A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 September 2014

Authority puts one more CNRP's member in jail សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​បក្ស​សង្គ្រោះជាតិ​ម្នាក់ទៀត​ដាក់គុក

លោកស៊ុំ ពុទ្ឋីក្រុមព្រឹក្សាខណ្ឌច្បាអំពៅមកពីគណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែន ចាប់ខ្លួនកាលពីព្រឹកមិញនៅវេលាម៉ោង០៧:៣០ព្រឹកនៅចំណុចស្ពានអាកាសក្បាលថ្នលដោយមិនដឹងមូលហេតុអ្វីនៅឡើយទេ
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន សមាជិក​ក្រុមប្រឹក្សា ខណ្ឌ​ច្បារអំពៅ របស់​ខ្លួន​ម្នាក់​ឈ្មោះ លោក ស៊ុំ ពុទ្ធី បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា។
ភរិយា​ជនសង្ស័យ និង​ក្រុមការងារ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា លោក ស៊ុំ ពុទ្ធី ត្រូវ​តុលាការ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា​កម្លាំង​សមត្ថកិច្ច ពិតជា​បាន​ចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ គឺ​លោក ស៊ុំ ពុទ្ធី​ពិតមែន​។ ប៉ុន្តែ​លោក​មិនទាន់​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​ទេ។
លោក យឹម សុវណ្ណ បន្ត​ថា​រហូតមកដល់​ពេលនេះ ក្រុមការងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិនិត្យ​ទៅលើ​ការ​ចាប់​ខ្លួន លោក ស៊ុំ ពុទ្ធី ដោយ​យកចិត្តទុកដាក់​៖ «ខ្ញុំ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ថា​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​រង​ចាំ​ស៊ើបអង្កេត ឲ្យ​ដឹង​ពី​ហេតុផល ថា​ហេតុអ្វី​គេ​ចាប់ខ្លួន​គាត់​សិន។ ដរាបណា​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ យើង​ធ្វើ​អត្ថាធិប្បាយ​ទៅ វា​អត់​សុ​ក្រឹត្យ ។ អ៊ីចឹង​ចង់​ប្រមែ​ប្រមូល​ព័ត៌មាន​ឲ្យ​អស់ ថា​តើ​គាត់​ជាប់​ពាក់ព័ន្ធ​រឿង​អី​ឲ្យ​ពិតប្រាកដ»។
ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ពារ​សិទ្ធិមនុស្ស​មួយ​ចំនួន មាន​សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ជាដើម ក៏​មិនទាន់​ដឹង​មូលហេតុ​នៃ​ការ ចាប់ខ្លួន​លោក ស៊ុំ ពុទ្ធី នេះ​ដែរ​ដោយ​គ្រាន់តែ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​ទាំងនេះ អះអាង​ថា​កំពុង​តាមដាន ជុំវិញ​ករណី​ចាប់ខ្លួន​នេះ។ ព្រោះ​យល់ថា​ការ​ចាប់ និង​ការ​ឃុំ​ខ្លួន មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើឡើង​ឆាប់រហ័ស​។
ភរិយា លោក ស៊ុំ ពុទ្ធី គឺ​អ្នកស្រី ម៉ាក ចន្ទ មានប្រសាសន៍ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា ទើប​មាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា​ស្វាមី​គាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស។ អ្នកស្រី​មិន​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ទេ៖« គេ​ឲ្យ​ដំណឹង​ថា​គេ​ចាប់ខ្លួន​គាត់ ក៏​ផ្អើល​ឆោឡោ​ឡើង​ទៅ »។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា​លោក ស៊ុំ ពុទ្ធី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ជាប់​ពាក់ព័ន្ធ ការ​ប្រើ​អំពើ​ហិង្សា ក្នុង​ពេល​ធ្វើបាតុកម្ម នៅ​ក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​ថា លោក ស៊ុំ ពុទ្ឋី ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ទៅតាម​ដីកា របស់​តុលាការ​សាលាដំបូង ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០១៤ នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នាំ​ឲ្យ​មាន​សន្តិសុខ​របួស​ជាច្រើន​នាក់៕

1 comment:

Anonymous said...

ដូចជាចម្លែកអីម្លេះទេ ឃើញខុស ហើយចាប់ចងតែខាងសង្រ្គោះជាតិ ឯខាងបក្សប្រជាជនវិញ ស្អីក៍គ្មានខុសអញ្ចឹង បើខុសដូច ឈូក បណ្ឌិត វិញគឺរកមិនឃើញ រីការបាញ់សម្លាប់វិញ គឹមិនដែលរកឃើញមុខអ្នកបាញ់បានមកកាត់ទោសមួយទេ នេះហើយស្រុកអច្ឆៈរយៈ មែនហើយ។