ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានទី១ បានបើកកិច្ចប្រជុំនៅទីស្នាក់ការរបស់ខ្លួនជិតពហុកីឡដ្ឋានជាតិអូឡាំពិក ហើយកិច្ចប្រជុំទាំងមូលនោះបែរក្លាយជាវេទិកាជ្រួលច្របល់ ដ្បិតត្រូវបានអុកឡុក និងប្រមាថយ៉ាងចាស់ដៃរហូតដល់ថ្នាក់ដកកាំភ្លើងដាក់លើតុ និងភ្ជង់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកការងារសន្តិសុខ-សណ្តាប់ធ្នាប់ ខណៈផ្កាយ៤យោធារូបនេះមានអាការៈស្រវឹងស្រាជោកជាំ ធ្វើឲ្យសមាជិកអង្គប្រជុំ"សាបមាត់" និង"លស់ព្រលឹង"គ្រប់គ្នា ។
ប្រភពព័ត៌មានដដែលបានបង្ហើបប្រាប់ឲ្យដឹងដែរថា ពេលសមាជិកអង្គប្រជុំចូលតុប្រជុំជួបជុំគ្នាសឹងគ្រប់ហើយនោះ ឯកឧត្តមផ្កាយ៤ សៅ សុខា ស្រាប់តែបាននិយាយរៀបរាប់ទាំងកំហឹងថា ខ្លួនទទួលបានដំណឹងមានគេរៀបចំប្រុងដកមុខតំណែងខ្លួន និងបណ្តេញខ្លួនចេញពីបក្សថែមទៀត ។ ក្រៅពីការដកកាំភ្លើងដាក់លើតុ និងភ្ជង់ទៅលើសមាជិកអង្គប្រជុំ ឯកឧត្តមផ្កាយ៤ សៅ សុខា បានប្រមាថយ៉ាងចាស់ដៃទៅលើឯកឧត្តម នុត សាអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលមានវ័យចាស់ទុំជាង ដោយប្រើពាក្យសម្តីអសុរោះធ្ងន់ៗថា "ហ្អែង អាមឹង" ។ លើសពីនេះ ឯកឧត្តមផ្កាយ៤ សៅ សុខា បានបញ្ជាទៅអង្គរក្សរបៀបគំរាម បើមានកម្លាំងខាងណាចេញមុខមកអន្តរាគមន៍ជួយ នុត សាអាន ត្រូវបាញ់ចោលទាំងអស់ ។ កុំថាឡើយសមាជិកអង្គប្រជុំ សូម្បីតែអ្នកសារព័ត៌មានមួយចំនួនដែលចូលយកព័ត៌មានក្នុងកិច្ចប្រជុំនោះ ក៏ភ័យបុកពោះគ្រប់ៗគ្នាដែរ ។ ភាពច្រងេងច្រងាងរបស់ឯកឧត្តមផ្កាយ៤ សៅ សុខា ត្រូវបានធូរស្រាលមកវិញ បន្ទាប់ពីឯកឧត្តម ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញវត្តមានស្ទុះទៅចាប់ឱប និងនិយាយសម្រួល ខណៈសមាជិកអង្គប្រជុំ រួមទាំងឧត្តមសេនីយ៍ផ្កាយ៣ឯទៀតៗផង ដូចជាលោកឧត្តមសេនីយ៍ លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា…ជាដើម មិនហ៊ាន "ហើបមាត់"ឡើយ ។
មិនទាន់ដឹងថា តើឯកឧត្តម នុត សាអាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្តែងនូវការឈឺចាប់ និងប្រតិកម្មយ៉ាងណានៅឡើយទេ ពាក់ព័ន្ធនឹងអំពើប្រមាថរបស់ឯកឧត្តមផ្កាយ៤ សៅ សុខា នោះ ខណៈមជ្ឈដ្ឋាននានាដែលបានដឹងហេតុការណ៍ នាំគ្នារិះគន់ទៅលើអំពើរបស់ឯកឧត្តមផ្កាយ៤ សៅ សុខា បែបនេះ ។
ឯកឧត្តម សៅ សុខា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០១០៥ ។ នាយទាហានរូបនេះទទួលបានការតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣៩៩/៧៥ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៩ ពោលគឺមានរយៈពេលជិត២០ឆ្នាំហើយ និងក្រោយមក ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបន្ថែមលើមុខងារបច្ចុប្បន្ន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៦១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ ។ លើសពីនេះ ឯកឧត្តម សៅ សុខា ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១០/២២០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១០ ។ ឥទ្ធិពលអំណាចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា នៅក្នុងជួរកងយោពលខេមរភូមិន្ទ គឺកម្រិតមហិមា ក្នុងឋានៈជាមន្ត្រីជំនិត និងជានាយទាហានដៃស្តាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
4 comments:
ឃើញទេ សុទ្ធតែផ្កាយ ចោទថាល្ងង់ម្តេចបានទៅ បើថាវាចេះហួសប្រហែលត្រូវ មិនហ៊ានទេជាមួយយួន តែបើខ្មែរគ្នាឯងគឺពូកែរកគ្មានទេ កុំជោ តេបើឈ្មោះខ្មែរខ្លួនយួន ខំយកចិត្តគេឥតខ្នើស ខំឆ្លោះគ្នាឯងទៅ លោកមើលចុះ ផ្កាយស្រុកខ្មែរវាពូកែខ្លសងណាស់
Look at this 4 stars general , he isn't different from his boss traitor 5 stars general . When they open the smelling pious mouth is all about killing and derogatory words not a good educate men at all . This country so far indicate that all their so call leaders are cover by such kid of barbaric , savage , and brutal characteristic like this . The world can see these kinds of brutal order killing of innocents Khmer people lives just protest peacefully for wage increase , without any remorseful from drunken powerful Khmer leadership . This time they start to fight each others for more power , it is no distinction from they kill Khmer .
general thork teap
That would have been great if they could kill each other and let their boss, Yuon, watching them dying.
Post a Comment