A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 August 2014

The leaderships of the parliamentary commissions will be elected next week ការ​បោះ​ឆ្នោត​​​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា​ថ្មី​អាច​ធ្វើ​ឡើង​​នៅ​សប្ដាហ៍​ក្រោយ

មន្ត្រី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​ជំនឿ​ថា រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ជា​ថ្មី​ទៀត​នៅ​សប្តាហ៍​ក្រោយ​នេះ។ កិច្ច​ប្រជុំ​នោះ​នឹង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ទាក់ទង​នឹង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា ព្រម​ទាំង​គណៈកម្មការ​ជំនាញ​នានា។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​សុទិដ្ឋិនិយម​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​មិន​ជំទាស់​លើ​ប្រការ​៦ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ដែល​តំណាងរាស្ត្រ​ទាំង ១២២​រូប​ទើបតែ​អនុម័ត​ធ្វើ​វិសោធនកម្ម​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ប្រជុំ​វិសាមញ្ញ​ជា​ថ្មី​ទៀត​នៅ​សប្តាហ៍​ក្រោយ​នោះ​ឡើយ។
​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន នៅ​ថ្ងៃ​ទី​១០ ខែ​សីហា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​កិច្ច​ប្រជុំ​សភា​បន្ត​ទេ ប៉ុន្តែ​រឿងរ៉ាវ​គ្រប់​យ៉ាង​មាន​ភាព​ប្រសើរ​ហើយ។ លោក​បន្ត​ថា គណៈកម្មការ​ជំនាញ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​នោះ​មិន​ប្តូរ​សមាសភាព​ប្រធាន​គណៈកម្មការ​នោះ​ឡើយ។ និយាយ​ជា​រួម អ្វីៗ​ទាំង​អស់​នឹង​ដំណើរការ​ទៅ​មុខ​តាម​ការ​គ្រោង​ទុក និង​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ចំពោះ​សំណួរ​ដែល​សួរ​ថា តើ​នឹង​មាន​ការ​កាត់​ប្រាក់ខែ​របស់​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​សភា​ជិត ១​ឆ្នាំ​នោះ​ឬ​អត់? លោក ឈាង វុន ឆ្លើយ​ថា រឿង​នេះ​មិន​ទាន់​ដឹង​ថា យ៉ាង​ម៉េច​ឡើយ តែ​លោក​យល់​ថា អ្នក​ដែល​មិន​ធ្វើការ​មិន​គួរ​ណា​បាន​ទទួល​ប្រាក់​ខែ​ទេ។
​ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា បើសិនជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ជំទាស់​ទេ​នោះ កិច្ចប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋ​សភា​នឹង​កើត​ឡើង​នៅ​សប្តាហ៍​ទី​២​នៃ​ខែ​សីហា​នេះ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​សមាសភាព​ប្រធាន​និង​អនុ​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​រួច​ហើយ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​តំណាងរាស្ត្រ ប៉ុន្តែ​លោក​មិន​ប្រាប់​សមាសភាព​គណៈកម្មការ​ជំនាញ​ទាំង​អស់​ទេ។
​ទោះជា​បែប​ណា​ក្តី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទំលាយ​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ក្នុង​ការ​ដាក់​សមាសភាព​គណៈកម្មាធិការ​​ជំនាញ​រដ្ឋ​សភា​នេះ និង​បេក្ខភាព​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា។ លោក កឹម សុខា នឹង​ក្លាយ​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា។
លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ គឺ "គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា​ព្រឹទ្ធ​សភា"។ លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣ "គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិសា្ថន និង​ធនធាន​ទឹក"។ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ "គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ និង​សាសនា វប្បធម៌ និង​ទេសចរណ៍"។ អ្នកស្រី មូរ សុខហួរ ប្រធាន​គណៈកម្មការ​ទី​៨ "គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី" និង​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មការ​ទី​១០ "គណៈកម្មការ​អង្កេត បោសសំអាត ប្រឆាំង​អំពើ​ពុករលួយ"។

លោក​បន្ត​ថា គណបក្ស​បាន​ស្នើ​ឲ្យ​លោក សម រង្ស៉ី បំពេញ​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​១០ រដ្ឋ​សភា​ដែល​ទើប​បង្កើត​ថ្មី​នោះ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​មិន​ព្រម​ទទួល​ឡើយ។
ចំពោះ​បញ្ហា​សម្រេច​ទទួល​យក ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៦ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ មិន​លើក​ទូរ​ស័ព្ទ​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ឡើយ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៤។
ចំណែក​សមាសភាព​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ដែល​បក្ស​កាន់អំណាច​ក្តោប​ក្តាប់​វិញ​មាន ៥​គណៈកម្មការ​ដូច​បក្ស​សង្គ្រោះ​ជាតិ​ដែរ។
សមាសភាព​គណៈកម្មការ​ជំនាញ​ទាំង​៥ នៃ​រដ្ឋ​សភា មាន​ដូចជា លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ "គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម"។ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤  "គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ"។ លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ "គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន" និង​លោក ប៉ែន បញ្ញា ជា​ប្រធាន​គណៈកម្មការ​ទី​៦ "គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌"។ អ្នកស្រី និន សាផុន ជា​ប្រធាន​គណៈកម្មការ​ទី​៩ “គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់"។
​ចំណែកឯ​សមាសភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​វិញ ក្នុង​ចំណោម​សមាសភាព​ទាំង ៩​នាក់ គឺ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បង្ហាញ​ឲ្យ​សាធារណជន​ដឹង រួម​មាន​លោក គួយ ប៊ុនរឿន និង​អ្នកស្រី ពុង ឈីវកេក។
កន្លង​មក​មាន​ព័ត៌មាន​ថា បក្ស​ប្រឆាំង​ចង់​ដាក់​បេក្ខភាព​កូនស្រី​លោក កឹម សុខា ជា​បេក្ខជន​សមាជិក គ.ជ.ប ប៉ុន្តែ​ត្រូវ​បក្ស​ប្រឆាំង​បដិសេធ។ ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​បញ្ជាក់​ថា បក្ស​កាន់​អំណាច​ចង់​ដាក់​សមាសភាព គ.ជ.ប មួយ​ចំនួន​ជា​សមាជិក គ.ជ.ប សព្វ​ថ្ងៃ ហើយ​លោក សម រង្ស៉ី ក៏​ចង់​ដាក់​សាច់​ញាតិ​ម្នាក់​ធ្វើ​សមាជិក គ.ជ.ប ដែរ ប៉ុន្តែ​ព័ត៌មាន​ផ្លូវការ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ៕

No comments: