A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 September 2014

Monks threatened to protest if the abbot expels some monks and land-grab victims from Stung Meanchey Pagoda ព្រះ​សង្ឃ​ព្រមាន​ធ្វើបាតុកម្ម បើ​មាន​ការបណ្តេញ​ព្រះសង្ឃ និង​ពលរដ្ឋ​មិន​ឲ្យ​ស្នាក់នៅវ​ត្ត​ស្ទឹងមានជ័យ​

ព្រះសង្ឃខ្មែរស្នេហាជាតិវត្តស្ទឹងមានជ័យកុដិលេខ១៩ ±85512886499





ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី11 កញ្ញា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

ព្រះអង្គ យិន រតន​សុធាវី (កណ្តាល) ក្នុងសន្និសីទសារព័ត៌មាននៅវត្តស្ទឹងមានជ័យ កាល​ពីព្រឹកមិញ (រូបថត៖ ណាត សុភាព)
ក្រុមព្រះ​សង្ឃ​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ព្រះចៅអធិការ​វត្ត​ស្ទឹងមានជ័យ បើសិន​មាន​ការបណ្ដេញ​ព្រះសង្ឃ​មួយ​ចំនួន និង​អ្នកមាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជិត​១០០​នាក់ មិន​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត​នេះ​បណ្តោះអាសន្ន ដើម្បី​សុំ​អន្តរាគមន៍​រឿង​ដីធ្លីពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វត្ត​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រះសង្ឃ​ព្រះនាម យិន រតន​សុធាវី មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំ​បាន​បង្ក​ភាពអនាធិបតេយ្យ ឬ​អសន្តិសុខ​ក្នុង​វត្ត​ទេ​។ ព្រះអង្គ​បន្ត​ថាប្រសិន​ជា​ចៅអធិការ​វត្ត​បណ្ដេញ​ព្រះអង្គ និង​ព្រះសង្ឃ​មួយចំនួន រួម​ជាមួយ​ពលរដ្ឋ​ផ្សេង​ទៀត​ចេញ​ពី​វត្ត​មែន នោះ​នឹង​មាន​បាតុកម្ម​បណ្ដេញ​ព្រះចៅអធិការ​ឲ្យចេញ​ពី​វត្ត​ដូចគ្នា​។ ព្រះអង្គមានថេរដីកាថា «ប្រសិនបើ​ដេញ​ព្រះ​អង្គ​ យិន ​រតន​សុធាវី ព្រះអង្គ លី ចាន់នេន សឺន ហាយ យើង​ក៏​មាន​សិទ្ធិ​ដេញ​គ្រូ​ចៅ​អធិការ បាតុកម្ម​នៅ​ខាង​មុខ​កុដិ​គ្រូចៅ​អធិការ​​ដេញ​ចេញ​ដូច​គ្នា​ យើង​មិន​ខុស​អ្វី​ទេ»។
កាលពី​ម៉ោង​ជាង​៧​និង​៣០​នាទី​យប់​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​ជ្រួល​ច្របល់​នៅ​ពេល​ឮ​ព័ត៌មាន​ថា ព្រះចៅអធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ គ្រោង​បណ្តេញ​ពលរដ្ឋ​និង​ព្រះសង្ឃ​មួយ​ចំនួន​ចេញពី​វត្ត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខខណៈ​អ្នកមាន​ជម្លោះ​ដីធ្លី​៣០​គ្រួសារ​ទៀត​បាន​ឡើង​មក​ស្នាក់នៅ​វត្ត​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
ពលរដ្ឋ​ម្នាក់​មាន​ទំនាស់​ដីធ្លី លោក ហ៊ឹម យឿន អាយុ​៤៩​ឆ្នាំមានប្រសាសន៍ថា លោក​បារម្ភ​ពី​ការបណ្តេញចេញ។ លោក​ស្នើ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​មេត្តា និង​អនុគ្រោះ​ដល់​ជនរងគ្រោះ​ដីធ្លី ដែល​មាន​បំណង​មក​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ មិនមែន​មក​បង្ករឿង​នោះទេ​។ លោកបញ្ជាក់ថា «លោក​ឲ្យ​លោក​ចៅ​អធិការ​ មេត្តា និង​អនុ​គ្រោះដល់​ពួក​យើង​ខ្ញុំ​ផងព្រោះ​ខ្ញុំ​ក៏​ជា​ជន​ជាតិ​ខ្មែរ​ដែរ ឈាម​ខ្មែរ មិន​មែន​ជា​ជន​ជាតិ​បរទេសណា​ទេ គឺ​ខ្មែរ​ដូច​គ្នាទេ សូម​ចៅ​អធិការ​អនុគ្រោះ​ដល់​ពួក​យើង​ផងចុះ។ ខ្ញុំ​មិន​មែន​មក​រក​រឿង​ហេតុ បង្ក​បញ្ហា​អ្វី​កើត​ឡើង​នោះទេ ខ្ញុំ​គ្រាន់​តែ​មក​ចង់​ទាម​ទារ ដែល​យក​ដីធ្លី​របស់​ខ្ញុំ សុំ​ប្លង់​ជា​កម្ម​សិទ្ធិដើម្បី​យក​ទៅ​កសាង​ជីវិត»។ 

ព្រះចៅអធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះ​តេជគុណ ថៃ ប៊ុន​ធៀន បដិសេធ​នឹង​ការចោទប្រកាន់​នេះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការកោះហៅ​ព្រះសង្ឃ​ប្រជុំ គឺ​ដើម្បី​ពិភាក្សា​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ក្នុង​វត្ត មិនមែន​មាន​គម្រោង​ដេញ​ប្រជាពលរដ្ឋ​នោះ​ទេ។ ព្រះអង្គមានថេរដីការបន្តថា «បើ​ប្រជាពលរដ្ឋ ដែល​មក​ប៉ុន្មាន​នាក់​ហ្នឹង ដែល​គាត់​អាច​មក​នៅ​ក្នុង​ហ្នឹង​ហើយសម្ងំ​នៅក្នុង​ទី​នេះ​បាន ឲ្យ​គាត់​អស់​ចិត្ត​​ឲ្យ​គាត់​នៅ​សិន​ចុះ ទម្រាំ​គាត់​អស់​ចិត្ត ឲ្យ​គាត់​ទៅ​វិញយើង​អត់​បាន​ដេញ​គាត់​ទេ ប៉ុន្តែគ្រាន់​តែយើង​ហាម​ឃាត់កុំ​ឲ្យ​លោក​យក​ប្រជា​ពលរដ្ឋពី​ណា​ពី​ណី ដល់​ពេល​មក​ច្រើន​ យើ​ង​ច្របូក​ច្រ​បល់​ច្រើន​ពេក ​ព្រោះ​ថា​រដូវ​នេះ ជា​រដូច​បុណ្យ​ប្រពៃណី​ជាតិ ដល់​លោក​យក​មក​ច្រើន​ពេកយើង​ច្រ​បូក​ច្រ​បល់ វា​កើតទៅ​ជា​ចោរ វា​កើត​ជា​អ្វី​គ្រប់​បែប​យ៉ាង។ អុីចឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ក្នុង​វត្តវា​ទៅ​យ៉ាង​ម៉េច​វិញ»។
ប្រជាពលរដ្ឋ​មកពីភូមិ​ប្រាសាទ​រ៉ា​ង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ គឺ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ថៃ​មួយ លើ​ផ្ទៃដី ២៩០០​ហិកតា តាំងពី​ឆ្នាំ​១៩៩៧​។ មកដល់​ថ្ងៃ​១១ ខែកញ្ញា​នេះ ពួកគេ​ប្រមាណ​ជិត​១០០​នាក់​បាន​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ​បណ្តោះអាសន្ន ដើម្បី​សុំ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ពី​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋសភា​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

2 comments:

Anonymous said...

I say, expel those trouble monks. If they continue to cause troubles, defrock them. And if they still cause trouble, give them the batons.

-Drgunzet-

Anonymous said...

-Drgunzet- is an illegal Vietnamese dog eater staying in Cambodia just like a wild animal has no feeling or remorse. That is why this wild Vietnamese -Drgunzet- has a numb skull or brain like a crazy person.