Watch here: http://vimeo.com/50273835
កោះព្រះតេជគុណវត្តសាមគ្គី រង្ស៊ីចូលធ្វើសាក្សីក្នុង សំណុំរឿងព្រះភិក្ខុលួន សុវ៉ាត
Thu, 11 September 2014
ភ្នំពេញៈ ព្រះរាជអាជ្ញារងនៃសាលាដំ បូងរាជធានីភ្នំពេញ លោក មាស ច័ន្ធពិសិដ្ឋ បាន ចេញដីកាកោះចុះថ្ងៃទី ២០ សីហាឆ្នាំ២០១៤ និមន្តព្រះតេជគុណ សៀង សុវណ្ណារ៉ា ចៅអធិការវត្តសាមគ្គីរង្ស៊ី ឲ្យចូលទៅឆ្លើយបំភ្លឺក្នុ ងនាមជាសាក្សី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងសំណុំរឿងញុះញង់ឲ្យប្ រព្រឹត្តបទឧក្រិដ្ឋ រួមគំនិតក្បត់ជាតិ និងញុះញង់ប្រជាពលរដ្ឋមិនឲ្ យទៅបោះឆ្នោត។
បទចោទទាំងលើនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅ សកម្មជនតវ៉ាទំនាស់ដីធ្លី បណ្តាញព្រះសង្ឃឯករាជ្យ ព្រះភិក្ខុ លួន សុវ៉ាត ឲ្យចូលបំភ្លឺ នៅថ្ងៃនោះដែរ។
ដីកាកោះទាំងពីរនេះ ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានជាប់សង្ស័យពីបទញុ ះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអា ទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា និង ក្រៅ ប្រទេស កាលពីអំឡុងឆ្នាំ២០១១ , រួមគំនិតក្បត់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣, រួមគំនិតក្បត់ . អំពើប្រឆាំងប្រជាពលរដ្ឋដែល មានសិទ្ធិ បោះឆ្នោត មិនឲ្យទៅបោះឆ្នោត និងការរំខានមិនឲ្យដំណើរការ បោះឆ្នោតបាន ប្រព្រឹត្តនៅខេត្តតាកែវ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៧ រហូតដល់អំឡុងឆ្នាំ២០១៣។
ពាក់ព័ន្ធនឹងបញ្ហាចូលធ្វើ ការតវ៉ា និងបាតុកម្មផ្សេងៗរបស់ព្រះ សង្ឃ នៅថ្ងៃនេះ ព្រះចៅអធិការវត្ត ស្ទឹងមានជ័យ បានសម្រេចបណ្តេញព្រះសង្ឃចំ នួន ៣អង្គចេញពីវត្ត។ ព្រះសង្ឃទាំងបីអង្គនេះ នឹងធ្វើសន្និសីទកាសែតពាក់ ព័ន្ធនឹងរឿងនេះ។
Wed, 10 September 2014
The Phnom Penh Post
2 octobre 12 - Bravant les tabous de sa société, Luon Sovath quadrille le Cambodge, des caméras incorporées à ses lunettes, pour témoigner en direct. Il a reçu mardi à Genève le prestigieux prix Martin Ennals destiné aux défenseurs des droits de l’homme.
ភ្នំពេញៈ សកម្មជនតវ៉ាទំនាស់ដីធ្លី បណ្តាញព្រះសង្ឃឯករាជ្យ ព្រះភិក្ខុ លួន សុវ៉ាតត្រូវបានសាលាដំបូង ចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី ១៨ កញ្ញា សប្តាហ៍ក្រោយក្រោមបទចោទប្រកាន់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិ ដ្ឋជាអាទិ៍ទាំងក្នុងនិងក្ រៅប្រទេស បទក្បត់ជាតិ និងបទប្រឆាំងការបោះឆ្នោត។
ព្រះភិក្ខុ លួន សុវ៉ាត បានឲ្យដឹងថា ប្រហែលជាព្រះអង្គបានចូលរួម ចលនាតស៊ូមតិប្រឆាំងនឹងការ រឹបអូសយក ដីធ្លី ការរំលោភសិទ្ធិមនុស្ស និងតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យកន្ លងមក ដែលចលនាទាំងនោះ ព្រះអង្គបានចូលរួមទាំងនៅក្ នុង និងនៅក្រៅប្រទេស ដើម្បីការពារផលប្រយោជន៍សង្ គម ទើបតុលាការចោទប្រកាន់ដូច្នេ ះ។
No comments:
Post a Comment