A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 August 2014

Sam Rainsy: If the ruling CPP continues to jail and intimidate his party's supporters it means the political crisis has not yet ended សម រង្ស៊ី​៖ បើ​នៅ​មាន​អ្នក​ជាប់គុក មាន​អ្នក​ដែល​គេ​តាមដាន​រករឿង មានន័យ​ថា​វិបត្តិ​នយោបាយ​មិន​ទាន់​ចប់​​


ដោយ៖​ បាន វិទ្យា និង អុិត សុធឿត​ | ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014 | VOD


សកម្មជន៣រូបរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានចាប់ខ្លួន(រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា​នេះ​ថា​ប្រសិនបើ​នៅតែ​មាន​អ្នក​ជាប់គុក និង​មាន​អ្នក​ដែល​គេ​តាមដាន​រករឿង មានន័យ​ថា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​ត្រូវបាន​បញ្ចប់​នៅ​ឡើយ​តែ ។​
​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​មិញ​នេះ បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ជនរងគ្រោះ​ជំលោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ លោក សម រង្ស៊ី ថា​លោក​បាន​បញ្ជាក់​ហើយ​នៅ​រដ្ឋសភា ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដាប់ ហើយ​បាន​ទាមទារ ស្នើឲ្យ​គេ​កត់ត្រា​ពាក្យ​សម្ដី​របស់​គាត់ថា ​វិបត្តិ​នយោបាយ​ចប់​ហើយ ដូច្នេះកាក​សំណល់ «​រឿង​ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​យើង​ត្រូវតែ​បញ្ចប់​» ។​
​លោក​បន្តថា លោក​នឹង​ខិតខំ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស្មារតី​នោះ ត្រូវបាន​គេ​គោរព​ទាំងអស់គ្នា ។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធថា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​សកម្មជន​ទាំង​បី​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​អំពាវនាវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លាប​ពណ៌​មកលើ​រាជរដ្ឋាភិបាល និង​គណបក្ស​កាន់​អំណ​ច ។ រដ្ឋាភិបាល​ថា​ការឃាត់ខ្លួន​សកម្មជន​ទាំង​បី​នាក់ «​គឺជា​ការអនុវត្ត​ដ៏​ត្រឹមត្រូវ​របស់​សមត្ថកិច្ច​» យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ក្នុង​ការ​ចា​ត​វិធានការណ៍​ទៅលើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។​
​ស្របពេល​ជាមួយគ្នានេះ​ដែរ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងបី លោក ជិន លីដា ប្រាប់​VOD​ឲ្យដឹងថា សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ដែល​ពាក់​ព័ន្ធ​នៃ​ការស្នើ​សុំ​នៅក្រៅ​ឃុំ​របស់​យុវជន​៣​រូប នៅ​ថ្ងៃ​ទី​២២ ខែ​សីហា បន្ទាប់​ពី​សាលា​ដំ​បូ​ន​រាជធានី​ភ្នំពេញ​បាន​បញ្ចូន​សំណុំរឿង​ទៅ​កាលពី​ថ្ងៃច​ន្ទ ទី​១១ ខែ​សីហា​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ បង្ហាញ​សុទិដ្ឋិនិយម​ថា ការស្នើសុំ​នេះ​គឺ មេធាវី​ការពារ​សិទិ្ធ​ជនជាប់ចោទ​សង្ឃឹម​ច្រើន​ក្នុង​ការទាមទារ​ឲ្យនៅ​ក្រៅ​ឃុំ ពីព្រោះ​មិន​មាន​អ្វី​ដែល​ត្រូវ​ចោទប្រកាន់​លើ​សកម្មជន​ទាំង​៣​រូប «​សកម្មជន​នឹង​បាន​នៅ​ក្រៅ​ឃុំ ហើយ​លែង​មាន​ការចោទប្រកាន់ ពីព្រោះ​សកម្មជន​ទាំងអស់​ដែល​ចូលរួមចំណែក​ក្នុង​ការតស៊ូ​ទាមទារ​សិទិ្ធសេរីភាព​ក្នុង​ការបញ្ចេញមតិ​នោះ គ្រាន់តែ​ជាសិ​ទិ្ធ​របស់​គាត់​ប៉ុណ្ណោះ​»​។​
​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​សីហា រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ លោក សាន គីមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌទួលគោក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌទួលគោក និង​លោក នាង សុ​ឃុន ហេរញ្ញិក​ចលនា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារអំពៅ ។​
​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

2 comments:

Anonymous said...

Does CNRP want to eat some more batons?

-Drgunzet-

Anonymous said...

To -Drgunzet- (15 August 2014 11:02 am):

I think you you do (PERIOD).

John :-)