A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 18 August 2014

Two people become unconscious during the police crackdown of land rights protest by land-grab victims from Kratie and Tbong Khmum provinces មនុស្ស​២​នាក់​សន្លប់​​ក្នុង​ពេល​កម្លាំង​អាជ្ញាធរ​បំបែក​អ្នក​តវ៉ា​ដី​ពី​​ក្រចេះ​និង​ត្បូង​ឃ្មុំ​

Watch the videos of police crackdown here.
ពលរដ្ឋ​ក្រចេះ ត្បូងឃ្មុំ ៦២០
តំណាង​ពលរដ្ឋ ៤១៦​គ្រួសារ មក​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូង​ឃ្មុំ ជិត៣០០នាក់ ត្រូវ​ប៉ូលិស​រារាំង​ពេល​ហែ​ញត្តិ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ ២០១៤។
RFA/ Uon Chhin
អ្នក​តវ៉ា​ប្រមាណ ៣០០​នាក់ តំណាង​ឲ្យ​អ្នក​មាន​បញ្ហា​ដីធ្លី​ជាង ៤០០​គ្រួសារ មក​ពី​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ត្រូវ​កង​កម្លាំង​អាជ្ញាធរ​ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់​ វាយ​បំបែក​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស ក្នុង​នោះ​ស្ត្រី​ម្នាក់ និង​កុមារ​អាយុ ៦​ខែ​ម្នាក់​បាន​សន្លប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា។
ការ​បំបែក​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​យក​ញត្តិ​ទៅ​ដាក់​ឯ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ដដែល ដែល​នៅ​ទី​នោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បី​រូប​បាន​ចេញ​មក​ទទួល​យក​ញត្តិ ប៉ុន្តែ​គ្មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​រូប​ណា​ចេញ​មក​ទទួល​ញត្តិ​ឡើយ៖ «សម្រែក​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន ចេញ​មក​ទទួល​ញត្តិ»
ក្រោយ​ពី​រង់ចាំ​អស់​ចិត្ត ក្រុម​អ្នក​តវ៉ា​បាន​ហែ​ក្បួន​ឆ្ពោះ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ហើយ​ក៏​មាន​ការ​រារាំង​និង​បំបែក​តែ​ម្ដង ដោយ​ប៉ូលិស ប៉េអឹម និង​កងសន្តិសុខ​របស់​ខណ្ឌ​ដូនពេញ ច្រើន​លើសលុប រុញ​ច្រាន​អ្នក​តវ៉ា​ឲ្យ​ទៅ​នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី។
អ្នក​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ពួក​ក្រោយ​ពី​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន​វាស់​ដី​របស់​ពួក​គាត់​យូរ​ហើយ​នោះ។
ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ ឆ្នាំ​២០១៤-២០១៨ នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ថា លោក​មិន​ដែល​បាន​ទទួល​ញត្តិ​រឿង​ដីធ្លី​ទេ ហើយ​លោក​ព្រមាន​ថា នឹង​ដក​តួ​នាទី​មន្ត្រី​ណា​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ៕

No comments: