A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 September 2014

Samaki Rangsey head monk accused of national treason [The traitor is Hun Sen, not these good Samaritan monks] កោះហៅ​ចៅអធិការ​វត្ត​សាមគ្គី​រង្ស៊ី មក​បំភ្លឺ​សំណុំរឿង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រួមគំនិត​ក្បត់ជាតិ

Give our kids a better deal
PHNOM PENH (The Cambodia Herald) -- Phnom Penh Municipal Court summoned Seang Sovannara, head monk of Samaki Rangsey pagoda in Stung Meanchey, to testify on  Sept. 18 for allegedly inciting crimes and national treason.


Regarding the case, the Phnom Penh court also summoned prominent monk activist Luon Sovath, and Suon Serey Rath, leader of US-based Khmer People Power Movement, to appear in the court on the same day. 

Suon Serey Ratha and Luon Sovath were charged with inciting crimes in Phnom Penh and abroad in 2011, natonal treason in August 2013 and inciting citizens not to go to cast ballots in Takeo, Banteay Meanchey, Poipet and Phnom Penh from 2007 to 2013.
(ថ្ងៃទី 11 កញ្ញា 2014, ម៉ោង 09:50:AM) | ដោយ: មុនីរាជ
ភ្នំពេញ: ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា ចៅអធិការ​វត្ត​សាមគ្គី​រង្ស៊ី ត្រូវបាន​តុលាការ​ក្រុង ភ្នំពេញ ចេញ​ដីកាកោះ​និមន្ត​ឲ្យ​ចូលទៅ​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​សំណុំរឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​។​

​ពាក់ព័ន្ធ​សំណុំរឿង​រួមគំនិត​ក្បត់ជាតិ តុលាការក្រុង​ភ្នំពេញ បានចេញ​ដីកា​កោះហៅ ព្រះ​តេជគុណ លួ​ន សុ​វ៉ាត និង​លោក​សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច ​ពលរដ្ឋ​ខ្មែរ រួមទាំង​មនុស្ស​មួយចំនួន អោយចូល​ខ្លួន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤​។​
ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត និង លោក​សួន សេរី​រដ្ឋា ជាប់ចោទ​ពីបទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រៅ ប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១១ , រួមគំនិត​ក្បត់ ប្រព្រឹត្ត​នៅ​​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣, រួមគំនិត​ក្បត់ . អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​
​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត និង​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន ប្រព្រឹត្ត​នៅ​ខេត្តតាកែវ រាជធានី​ភ្នំពេញ ក្រុង​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី​១៨  ខែសីហា ឆ្នាំ​២០០៧ រហូតដល់​អំឡុង​ឆ្នាំ​២០១៣៕M​/S

1 comment:

Anonymous said...

លោកក្បត់ជាតិឬរដ្ឋាភិបាលខុសពាក្យសម្បត់