A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 September 2014

Chbar Ampov district police arrested 3 Vietnamese workers for sand-dredging after 100 people went on protest against the dredging អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចាប់​កម្មករ​វៀតណាម​បូម​ខ្សាច់​៣​នាក់

វៀតណាម បូម​ខ្សាច់ ៦២០
កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​កម្មករ​ជនជាតិ​វៀតណាម ៣​នាក់​ពី​កប៉ាល់​បូម​ខ្សាច់​នៅ​ចំណុច​ភូមិ​វាលស្បូវ សង្កាត់​វាលស្បូវ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ២០១៤។
RFA/Uon Chhin
កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ មាន​ទាំង​ប៉ូលិស និង​ប៉េអិម បាន​ចុះ​ចាប់​កម្មករ​ជនជាតិ​វៀតណាម ៣​នាក់​ពី​កប៉ាល់​បូម​ខ្សាច់​នៅ​ចំណុច​ភូមិ​វាលស្បូវ សង្កាត់​វាលស្បូវ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា។
ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​តវ៉ា ដោយ​មាន​ការ​ដុត​កង់​ឡាន​ផង របស់​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី ៤​ភូមិ ​នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ដដែល ប្រឆាំង​​ក្រុមហ៊ុន​បូម​ខ្សាច់​ទន្លេ​មេគង្គ​ក្បែរ​ភូមិ​ពួក​គាត់។
អ្នក​ភូមិ​និង​ចៅសង្កាត់​វាលស្បូវ ​គឺ​អ្នកស្រី យឹម ស៊ីម៉ន បញ្ជាក់​ពី​កន្លែង​បាតុកម្ម​នៅ​មុខ​វត្ត​វាលស្បូវ ថា អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច​ជាច្រើន​ខែ​មក​ហើយ ខ្លាច​បាក់​ដី​ច្រាំងទន្លេ ឬ​បាក់​ផ្ទះ​ពួក​គាត់​ចូល​ទន្លេ ដោយសារ​ក្រុមហ៊ុន​ដែល​គាត់​មិន​ស្គាល់​ឈ្មោះ ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុស​ច្បាប់​នៅ​ក្នុង​ទន្លេ​ក្បែរ​ភូមិ​គាត់​ទាំង​យប់​ទាំង​ថ្ងៃ​ ព្រម​ទាំង​បង្ក​សំឡេង​ម៉ាស៊ីន​ថ្លង់​រំខាន​ទៀត​ផង។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...

1 comment:

Anonymous said...

ចាប់គ្រាន់អោយល្អមើល ស្អែកនឹងលែងវិញ នណាអាចចាប់ចៅហា្វយដាក់ គុកបាន…………….?