលោក ហ៊ុន សែន ថាមិនយល់ពីអ្វីជាតួនាទីរបស់តំណាងរាស្ត្រក្នុងការបំពេញការងារ ។ លោក កឹម សុខា ធ្លាប់ថ្លែងថាទីណាកន្លែងក៏ដោយក៏ជាកន្លែងសម្រាប់តំណាងរាស្ត្រធ្វើការដែរ ទាំងនៅក្នុងរដ្ឋសភា ទាំងនៅចិញ្ចើមថ្នល់ ឬកន្លែងណាក៏ដោយឲ្យតែរាស្ត្រត្រូវការ។
តើតំណាងរាស្ត្រដែលមានវ័យចំនាស់ទាំងពីរនេះ មិនសូវយល់ពីតួនាទីរបស់តំណាងរាស្ត្រឬ យ៉ាងម៉េចបានជជែកគ្នាលើចំណុចនេះ ?
មាត្រា៧៧នៃរដ្ឋធម្មនុញ្ញបានចែងថា តំណាងរាស្ត្រគឺតំណាងឲ្យប្រជាជាតិទាំងមូល មិនមែនតំណាងឲ្យតែប្រជាពលរដ្ឋនៅក្នុងមណ្ឌលរបស់ខ្លួននោះទេ ។
តំណាងរាស្ត្រមានតួនាទីសំខាន់ ក្នុងការនាំយកអ្វីជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋដាក់ទៅឲ្យ រដ្ឋាភិបាលមានវិធានការដោះស្រាយ ។
តំណាងរាស្ត្រមានតួនាទីសំខាន់ ក្នុងការនាំយកអ្វីជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋដាក់ទៅឲ្យ រដ្ឋាភិបាលមានវិធានការដោះស្រាយ ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា លើកឡើងថាគណបក្សទាំងពីរកំពុងបង្ហាញឥទ្ធិពលរបស់ខ្លួនឲ្យប្រជាពលរដ្ឋឃើញ ដូច្នេះលោកថាពួកគេបញ្ចេញមតិនៅក្នុងសភា ឬក្រៅសភានោះមិនមែនជាបញ្ហាចោទនោះទេ ឲ្យតែប្រកបដោយក្រមសីលធម៌ ។ លោកបញ្ជាក់ថា «រឿងដែលនិយាយគ្នានៅក្នុងសភាឬក្រៅសភានេះ គឺអាស្រ័យទៅលើសីលធម៌របស់តំណាងរាស្ត្រទាំងនោះ ប្រសិនជាគាត់យល់ថា រឿងដែលគួរនិយាយនៅក្នុងសភា គួរតែលើកទៅពិភាក្សានៅក្នុងសភា រឿងខ្លះ ពេលខ្លះ គាត់ដោះស្រាយមិនបាននៅក្នុងសភាគាត់និយាយជាមួយប្រជាពលរដ្ឋ។ នេះអាចជាយុទ្ធសាស្ត្ររបស់ប្រទេសនិមួយៗ ។ ខ្ញុំយល់ថាមិនមានប៉ះពាល់តួនាទីតំណាងរាស្ត្រទេ» ។
លោក ហ៊ុន សែន ធ្លាប់គំរាមដកតំណែងអនុប្រធានសភាទី១របស់លោក កឹម សុខា ម្ដងដែរបន្ទាប់ពីលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រថា នឹងប្រើយន្តការសភាដើម្បីដកហូតដំណែងរដ្ឋមន្ត្រីនៅក្បែរលោក ហ៊ុន សែន ណាដែលប្រព្រឹត្តិអំពើពុករលួយ ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
3 comments:
kim sokha trying to separate the power of nonprofit organization because,CNRP really concerned MR Laov Mong hi,Mr sok touch, Mr kam ley, Mr mom sonong do and the other group greate a new party ....!
KIM SOKHA TRYING TO DIVIDE DEMOCRACY PEOPLE it really clear how bad he is ?
So that mean is AR kim sokha and AR samrainsyv is really communish spy of khmer society this is really big picture and no doubt in my mind
CNRP must responsible to find the justic of the election 2013 and people not allow CNRP to buy more time any more .....peop;e going to figh really hard again communist CNRP and CPP very soon and ICC waiting to see khmer people take action TO find justic with their hand
WHAT kind of more cheating game that CNRP and CPP going to play next ? you can run but you can not hid time to take AR samrainsy, AR kim sokha and AR hun sen facing with ICC

'Khmerization Admin/DrGunZet ought to quit playing this dirty game of Khmer race trashing for its readership. Any Khmer human in the right mind can see this off the bat even subconsciously. 'Khmerization Admin/DrGunZet should be ashamed of himself. 'Khmerization Admin/DrGunZet went so far as to having deleted the '10 questions to ponder over' comment
previously posted here under 'Khmerization' is unwavering for the freedom of speech?
Low life 'Khmerization Admin/DrGunZet - shape up or ship out!!!!!!!
Post a Comment