A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

The opposition request for the re-examination of foreign aid and loans to construct roads and bridges បក្ស​ប្រឆាំង​ស្នើ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ប្រាក់​ជំនួយ​និង​កម្ចី​សាងសង់​ស្ពាន​ផ្លូវ​ថ្នល់

ការដ្ឋាន​សាងសង់​ស្ពាន ៣០៥
៥-កញ្ញា-២០១២៖ ការដ្ឋាន​សាងសង់​ស្ពាន ក្រោម​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ខេត្ត​កំពង់ចាម។
Photo: RFA
រដ្ឋាភិបាល​ចិន បាន​ផ្ដល់​ប្រាក់​ជំនួយ និង​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ផ្លូវ​ថ្នល់ ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ ត្រូវ​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា គ្មាន​គុណភាព និង​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​មន្ត្រី​ភាគី​ចិន ត្រួត​ពិនិត្យ​ជំនួយ និង​កម្ចី ដែល​ផ្ដល់​ឲ្យ​កម្ពុជា យក​មក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ​ឡើង​វិញ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​មន្ត្រី​ស្រាវជ្រាវ និង​ទំនាក់ទំនង​កម្ពុជា​ចិន និង​អាស៊ាន ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ថវិកា​ដែល​ផ្ដល់​ជំនួយ និង​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​យក​មក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​មន្ត្រី​ស្រាវជ្រាវ​ចិន ដែល​ធ្វើ​បាឋកថា​កិត្តិយស ស្ដីពី​ទស្សនៈ​វិស័យ​សម្រាប់​ទំនាក់ទំនង​ចិន និង​កម្ពុជា ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ចិន និង​អាស៊ាន នៅ​ថ្ងៃ​ទី​៥ កញ្ញា នេះ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន សើរើ​ឡើង​វិញ​នូវ​ជំនួយ និង​កម្ចី​ចិន ផ្ដល់​ឲ្យ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវ​ថ្នល់ ត្រូវ​ធានា​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន មួយ​ចំនួន បាន​ត្រូវរ៉ូវ​នឹង​មន្ត្រី​កម្ពុជា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្មាន​គុណភាព​នេះ៖ «សំឡេង»។
ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ក្រោម​ជំនួយ​កម្ចី​របស់​ចិន និង​ជំនួយ​របស់​ប្រទេស​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​មើល​ឃើញ​ថា សាងសង់​គ្មាន​គុណភាព​នោះ​ទេ។ សាធារណជន​ទូទៅ​តែង​និយាយ​កំប្លុក​កំប្លែង​លេង​ថា ការ​ធ្វើ​ផ្លូវ​នៅ​ស្រុក​ខ្មែរ​ជាប់​រហូត ដែល​ទំនង​សំដៅ​លើ​ផ្លូវ​នោះ​គ្មាន​គុណភាព ធ្វើ​ហើយ​ធ្វើ​ទៀត។
លោក យឹម សុវណ្ណ លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង ដូចជា ផ្លូវ​ពី​ភ្នំពេញ ទៅ​សៀមរាប ពី​ភ្នំពេញ ទៅ​ស្ទឹងត្រែង ឥឡូវ​នេះ​ខូចខាត ពិសេស​ផ្លូវ​ពី​ភ្នំពេញ ទៅ​កំពង់ធំ ខូចខាត​ស្ទើរ​តែ​ទាំង​ស្រុង។ លោក យឹម សុវណ្ណ បន្ថែម​ថា មន្ត្រី​ស្រាវជ្រាវ និង​ទំនាក់ទំនង​ចិន កម្ពុជា និង​អាស៊ាន សន្យា​ថា គេ​នឹង​ត្រួត​ពិនិត្យ​ពី​ករណី​នេះ៖ «សំឡេង»។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​រដ្ឋលេខាធិការ លោក សួន រចនា មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​បង្វែរ​ឲ្យ​សួរ​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ លោក ស្លូត សំបូរ វិញ។
វិទ្យុ​អាស៊ីសេរី ទាក់ទង លោក ស្លូត សំបូរ នៅ​ថ្ងៃ​ទី​៥ កញ្ញា នេះ តែ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ធ្លាប់​ឲ្យ​វិទ្យុ​អាស៊ីសេរី ថា ទឹក​ប្រាក់​កម្ចី​របស់​ចិន លើ​ការ​អភិវឌ្ឍ​វិស័យ​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន មិន​មាន​គុណភាព។ ម្យ៉ាង​វិញ​ទៀត ទឹក​ប្រាក់​ទាំង​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​ប្រទេស​ចិន វិញ តាម​រយៈ​ការ​ជួល​បុគ្គលិក​ជា​ជនជាតិ​ចិន ក្រុមហ៊ុន​ចិន និង​ការ​នាំ​ចូល​សម្ភារៈ​ពី​ប្រទេស​ចិន ជាដើម។
របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​បច្ចុប្បន្ន ចិន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ត្រង់​អត្រា​ការប្រាក់​ទាប​ចំនួន​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ទឹក​ប្រាក់​ទាំងអស់ រដ្ឋាភិបាល​បាន​យក​មក​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការ​កសាង​ស្ពាន ថ្នល់ ជាដើម។
ផ្លូវ​ជាតិ និង​ផ្លូវ​សំខាន់ៗ​នៅ​តាម​បណ្ដា​ខេត្ត​នានា រដ្ឋាភិបាល​ពង្រីក​បាន​ជាង ៤​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ ក្រោម​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ចំនួន​បី រួម​មាន ប្រទេស​ចិន ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ ក្នុង​ចំណោម​ហិរញ្ញប្បទាន​ទាំង​នោះ មាន​តែ​ប្រទេស​ជប៉ុន មួយ​ទេ​ដែល​ផ្ដល់​ជំនួយ​ឥត​សំណង ប៉ុន្តែ​ប្រទេស​ចិន វិញ ជា​ប្រទេស​ដែល​ផ្ដល់​ប្រាក់​កម្ចី​ធំ​ជាង​គេ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា៕

1 comment:

Anonymous said...

-Drgunzet- used to be a secret Yuon/Vietnamese agent/gook hiding in Khmer Rouges uniform and used to work with Hun Sen to kill many innocent and educated people during the Killing Fields. -Drgunzet- is a very ugly man looking like Chheang Vun with his shacky or shaking ass and walking like a duck by swinging body like an old Vietnamese/Yuon lady.