
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងអតីតព្រះចៅអធិការវត្តភ្នំខ្ពស់ បានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណ ១០០នាក់ ក្នុងវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅថ្ងៃទី២២ តុលា ២០១៤។
RFA/Hum Chamroeun
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងអតីតព្រះចៅអធិការវត្តភ្នំខ្ពស់ បានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណ ១០០នាក់ នៅថ្ងៃទី២២ តុលា ទៅតវ៉ាចំពោះមេគណខេត្តបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីឲ្យលេខាព្រះមេគណ ឆ្លើយបំភ្លឺការផ្លាស់ប្ដូរតួនាទីព្រះចៅអធិការវត្ត។
ព្រះតេជព្រះគុណ ឃឹម សំអឿន អតីតព្រះចៅអធិការវត្តភ្នំខ្ពស់ និងព្រះតេជព្រះគុណមួយអង្គ ទៀត ត្រូវបានអាជ្ញាធរ និងគណៈសង្ឃស្រុកបាណន់ បានដកតំណែងពីព្រះចៅអធិការវត្ត កាលពីថ្ងៃទី១៩ តុលា។ ការដកតំណែងនេះ ដោយសារកន្លងមក ព្រះអង្គមាននិន្នាការប្រកាន់ប្រជាធិបតេយ្យលេចធ្លោ និងធ្លាប់រិះគន់គណបក្សកាន់អំណាចមូលដ្ឋាន។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនៅរាត្រីនេះ...
No comments:
Post a Comment