ភ្នំពេញៈ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាអនុប្រធាន ទី១ រដ្ឋសភា កំពុងរៀបចំបញ្ជីឈ្មោះអ្នកជំនាញច្បាប់មួយចំនួន សម្រាប់តំណែងទីប្រឹក្សាផ្ទាល់ខ្លួន ដែលនឹងលើកជាសំណើជូនលោក ហេង សំរិន ប្រធានរដ្ឋសភាជាអ្នកសម្រេច។
លោក កឹម សុខា បានបញ្ជាក់កាលពីម្សិលមិញថា លោកកំពុងស្វែងរកទីប្រឹក្សាមួយចំនួន ដើម្បីជួយការងារលោក ក្នុងរដ្ឋសភា ហើយលើសពីនេះ លោកកំពុងរៀបចំបញ្ជីឈ្មោះអ្នកជំនាញច្បាប់ ដើម្បីធ្វើការនៅក្នុងគណៈកម្មការរដ្ឋសភាទាំង ១០ និងតាមដានមើលក្រសួងទាំង ២៨ របស់រដ្ឋាភិបាល។
ក្នុងចំណោមអ្នកជំនាញច្បាប់ទាំងនោះ លោក កឹម សុខា បានបញ្ជាក់ថា លោកក៏តម្រង់យកបណ្ឌិតច្បាប់លោក សាយ បូរី ជាទីប្រឹក្សាព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោក ស សូវាន អតីតមេធាវីលោក ខៀវ សំផន ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនផងដែរព្រមទាំងមនុស្សជាច្រើនទៀត។
លោក កឹម សុខា បានលើកឡើងថា៖ «ខ្ញុំកំពុងស្វែងរកមេធាវីមួយចំនួនទៀត ដើម្បីជួយត្រួតពិនិត្យការងារក្នុងគណៈកម្មការទាំង ១០ និងក្រសួងទាំង ២៨»។ លោកបន្ថែមថា ទាំងលោក សាយ បូរី និងលោក ស សូវាន បានឯកភាពធ្វើជាទីប្រឹក្សាលោករួចហើយ។
លោក សាយ បូរី មិនអាចទាក់ទងសុំអធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែ លោក ស សូវាន បានបញ្ជាក់ថា លោករីករាយក្នុងការធ្វើជាទីប្រឹក្សារបស់លោក កឹម សុខា ដែលនឹងទទួលបន្ទុកផ្នែកច្បាប់ហើយលោកមានជំនាញគ្រប់គ្រាន់ក្នុងការធ្វើការងារក្នុងវិស័យច្បាប់។
លោក ស សូវាន បន្តថា៖ «ខ្ញុំបានឯកភាពជាមួយនឹងគាត់រួចហើយ។ ខ្ញុំរីករាយនឹងធ្វើជាទីប្រឹក្សាច្បាប់។ ខ្ញុំមិនរីករាយធ្វើជាទីប្រឹក្សានយោបាយទេ»។ លោក សូវាន បានលើកឡើងថា ច្បាប់ដែលចេញកន្លងមក មានមួយចំនួនសរសេរខុសអត្ថន័យច្បាប់ និងពាក្យបច្ចេកទេស។
លោក ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តពីគណបក្សប្រជាជន បានថ្លែងថា សំណើតែងតាំងទីប្រឹក្សារបស់លោក កឹម សុខា អាចពិចារណាបាន ប្រសិនបើបញ្ជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ប៉ុន្តែ ចំពោះទីប្រឹក្សាសម្រាប់គណៈកម្មការទាំង ១០ អនុប្រធានរដ្ឋសភា មិនចាំបាច់ស្នើទេ ព្រោះប្រធានគណៈកម្មការនីមួយៗមានសិទិ្ធស្នើដោយខ្លួនឯង។
លោក ថាវី បន្តថា៖ «គណៈកម្មការមួយ អនុញ្ញាតឲ្យមានទីប្រឹក្សាម្នាក់ ដែលមានប្រាក់បៀវត្សរ៍ ប៉ុន្តែគណៈកម្មការអាចតែងតាំងទីប្រឹក្សាលើសពីនេះ តែគ្មានប្រាក់បៀវត្សរ៍»។
លោក ថាវី ថ្លែងថា ចំនួនទីប្រឹក្សាមេដឹកនាំរដ្ឋសភា មានចំនួនកម្រិត ប៉ុន្តែ លោកមិនបានប្រាប់ថា តើមានទីប្រឹក្សាប៉ុន្មាននាក់ ដែលបានតែងតាំងរួចហើយសម្រាប់លោក ហេង សំរិន និងលោក ងួន ញ៉ិល អនុប្រធាន ទី២ រដ្ឋសភានោះទេ។ លោក ងួន ញ៉ិល ដែលបានចាកចេញពីតំណែងជាអនុប្រធានទីមួយរដ្ឋសភា ហើយមកកាន់តំណែងជាអនុប្រធានទីពីរវិញនោះ មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ៕
3 comments:
Dream team? That's about right. CNRP has no resource, no power and cannot get anything done. All they can do are dreaming and accusing with empty words.
I say, just give them some batons to shut them up. Don't hit the batons on the head, hit their mouths. Once they get some broken teeth, they would look funny when they speak lies again. lol.
-Drgunzet-
Hey evil Vietnamese killer named -Drgunzet-, how funny, Vietnamese gook?
To the Vietnamese poster named -Drgunzet-:
Where is your answer for your illegal Vietnamese gangsters who slit our innocent Khmer youth with a sharp sword,-Drgunzet-?
Don't be so hypocrite, flip-flopped and unreliable, Vietnamese cock sucker.
John
Post a Comment