The opposition Cambodia National Rescue Party (CNRP) on Saturday accused Prime Minister Hun Sen of using the courts to intimidate the party after three of its youth leaders were arrested and seven lawmakers summoned for questioning over violent protests last month.
The accusation came 11 days after CNRP leader Sam Rainsy and Hun Sen forged a political compromise in which opposition lawmakers would end their boycott of parliament and the prime minister agreed to adopt electoral reforms following disputed general elections a year ago.
On Saturday, CNRP said in a statement that three Phnom Penh party youth leaders had been arrested for alleged involvement in the July 15 protest by CNRP supporters pushing for the reopening of Freedom Park in the capital Phnom Penh.
Forty people were injured after the peaceful protest escalated to violence when park security guards tried to pull down a banner hung by the CNRP calling on the government to reopen the park, the only place where protests were allowed in the capital before it was closed to the public in January.
The CNRP identified the three arrested leaders as Khin Chamrouen, 32, Neang Sokhun, 28, and San Kim Heng, 28, saying they were “accused of involvement in the violence” that left at least 40 injured outside Freedom Park.
On Friday, CNRP deputy chief Kem Sokha, seven party lawmakers and another opposition member were summoned by Phnom Penh Municipal Court investigating judge Keo Mony for questioning on Aug. 11 in connection with the violence.
The seven lawmakers and one party member had earlier been detained for several days and charged with “insurrection” for their role in the protest.
They were released just after a July 22 agreement between the CNRP and Hun Sen’s ruling Cambodian People’s Party (CPP) that ended a year of political deadlock following disputed July 28, 2013 general elections.
Sam Rainsy has said that their release was part of the deal.
'Intimidation'
“Arrest and detention of CNRP lawmakers are currently used as intimidation and threat by the Cambodian People’s Party to fulfill their political gain,” the CNRP said Saturday.
“CNRP strongly appeals for the immediate and unconditional release of the …youth leaders,” the CNRP statement said.
“CPP must immediately stop all acts of intimidation and threat on CNRP in particular the use of the courts for unjustifiable and/or illegal arrest and detention,” it said.
Kem Sokha told RFA’s Khmer Service on Friday that that the court order summoning him amounted to a “political show,” saying he was not at the July 15 protest.
He said that he was surprised by the court order as he had earlier explained to the investigating judge that he had nothing to do with the protests.
Under the July 22 agreement forged by Hun Sen and Sam Rainsy, the ruling party pledged to adopt key reforms to the government-appointed electoral body, the National Election Committee (NEC), which named the CPP winner of last year’s polls despite widespread claims that the elections were rigged.
The opposition, meanwhile, agreed to join the National Assembly (parliament), which it had boycotted since the vote, though no date has been set for the lawmakers to swear in.
Working groups from the two parties are discussing the finer points of the agreement, with the CNRP pushing for immunity from prosecution for all new members of the NEC and an independent budget for the body before joining the National Assembly, CNRP sources said.
The CPP said the issue of immunity was not part of the political deal.
Reported by RFA’s Khmer Service. Translated by Sok Ry Sum. Written in English by Parameswaran Ponnudurai.
ស្ដាប់ ឬ ទាញយកសំឡេង
យុវជនគណបក្សសង្គ្រោះជាតិ ៣រូប ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី២ ខែកក្កដា ដើម្បីរង់ចាំស៊ើបអង្កេត។ ពួកគេត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា។
អង្គការសង្គមស៊ីវិល ដែលឃ្លាំមើល ចាត់ទុកករណីនេះថា ជាសម្ពាធនយោបាយទៅលើគណបក្សប្រឆាំងពីសំណាក់គណបក្សកាន់អំណាច ដើម្បីចាប់បង្ខំគណបក្សនេះអោយទទួលយកកិច្ចព្រមព្រៀងចូលសភា។
យុវជនគណបក្សសង្គ្រោះជាតិ ទាំងបីរូបនោះ ត្រូវចោទប្រកាន់ពីបទចោទមួយចំនួន ក្នុងនោះមានបទចូលរួមកុបកម្ម បទហិង្សាដោយចេតនា និងប្រមាថមន្ត្រីរាជការ។
លោកមេធាវី សំ សុខគង់ មានប្រសាសន៍ថា ដោយសារចៅក្រមកាន់សំណុំរឿងពុំមានវត្តមាននៅតុលាការ ទើបមានការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំចៅក្រមកាន់សំណុំរឿង គឺលោក កែវ មុនី ស៊ើបអង្កេតនៅដើមសប្ដាហ៍ក្រោយ។ លោកមេធាវី សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីបានព្យាយាមសុំអោយអ្នកទាំង ៣នាក់ បាននៅក្រៅឃុំដែរ ប៉ុន្តែត្រូវព្រះរាជអាជ្ញាបដិសេធ។ លោក សុគង់ កត់សម្គាល់ថា ការឃាត់ខ្លួន និងឃុំខ្លួនកូនក្ដីលោកនៅពេលនេះ គឺបានធ្វើខុសនីតិវិធី៖ «ចៅក្រមស៊ើបសួរមិនបានប្រើប្រាស់នូវនីតិវិធី ដែលមានចែងក្នុងនីតិវិធីក្រមព្រហ្មទណ្ឌទេ គឺថាមិនបានចេញដីកាកោះហៅគាត់អោយចូលមកបំភ្លឺ ហើយប្រសិនបើគាត់មិនចូលខ្លួនហ្នឹង គឺអាចចេញដីកានាំខ្លួន ឬចាប់ខ្លួន»។
យុវជនទាំងបីរូបនោះរួមមាន លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក នាង សុឃុន ជាហិរញ្ញិកចលនាយុវជនគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌច្បារអំពៅ និងលោក សាន គឹមហេង ជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក។ ពួកគេត្រូវនគរបាលចាប់ខ្លួនបន្តបន្ទាប់គ្នានៅថ្ងៃទី២ ខែសីហា និងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់មកទៅតុលាការ និងចុងក្រោយ ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស រង់ចាំការសាកសួរ។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗនៅថ្ងៃដដែលនេះ ដោយថ្កោលទោសចំពោះការចាប់ខ្លួននេះ និងអំពាវនាវអោយដោះលែងអ្នកទាំងនោះដោយគ្មានលក្ខខណ្ឌ។ លើសពីនេះ គណបក្សនេះបានបញ្ជាក់ទៅគណបក្សប្រជាជនកម្ពុជា អោយបញ្ឈប់ការគំរាមកំហែង។
ស្របគ្នានឹងការចាប់ខ្លួនសកម្មជននេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានកោះហៅសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន ៩នាក់ ក្នុងនោះមាន លោក កឹម សុខា ផង ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ សីហា សាកសួរអំពីការដឹកនាំធ្វើបាតុកម្មកាលពីថ្ងៃទី១៥ សីហា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ករណីនេះជាការគំរាមកំហែងនយោបាយ។ យ៉ាងណា គណបក្សលោកនឹងនៅតែប្រកាន់ជំហរមិនផ្លាស់ប្ដូរទេ ចំពោះការទាមទារដើម្បីផលប្រយោជន៍ជាតិជាមួយគណបក្សប្រជាជនកម្ពុជា៖ «យើងមានការគោលការណ៍ យើងចង់អោយមានការកែទម្រង់ ស្អីដែលយើងទាមទារដោយអប្បបរមានោះ យើងនៅតែទាមទារដដែល មិនអាចទៅក្រោមហ្នឹងទៀតទេ ទោះបីមានការគំរាមកំហែងក៏ដោយ ព្រោះនេះជាប្រយោជន៍របស់ប្រជាជន»។
ចំពោះអ្នកឃ្លាំមើលករណីនេះ លោក អំ សំអាត ចាត់ទុកករណីនេះថាជាសម្ពាធផ្នែកនយោបាយដែរនោះ បានអំពាវនាវអោយគណបក្សទាំង២ ពិភាក្សាគ្នាដោយសន្តិវិធី ដើម្បីចៀសវាងបញ្ហាចម្រូងចម្រាសដែលអាចកើតឡើងដោយបញ្ហានេះ៖ «រឿងអ្វីៗនឹងកើតជាយថាហេតុបន្តទៀត យើងអត់មើលឃើញទេ ចឹងយើងសង្គមស៊ីវិល យើងចង់ឃើញគណបក្សទាំង២ឈរលើឧត្តមប្រយោជន៍ជាតិ ប្រយោជន៍ពលរដ្ឋជាធំ ហើយធ្វើការដោះស្រាយ»។
ទាក់ទងនឹងករណីអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា បេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំង ៧នាក់ និងសកម្មជនម្នាក់ ដែលត្រូវរដ្ឋាភិបាលចាប់ឃុំខ្លួនចំនួន ១សប្ដាហ៍ ត្រូវបានចោទប្រកាន់ពីបទដឹកនាំកុបកម្ម បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទផ្ដើមគំនិតក្នុងអំពើហិង្សា ប៉ុន្តែត្រូវដោះលែងមកវិញនៅថ្ងៃទី២២ កក្កដា នៅក្រោយមានកិច្ចព្រមព្រៀងបញ្ចប់ភាពជាប់គាំងនយោបាយ៕
1 comment:
អ្នកស្នេហាជាតិធ្វើបានល្អការវាយតបសត្រូវជារឿងត្រឹមត្រូវ យើងមនុស្ស មិនមែនសត្វឯណា ដេកឲ្យគេវាយលេងទទេៗ បើយើងមិនវាយវាវិញវា នឹងវាយយើងស្លាប់គ្រប់ពេល បើមានកាំភ្លើងតវារិតតែល្អ ពួកវាមិនហា៊ន វាយយួនទេវាហា៊នតែជាមួយខ្មែរស្លូតត្រង់ពំុមានកាំភ្លើងប៉ុណ្ណោះ នេះពួក អាសត្វឆ្កែទាំងនេះ វារស់នាំទម្ងន់ផែនដី ។
Post a Comment