A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 22 October 2014

Hundreds of villagers protest against the removal of Ven. Khim Sam Oeun as an abbot of Phnom Kposs Pagoda in Battambang because he supports the opposition CNRP [video inside] អតីត​ព្រះចៅ​អធិការ​វត្ត​និង​ពលរដ្ឋ​នៅ​បាត់ដំបង​តវ៉ា​ជា​ថ្មី​ចំពោះ​ការ​ដក​តំណែង​ព្រះចៅ​អធិការ


រសៀលថ្ងៃទី21/10/2014 ពុទ្ឋបរិស័ទរាប់រយនាក់មកថ្វាយបង្គំសុំនិមន្តព្រះសង្ឃថ្មីដែលធម្មការស្រុក-ខេត្ត តែងតាំងជាចៅអធិការវត្តព្រះកែវមរកតហៅវត្ត(ភ្នំខ្ពស់) និមន្តចេញពីវត្ត៕
--------------------------
អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ ព្រម​ទាំង​ប្រជាពលរដ្ឋ​គាំទ្រ​ប្រមាណ ៥០០​នាក់ នៅ​ថ្ងៃ​ទី​២១ តុលា បន្ត​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​នា​បរិវេណ​វត្ត​ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង តវ៉ា​ចំពោះ​ការ​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត។
អាជ្ញាធរ និង​គណៈ​សង្ឃ​ស្រុក បាន​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត​ពីរ​ព្រះអង្គ កាល​ពី​ថ្ងៃ​ទី​១៩ តុលា។ ការ​ដក​តំណែង​នេះ ដោយសារ​កន្លង​មក ព្រះអង្គ​មាន​និន្នាការ​ប្រជាធិបតេយ្យ​លេចធ្លោ ដែល​ប្រឆាំង​គណបក្ស​កាន់​អំណាច​មូលដ្ឋាន។
អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ ព្រះតេជព្រះគុណ ឃឹម សំអឿន មាន​ថេរ​ដីកា​នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​គាំទ្រ​ព្រះអង្គ គឺ​មក​ពី​ខេត្ត​សៀមរាប បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​បាណន់ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត។ ពួក​គាត់​បាន​នាំ​គ្នា​តវ៉ា ដោយ​មក​ប្រជុំ​គ្នា​ក្នុង​បរិវេណ​វត្ត គឺ​មិន​មាន​ដើរ​ក្បួន​ទៅ​ខាង​ក្រៅ​នោះ​ទេ៖ «ថ្ងៃ​ស្អែក​ហ្នឹង​មាន​ការ​តវ៉ា​បន្ត​ទៅ​ទៀត ដរាប​ណា​រក​ដំណោះស្រាយ​អត់​ឃើញ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​លោក​អញ្ជើញ​មក​តាំង​ពី​ទី​ជិត​ទី​ឆ្ងាយ​ហ្នឹង គាត់​ហាក់​បី​ដូច​ជា​មាន​ការ​ក្ដុកក្ដួល​ក្នុង​ចិត្ត។ អ្នក​ខ្លះ​សម្រាន្ត​អត់​លក់ អ្នក​ទៀត​យំ​រហេមរហាម។ គាត់​នឹង​ឃើញ​ថា ដែល​យក​កង​កម្លាំង​ប្រដាប់​អាវុធ​មក​នេះ​គាត់​ឆ្ងល់ គាត់​រន្ធត់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​គាត់​មក​ឃើញ​ទិដ្ឋភាព​ថ្ងៃ​ដំបូង ហាក់​បី​ដូច​ជា​ធ្វើ​នេះ គឺ​ការ​ប្លន់​វត្ត​ក៏​ថា​បាន ហើយ​ជា​ធ្វើ​រដ្ឋ​ប្រហារ​ចំពោះ​អាត្មា​ក៏​ថា​បាន»
អាជ្ញាធរ​ស្រុក​បាណន់ បាន​ដាក់​ពង្រាយ​កម្លាំង​កង​ប្រដាប់​អាវុធ​ប្រមាណ ៣០​នាក់ ការពារ​សណ្ដាប់ធ្នាប់​ជុំវិញ​បរិវេណ​វត្ត ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បង្ក​ឲ្យ​របួស​ស្នាម​នោះ​ទេ។
ចំណែក​ឯ​ក្រុម​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ព្រះអង្គ​មក​ពី​ឆ្ងាយ ពួក​គាត់​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​បន្ទាប់​ពី​តវ៉ា គឺ​ពួក​គាត់​ស្នាក់​នៅ​ក្នុង​វត្ត ដើម្បី​តវ៉ា​នៅ​ថ្ងៃ​ទី​២២ តុលា បន្ត​ទៀត៕



No comments: