A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 November 2014

The National Rescue Foundation has condemned the Cambodian embassy to South Korea for making political threats to opposition supporters working in South Korea មូលនិធិ​សង្គ្រោះ​ជាតិ​ថ្កោលទោស​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូងគំរាមកំហែង​ផ្នែក​នយោបាយ​លើ​ពលករ​ខ្មែរ​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី6 វិច្ឆិកា 2014,

​មូលនិធិ​សង្គ្រោះ​ជាតិ ដែល​មាន​ការិយាល័យ​នៅ​សហរដ្ឋអាមេរិក  ជំរុញ​ឲ្យ​ក្រសួងការបរទេស​ខ្មែរ អន្តរាគមន៍ បញ្ឈប់​ជា​បន្ទាន់​នូវ​គ្រប់​សកម្មភាព គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ខាងត្បូង​។​
​សេចក្តីថ្លែងការណ៍​របស់​មូលនិធិ​សង្គ្រោះ​ជាតិ ចេញផ្សាយ​ថ្ងៃ​ទី​៥ខែវិច្ឆិកាឆ្នាំ​២០១៤​នេះ បាន​ថ្កោលទោស ឯកអគ្គរាជទូត​ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌី​ណា ដោយ​ចោទ​ថា មន្ត្រី​រូប​នោះ កំពុង​ប្រើ​តួនាទី​គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េខាងត្បូង​។​
​មូលនិធិ​សង្គ្រោះ​ជាតិ​អះអាងថា នៅ​ពេល​ថ្មីៗ​នេះ លោក ស៊ុត ឌី​ណា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា ប៉ូលិស​កូរ៉េ បាន​បញ្ជូន​ឈ្មោះ​ពលករ និង​អ្នកប្រឆាំង​មក​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​ស្ថានទូត​រួច អស់ហើយ ដោយ​រង់ចាំ​ចម្លើយ​ពី​ស្ថានទូត​ខ្មែរ ថា​តើ​ឲ្យ​ចាត់ការឬ​យ៉ាងណា​? ដោយ​លិខិត​អះអាង​ថា​ពលករ​ខ្មែរ​ទាំងនោះ មិនមែន​ជនភៀសខ្លួន​ផ្នែក​នយោបាយ​ទេ​។​
លិខិត​ដដែល​ឲ្យដឹងទៀតថា លោក ស៊ុត ឌី​ណា បាន​ក្រើនរំឭក​ពលករ​ខ្មែរ​ទាំងនោះ​ថា កូរ៉េ​គាំទ្រ​ការដឹកនាំ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
មូលនិធិ​សង្គ្រោះ​ជាតិ​យល់ថា អ្វីដែល​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ លោក ស៊ុត ឌី​ណា ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​បែបនេះ ជា​សារ​គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​ពលករ ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េ​នេះ​។​
​លិខិត​ថ្កោលទោស​ដដែល អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ទាំងអស់​នោះ ក្រោកឈរ​ឡើង ប្រឆាំង​នឹង​ការ​គំរាម​នេះ ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការបញ្ចេញមតិ​ឲ្យបាន​ពេញលេញ​។​
​មូលនិធិ​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ​មើល​ពី​លក្ខណៈ សម្បត្តិ​របស់​លោក ស៊ុត ឌី​ណា ដើម្បី​ចាត់​វិធានការ​បំបាត់​នូវ​គ្រប់​រូបភាព​ដែល​គំរាមកំហែង​ផ្នែក​នយោបាយ​។​
VOD មិនអាច​សុំ​បំភ្លឺ​ពី លោក ស៊ុត ឌី​ណា បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប៉ុន្តែ​នៅ​លើ​ទំព័រ​ទំនាក់ទំនង​សង្គម​របស់​លោក ស៊ុត ឌី​ណា ដែល​បង្ហោះ​នៅ​ថ្ងៃ​៦ វិច្ឆិកា​នេះ មាន​សរសេរ​ឃ្លា​ថា “​សមាសភាព​ប្រឆាំង និង​ដែល​អាច​បង្ក​ភាពវឹកវរ នឹង​ត្រូវ​បាន​ចាត់​វិធានការ​យ៉ាងក្តៅបំផុត​ពី​សំណាក់​អាជ្ញាធរ​កូរ៉េ​”​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ករណីនេះ ដោយ​លោក​អះអាងថា មិនទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​នៅឡើយ​៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

1 comment:

Anonymous said...

Ah Roleuy Kanharith is worse than Hyenas.
Ah Niss Kdor Ngorp Ter Ros Andath.