A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 November 2014

Prime Minister Hun Sen's confidant received death threats មន្ត្រី​ស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី​រង​ការ​គំរាម​សម្លាប់​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​ | ថ្ងៃអាទិត្យ ទី2 វិច្ឆិកា 2014 | 

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ លោក ឱម យ៉ិនទៀង កាល​ពី​កន្លង​ទៅ (រូបថត៖ ឡាយ សាមាន) Om Yintieng, Hun Sen's confidant and head of Anti-Corruption Unit, claimed to have received many death threats for his crackdowns on corruption.
មន្ត្រី​ជាន់ខ្ពស់​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​គេ​ស្គាល់​ថា ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គាត់​ត្រូវបាន​គេ​គំរាម​សម្លាប់​ជាច្រើនលើក ខណៈ​ចុះបង្ក្រាប​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​។​
ការអះអាង​នេះ ធ្វើឡើង​នៅពេល​លោក ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​របស់​អ្នកវិភាគ ក្រុមនិស្សិត និង​ពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​បាន​ចូល​រួម​​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី «​ការបញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​» ក្នុង​សកល​វិទ្យាល័យ​ខេមរៈ​នៅ​ព្រឹក​ថ្ងៃ​នេះ​។​
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា លោក​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់ ២​ដង ដោយសារ​លោក​បង្ក្រាប​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​។ លោក​បញ្ជាក់ថា ការ​គំរាម​សម្លាប់​នោះ គឺ​គេ​មិន​សម្លាប់​ដោយ​អាវុធ​ទេ ប៉ុន្តែ​គឺ​គេ​សម្លាប់​ក្នុង​រូបភាព​គ្រោះ​ថ្នាក់​​ចរ​រាចរ​ណ៍​។ លោក​ថា មាន​ករណី​គំរាម​បោះ​គ្រឿងញៀន​ចូល​រថយន្ត​របស់​ពួកលោក បន្ទាប់​ពី​អង្គភាព​នេះ​ចាប់​អ្នក​ប្រព្រឹត្ត​ល្មើស​ផ្ទួនៗ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។
លោក ឱម យ៉ិនទៀង បន្ថែមថា ការចុះ​បង្ក្រាប​អំពើ​ពុករលួយ​នេះ​មិន​ងាយស្រួល​នោះទេ ដោយសារ​អង្គភាព​ត្រូវការ​ភស្តុតាង​ច្បាស់លាស់​ច្រើន ដើម្បី​អាច​ដាក់បន្ទុក​លើ​អ្នក​ប្រព្រឹត្ត​ល្មើស ព្រោះ​ជនល្មើស​មាន​ប្រព័ន្ធ​តុលាកា​ការពារ​។ លោក​បន្ថែមថា ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​វិស័យ​សុខាភិបាល កន្លងមក ដែល​អង្គភាព​តម្រូវ​ឲ្យ​ត្រឹមតែ​សង​ប្រាក់​ទៅ​ម្ចាស់​ជំនួយ​វិញ​នោះ ដោយសារ ករណី​នេះ​កើតឡើង​មុន​ពេល​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចូល​ជា​ធរមាន​។​
ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​សរសើរ​ពី​ការបំពេញ​ការងារ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ តែ​លោក​ថា ប្រសិនបើ​សូម្បីតែ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ក៏​រង​ការ​គំរាម​សម្លាប់​ដែរនោះ មានន័យ​ថា អំពើ​ពុករលួយ និង​និទណ្ឌភាព​នៅ​កម្ពុជា​ស្ថិតក្នុងស​ភាព​ធ្ងន់ធ្ងរ​ណាស់​៕
សូមសរសេរមកអ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

6 comments:

Anonymous said...

Khmerization if you are not lead it mean you are a followers. .. do not make other happy. .other make you happy that how smart people they do...not raincy but you lead them..wWhy not. .? You got integrity wisdom and honost why don't you lead other. ..you shall stop your silly following other it's time to lead. ..remember pre ah ream he was throne to be king but he play silly ( great most respected hero ) andleft the kkingdom to be great warrior. .....it end up Rahul throne king of kingdom. ....preah ream the loser got nothing but Most respectfull warriors. ...khmerization you are playing dumb exactly like preah ream.. start from this minutes to lead everyone near you including raincy. ..don't take crap and respect yourself you are a leader a real leader and everyone else just a lazy bla bla bla insane monkey tools for you. Ok.are you ready !!! now discipline all
idiots...tell them do not touch my stuff since i never touch your. .and kem move your freaking crap face away from me...and do not mess with my stuff ever agian if I am not allow to. ..Please khmerization do not allow no one mess with your superiority ok. Promise me you will do it...Mike

Kmenhwatt said...

Superior? Lop tieth huey ah lop Mice nis!...ah luer kuer Mice go screw yourself!...

Anonymous said...

Really, his life has been threatened by a bunch of small fishes?
I wondered what would be happended to him if he is trying to catch big monster fishes

Consider quitting your jobs or continuing to catch only smaller fishes, so when those fight back, you would have hurt so much...

Big monster fishes can swallow the whole of you in a minutes.

Anonymous said...

Why is that there are so many death threats in such a small country like Cambodia? Why there is hardly any death threat in Laos, or Vietnam?

Can Cambodia ever be like Laos or Vietnam?

-Drgunzet-

Anonymous said...

There is always greengrasses on the otherside of the fence. Perhaps there is no prison in Laos and VN. Sound cambodia neighbors are holycow places.

Anonymous said...

Check the death rates in the world. Cambodia is horrible. Laos and Vietnam are way better than Cambodia.

http://www.worldlifeexpectancy.com/

-Drgunzet-