ដោយ ជូលាងហាក់
ថ្មីៗនេះ មានលេចឮដំណឹងគួរឱ្យខ្មាស់អៀនមួយ តាមសារព័ត៌មានមកថា រដ្ឋាភិបាលតេជោហ៊ុនសែន
កំពុងដុតដៃដុតជើងយ៉ាងមមាញឹក រកមធ្យោបាយតាមចាប់ខ្មែរ-អាមេរិ កាំងបីនាក់ ដែលជាប់ចោទក្នុង
ពិរុទ្ធនៃការសរសេរជាចំហរ ក្នុងហ្វេសប៊ុក គម្រាមសម្លាប់ឥស្សរជនជាន់ខ្ពស់ នៅក្នុងគណបក្សនយោ
បាយកម្ពុជា គឺបក្សប្រជាជន។ ព័ត៌មាននិយាយថា ក្រុមប៉ូលិសអន្ តរជាតិ, អាំងទែប៉ូល, នឹងចាប់ផ្តើមធ្វើ
កិច្ចការនេះ។ ស្តាប់ទៅ វាដូចជាគណបក្សប្រជាជន មានមហាអំណាចដ៏លើសលុប ដែលអាចប្រើកង
ប៉ូលិសអន្តរជាតិ ឱ្យហោះហើរទៅសហរដ្ឋអាមេរិក ដេញតាមចាប់ខ្មែរទាំងបីដែលមិនគាំ ទ្រគណបក្ស
នយោបាយរបស់ខ្លួន ជាពិសេសហ៊ានសរសេរប្រមាថជីវិត ឥស្សរជនជាន់ខ្ពស់នៃគណបក្ស ហើយសុំ
ឱ្យយកខ្មែរជាប់ពិរុទ្ធទាំងបី ទៅកាត់ទោសដោយតុលាការភ្នំពេញ។ លោកមានអំណាចខ្លាំងណាស់។
សុំខ្មាស់ហើយ ចេតនារបស់អស់លោក ចំពោះជនជាតិខ្មែរដូចគ្នា។ តែសតិបញ្ញាអស់លោកខ្សោយ ក៏
មិនយល់ពីការយល់ដឹងដ៏ជ្រាលជ្រៅ នៃជនបរទេសពីវិបត្តិក្នុងនយោបា យខ្មែរ និងទុក្ខវេទនា នៃជន
ជាតិខ្មែរ។ គេដឹងគេយល់គ្រប់ច្រកល្ហកអស់ហើយ ម្តេចឡើយហ៊ានហារទៅពឹងពរ រកគេឱ្យទៅដេញ
ចាប់ខ្មែរ ដោយសារតែរឿងកំប៉ិកកំប៉ុកប៉ុនអា ចម៍សុចសោះ? មិនគិតខ្លួនខុសប៉ុណ្ណា ក្នុងករណីណាខ្លះ
តាំងពីបួនទសវត្សរ៍កន្លងមកនេះ... គិតចាប់តាំងពី១៧មេសា១៩៧៥មក?
ការសរសេរគម្រាមកំហែង
ដល់អាយុជីវិតពិតជាមានកំហុសខ្លះ អ៊ីចឹងមែនហើយ។ ប៉ុន្តែករណីហ្នឹងវាមានខ្លះៗជាហូ រហែរក្នុងគ្រា
កន្លងទៅនៅស្រុកខ្មែរ ដែលមានឮសូរថា សមាជិកបក្សប្រជាជន ម្តងម្កាល ក៏ធ្លាប់បាញ់បោះ ប្រមាថ
រកសម្លាប់សមាជិកបក្សសង្គ្រោះជា តិអ៊ីចឹងដែរតើ។ ហើយជនដែលគម្រាមគេ គឺនៅក្រោមច្រមុះ នៃ
រដ្ឋាភិបាលភ្នំពេញ តែគ្មាននរណាអើពើ នឹងចាប់យកជននោះទៅវិនិច្ឆ័យទោសា សោះ(?)... រឿងហ្នុង
បន្តិចក្រោយមក ក៏ស្ងប់ស្ងាត់បាត់អស់ទៅ។ គេបំភ្លេចចោល ព្រោះគេយល់ថា វាជារឿងល្ងង់ខ្លៅ តូច
តាចគ្មានអ្វីជាគ្រោះកាចធំដុំ។ ករណីសម្លាប់មនុស្សមែនទែន នោះទើបបានជាឧក្រឹដ្ឋកម្ម ដែលគេគួរ
ដុតដៃដុតជើង រកយុត្តិធម៌ជូនជនរងគ្រោះ។ មិនថាអ៊ីចឹង?? សួរថា តើហ៊ុនសែនយល់យ៉ាងណាដែរ
ចំពោះការសម្លាប់ប្រជាពលរដ្ឋខ្មែ រកន្លងមក... តាំងពីរឿងធំនៅលើស្ពានកោះពេជ្រ.. . (តើជាការធ្វេស
ប្រហែសឬជាចេតនា នៃមនុស្សអាក្រក់?), រឿងរដ្ឋប្រហារដណ្តើមអំណាចគ្នា, រឿងបោះគ្រាប់បែកនៅ
ពេលរាស្ត្រខ្មែរ ហែរក្បួនធ្វើបាតុកម្ម, រឿងបាញ់សម្លាប់បាតុករ៤-៥នាក់ និងរបួសធ្ងន់មួយចំនួនធំ នៅ
ផ្លូវវ៉េងស្រេង, និងរឿងឈូកបណ្ឌិត។ល។(?) សុទ្ធតែជាករណីធំៗ ចុះម៉េចបានជាប៉ូលិសអាំងទែប៉ូល
មិនមកចាប់ហ៊ុនសែន យកទៅតុលាការឧក្រឹដ្ឋកម្មអន្តរជា តិជាបន្ទាន់ភ្លាមៗទៅ? ឬមួយហ៊ុនសែនជា
មនុស្សមានឥទ្ធពលដ៏លើសលុប អាចគ្របដណ្តប់បានទាំងសតិបញ្ញា បញ្ញាវ័ន្តជនបរទេស? ទៅមិន
រួចទេ ការស្រមើស្រមៃដ៏គួរឱ្យខ្មាស់អៀ ននោះ។ ចង់ចាប់គេគួរមើលទោសខ្លួនឯងសិនថា វាធំប៉ុណ្ណា?
ខ្ញុំខ្មែរនឹងគេដែរ តែមិនកាន់ខាងណាជាដាច់ខាត។ ប៉ុន្តែអព្យាក្រឹតភាពរបស់ខ្ញុំ ឃ្លោងដោយសារបាន
យល់ជាក់នូវកំហុសឯកជន ដែលខ្ញុំយល់ថាពិតជាខុសមែន ហើយមានទាំងភស្តុតាងជាក់ស្តែង។
ការប៉ងប្រាថ្នានៃរដ្ឋាភិបាលហ៊ុ នសែន ក្នុងករណីនេះ គឺគ្មានអ្វីក្រៅពីការបង្ហាញគូ ថខ្លួនឯង តាមចរិត
កោងកាចជាអលជ្ជី និងការចង់ឃើញអំណាចខ្លួនអាចហោះហើ រឆ្លងទ្វីប ប្រកបដោយព្រះចេស្តាដ៏ធំ
ធេងនោះទេ។ ប៉ុន្តែខ្ញុំក៏រង់ចាំមើលផងដែរ ថាតើគេនឹងចាប់ហ៊ុនសែនជាមុន ឬក៏ហ៊ុនសែនពិតជាធំ
សម្បើមប្រកបដោយមហិទ្ធិឫទ្ធជាក់ ស្តែង អាចនិយាយបញ្ចុះបញ្ចូលប៉ូ លិសអាំងទែប៉ូល ឱ្យសម្រេច
កិច្ចការនេះ ដើម្បីតម្រូវចិត្តរបស់គាត់។ ខ្ញុំនៅសហរដ្ឋអាមេរិក ជិត៤០ឆ្នាំហើយ មិនដែលឮ មានរដ្ឋ
ដទៃ ចូលមកចាប់មនុស្សមានសញ្ជាតិអាមេ រិកាំងចេញពីស.រ.អា. យកទៅវិនិច្ឆ័យទោសនៅប្រទេស
ក្រៅនោះឡើយ។ ករណីអមនុស្សធម៌នៅ កម្ពុជាក្នុងរជ្ជកាលតេជោសែនគឺ បន្តមានរហូតមកទល់សព្វ
ថ្ងៃ។ មិនត្រឹមតែការគម្រាមកំហែង ចំពោះជីវភាពរាស្ត្រប៉ុណ្ណោះទេ ដែលបាននិងកំពុងកើតឡើង។
តែករណីនៃការវាយដំទាត់ធាក់ស្ត្រី ភេទ ដែលទន់ខ្សោយ នៅតែមានជាដដែល ដូចជាពេលពួកគាត់
តវ៉ាប្រឆាំងនឹងសេចក្តីសម្រេចចិ ត្ត នៃរដ្ឋាភិបាល ទទួលលុយពីអូស្ត្រាលី ជាថ្នូរនឹងការអនុញ្ញាតិ ឱ្យ
ជនភៀសខ្លួន មកតាំងទីលំនៅក្នុងស្រុក ខណៈដែលរដ្ឋាភិបាលនេះ រកដំណោះស្រាយជួយរាស្ត្រ
ខ្លួនឯងមិនកើតផងនោះ។ សុទ្ធសឹងជាករណីធំៗ ដូចកាយអាក្រាតនៅកណ្តាលវាលល្វឹង តែគួរឱ្យ
ប្រមាថខ្លាំងណាស់ ដែលគ្មានមន្ត្រីរដ្ឋណាម្នាក់ ក្នុងបក្សប្រជាជន មើលឃើញឱនភាពនេះឡើយ។
ដល់មានមនុស្សស្អប់ រហូតដល់ទ្រាំលែងបាន ក៏កើតជាការគម្រាមសម្លាប់ តាំងឯងយកលេសហ្នឹង
មកចោទថាជាបទឧក្រឹដ្ឋ ដែលមានទម្ងន់ទោស។ ខ្មែរក៏ដឹង បរទេសក៏គេដឹងថារដ្ឋាភិបាលបច្ចុ ប្បន្ន
នៅកម្ពុជា កំពុងស្ថិតក្នុងឱនភាពកម្រឹតណា។ គឺអន់យកតែមែនទែន រហូតដល់មើលកំហុសប៉ុនភ្នំ
របស់ខ្លួនមិនទាំងឃើញផង តែខំដុតដៃដុតជើង រកចាប់អ្នកណាដែលប្រឆាំងនឹងខ្លួ ន។ យ៉ាប់មែន។
រាល់គ្នាគួរចាំក្នុងគំនិតជានិច្ ចថា ពួកមនុស្សពាល គឺជាទូទៅគេតែងតែស្អប់ខ្ពើមប្រមា ថមើលងាយ។
សូម្បីតែសង្ឃ ជាអ្នកបួសដែលរមែងមានចិត្តសណ្តោ សមេត្តា យល់ទុក្ខលំបាកមនុស្សផងគ្នា ក៏គង់
តែទ្រាំមិនបាន ហើយខឹងសម្បារចំពោ ះអំពើពាល កោងកាច អយុត្តិធម៌។ បើនឹងនិយាយឱ្យខ្ពស់កប់
ពពក រហូតដល់ឋានសួគ៌ឯណោះទៀត ព្រះអាទិទេពដែលទ្រង់បានបង្កើតគ្ រប់អ្វីទាំងអស់មកនោះ
ក៏ព្រះចេស្តាដ៏លើសលុបរបស់ទ្រង់ មិនអាចទប់ទល់អំពើរំលងនៃជនពាលបា នឡើយ។ ទ្រង់រង់ចាំ
ពេលវេលានឹងជំនំជម្រះ។ ដូច្នេះបានសេចក្តីថា មនុស្សអាក្រក់អយុត្តិធម៌ គឺគ្មានកន្លែងណាឈរឱ្យ
បាននឹងហ្នសោះឡើយ។ បើនឹងថ្កោលទោ សគេ ត្រូវឱ្យសម្លឹងមើលទំហ៊ំនៃទោ សរបស់ខ្លួនផងដែរ។
ក្នុងជួរខ្មែរក្រហម ដែលហ៊ុនសែន ជាសមាជិកម្នាក់ដែរនោះ សូរថា តើហ៊ុនសែន, ឬហ៊ុនណាល់,
បានប្រព្រឹត្តិបាបកម្មយ៉ាងណាខ្ លះ ទៅលើប្រជាជនកម្ពុជា ដែលបណ្តាលឱ្យស្លាប់គរទឹកគរដី ជិតបី
លាននាក់ តាំងពី១៧មេសា១៩៧៥ រហូតដល់យួនចូលលុកស្រុកខ្មែរ ទើបខ្មែរបានរួចខ្លួន? កំហុស
ឬអំពើបាប តូចធំដែលសមមិត្តណាល់ បានធ្វើ គឺព្រះទ្រង់ជ្រាបទាំងអស់។ ផលបុណ្យឬបាប នឹង
វិលមកអ្នកដែលបានប្រព្រឹត្តិ៕៚
ជូលាងហាក់, ស.រ.អា.
2 comments:
នេះគឺជាច្បាប់ក្នុង ព្រះរាជាណាចក្រ ដ៏ មហា រយីករយៀក របស់រដ្ឋាភិបាលខ្មែរ។
Kill one man, and you are a murderer. Kill millions of men, and you are a conqueror. Kill them all, and you are a god.
Post a Comment