A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 November 2014

Hun Sen is one of the world's longest-serving leaders who refused to step down លោក ​ហ៊ុន ​សែន​ គឺ​ជា​មេដឹកនាំ​ម្នាក់ក្នុង​ចំណោម​មេដឹកនាំ​លើ​ពិ​ភព​លោក​កាន់​អំណាច​យូរ​ជាងគេ ដែល​មិន​ព្រម​ចុះ​ចេញពី​តំណែង​

ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី25 វិច្ឆិកា 2014, 


​នាយករដ្ឋមន្ត្រី​កម្ពុជាលោក​ ហ៊ុន ​សែន ដែល​ជា​អនុប្រធាន​គណប្ស​ប្រជាជន​កម្ពុជា ត្រូវបាន​កាសែត​បរទេសដ៏​ល្បីល្បាញមួយ​រកឃើញ​ថា ​លោក​គឺជាមេដឹកនាំម្នាក់ក្នុងចំណោម មេដឹកនាំនៅលើ​ពិភពលោក​ចំនួន២៣​រូប​​ ដែល​បាន​កាន់​អំណាច​យូរ​ជាង​គេ​ និង​គឺ​ជា​មេដឹកនាំ​មិន​ចង់​ចុះចេញ​ពី​ត​ណែ​ង​ ទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​ចាកចេញក៏ដោយ ។​
នៅក្នុង​តារាង​ប្រៀបធៀប​របស់​កាសែត​អាមេរិកវ៉ា​ស៊ិន​តោន​ប៉ុស្តិ៍  មេដឹកនាំដែល​កាន់​អំណាច​យូរ​ជាង​គេនៅលើ​ពិភពលោក គឺលោក ​ហ៊ុន ​សែន ត្រូវបាន​ចាត់ថ្នាក់​លេខ៦ ក្នុងចំណោមមេដឹកនាំ​២៣រូប ។ ប៉ុន្តែ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន គឺជាមនុស្ស​ម្នាក់​គត់​នៃ​ទ្វីប​អាស៊ី​នា​សម័យកាល​នេះ ដែល​ត្រូវ​ស្រង់​ទៅធ្វើ​ការប្រៀបធៀបជាមួយ មេដឹកនាំ​នៃ​ទ្វីបដទៃទៀត ។ 
​កាសែតបរទេស​នេះ​ធ្វើការ​ផ្ទៀងផ្ទាត់​ដោយគិត​ជា​ចំនួន​ថ្ងៃ ​ដែលមេដឹកនាំនៃ​ប្រទេសនី​មួយៗ កាន់អំណាចយូរ​ជាង​គេ ។​
លោក ​ប៉ូល​ បីយ៉ា (Paul Biya)  មេដឹកនាំ​ប្រទេសកាំ​ម្រូ​ន នៃ​ទ្វីប​អា​ហ្រិ្វ​ក លំដាប់ថ្នាក់​ទី​១។ គាត់កាន់អំណាចចំនួន១៤៣៦១ថ្ងៃ  ហើយបន្ទាប់មកមានមេដឹកនាំចំនួន៤​ប្រទេស​ទៀត គឺ​ម្នាក់​ៗបានកាន់អំណាចជាង ១២៨០០ ​និង​១២៦០០​ថ្ងៃ ​ហើយសម្រាប់លោក​ ហ៊ុន សែន ដែល​ជាប់​ចំណាត់ថ្នាក់​ទី៦ គិត​មកដល់ពេលនេះគឺលោកបានកាន់អំណាចជាង​១២០០០​ថ្ងៃ ហើយ​បើ​គិត​ជា​ឆ្នាំ គឹ​មេដឹកនាំ​ខ្លះបាន​កាន់អំណាចជិត​៤០ឆ្នាំ ហើយលោក ​ហ៊ុន​ សែន កាន់អំណាចជិត៣០​ឆ្នាំ ។​
​កាសែតដដែល​នេះបន្តថា មាន​មេដឹកនាំខ្លះកាន់អំណាចក្រោម១០០០០​ថ្ងៃ និងជិត៦០០០ថ្ងៃ មាន​ម្នាក់គឺ ប្រធានាធិបតីរុស្ស៊ី ប្លា​ឌី​មៀ​ពូ​ទីន ប​ច្ចុ​ប្បន្ន​នេះ កាន់​អំណាច​បាន​ជិត ៦០០០​ថ្ងៃ ។​

កាសែត​អាមេរិកវ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ កត់សម្គាល់ថា មេដឹកនាំ​កាន់អំណាច​យូរ​ជាង​គេ ដែល​គេ​ហៅ​បុរស​ខ្លាំង ឬ​ជន​ផ្ដាច់ការ​ភាគច្រើន ជាមេដឹកនាំ​នៃប្រទេស​ក្នុងទ្វីប​អាហ្វ្រិក ពិភព​អារ៉ាប់ និងប្រទេស​អាស៊ី​កណ្ដាល​ដែល​ជា​អតីតប្រទេស​សង្គមនិយម ហើយសម្រាប់​ប្រទេសលោកខាងលិចមិនមាន​ទេ ​។ ក្រៅពីនេះ វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍សរសេរថា​ មេដឹកនាំ​មួយចំនួន ដែល​មិន​បាន​រាប់​ឈ្មោះ​ហើយ​កាន់អំណាច​ជាង៣០​ឆ្នាំ និងខ្លះជិត៤០ឆ្នាំ គឺ​ភាគច្រើន​ពួកគេអស់​អំណាចដោយ​ការផ្ដួលរំលំ​ពី​សំណាក់ប្រជាជនខ្លួនឯង ។​
ជា​ការកត់សម្គាល់លោក​ ហ៊ុន​ សែន គឺ​ជា​អតីត​មេទ័ព​ម្នាក់នៃ​របប​កម្ពុជាប្រជាធិបតេយ្យ ហើយក្រោយមកលោក​ភៀសខ្លួនទៅ​តស៊ូ​ចេញពី​ប្រទេស​វៀតណាម​ មក​ផ្ដួលរំលំ​របប អាវ​ខ្មៅ​នេះ តែ​លោកបាន​កាន់​អំណាចជា​នាយករដ្ឋមន្ត្រី តាំងពី​ឆ្នាំ១៩៨៥ ដែល​គេ​ហៅ​ថា​របប​វៀតណាម​លើក​បន្ទុប ក្រោយមកជាសហនាយករដ្ឋមន្ត្រី ​ចេញពី​ការបោះឆ្នោតសភា​ឆ្នាំ១៩៩៣ ។ នៅ​ឆ្នាំ១៩៩៧ លោក​ផ្ដួលរំលំសហនាយករដ្ឋមន្ត្រីទី​១ គឺសម្ដេចក្រុមព្រះ​នរោត្ត​ម រណប្ញ​ទ្ធិ និងបានកាន់អំណាច​បន្តទៀតជា​នាយករដ្ឋមន្ត្រី ដែល​អ្នកវិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា លោក​ជា​មេដឹកនាំកាន់អំណាចដោយ​ភាពចម្រូងចម្រាសយ៉ាងខ្លាំង ដែល​កើតចេញ​ពី​លទ្ធផល​បោះឆ្នោត​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ដោយ​ភាព​មិនប្រ​ក្រ​តីជា​ច្រើន​កើតឡើង ។​
លោក​ ហ៊ុន ​សែន កាលពីពេលអំឡុង​យុទ្ធនាការ​រក​សំឡេងឆ្នោត ឆ្នាំ២០១៣  លោក​ប្រកាសថា លោក​នឹង​បន្ត​កាន់អំណាចជាច្រើន​អាណត្តិ​ទៀត ហើយនៅ​ពេល​លោក​មានវ័យ​៧៤ឆ្នាំ លោក​ពិចារណានឹងលះបង់​អំណាច​នេះ​ចោល ៕ 
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

2 comments:

Kim Ea said...

The dictators lead their countries by create fear , and anguish among population . They rule like thugs and gangsters , they use strong hand to squash , destroy the opponent or difference opinion groups . They order heavy arm force to crush their peaceful demonstration and abuse of power by order secretly to restraint put in jail , imprison or torture innocents people by their cronies judges and their illegal system . It is worst in Khmer case , because this barbaric Youn slave leader , was illegitimate instal in power by Yuon invasion government , it was not legally vote by people . After he was in power, he start to change the law ,create new decrees , do every thing possible to support his conqueror strategy and plan by demand . He use power to disintegrate legally Khmer country border and use the illegal controversial theories to confuse Khmer in purpose to give right to their boss to invade our border It is worst than that he stand firm to protect the enemy Yuon who plant these illegal posts deep inside our land or put Khmer people who dare to challenge his treason act in jail . This a Khmer PM by title but puppet youn bu virtue .

Anonymous said...

The worst thing about Hun Sen that no other dictators in the world can do like him.. is that he lets other countries like Vietnam to occupy and encroach into his own country.