ដោយ៖ អុិត សូធឿត | ថ្ងៃពុធ ទី13 សីហា 2014 Read this issue in English here.
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅថ្ងៃពុធនេះលើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម មកបំភ្លឺនៅរដ្ឋសភាករណីជម្លោះដីរវាងអ្នកភូមិនៅឡពាង ជាមួយភរិយារបស់លោក។
លោក សម រង្ស៊ី សរសេរនៅលើទំព័រហ្វេសប៊ុកលោកនៅថ្ងៃពុធនេះថា «នៅពេលឆាប់ៗខាងមុខនេះ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិនឹងអញ្ជើញលោក ស៊ុយ សែម ឲ្យមកឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភាថា ហេតុអ្វីបានជាគាត់ឲ្យភរិយាគាត់ឈ្មោះ ជា ខេង ប្រើប្រាស់ឥទ្ធិពលរបស់គាត់ជារដ្ឋមន្ត្រី ដើម្បីលួចប្លន់ដីធ្លីប្រជារាស្ត្រ និងធ្វើបាបប្រជារាស្ត្របែបនេះ?»។
ការលើកឡើងរបស់ប្រធានគណប្សប្រឆាំងស្របពេលដែល មានការហែញត្តិរបស់របស់អ្នកភូមិឡពាងមានគ្នាប្រមាណ៧០នាក់ ដែលក្នុងនោះមានជនរងគ្រោះដោយសារជម្លោះដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡាចូលរួមផងដែរ ដើម្បីយកទៅដាក់នៅមន្ទីររដ្ឋសភា និងអង្គទូតនានា ឲ្យអ្នកទាំងនោះដឹងពីទុក្ខវេទនារបស់ពួកគាត់ ដែលរងគ្រោះដោយសារជម្លោះដីធ្លី។
VOD មិនអាចសុំការឆ្លើយតបពីលោក ស៊ុយ សែម បាននៅឡើយទេនៅរសៀលថ្ងៃពុធនេះ ដោយទូរស័ព្ទចូលតែគ្នានអ្នកទទួល។
ជម្លោះដីធ្លីរវាងអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនKDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយអស់រយៈពេលជិត១០ឆ្នាំមកហើយ។ ក្នុងរយៈពេលជិត១០នេះ ភាគីក្រុមហ៊ុនបានប្ដឹងចាប់តំណាងអ្នកភូមិដាក់ពន្ធធានាគារអស់៦នាក់ ក្នុងនោះម្នាក់ៗត្រូវជាប់ពន្ធនាគាររយៈពេល៥ទៅ៦ឆ្នាំ ហើយម្នាក់ក្នុងចំណោមអ្នកជាប់ពន្ធនាគារនោះបានស្លាប់ ក្រោយពេលចេញមកវិញបានប្រាំទៅប្រាំមួយថ្ងៃ។
ការឡើងមកតវ៉ានៅភ្នំពេញរបស់អ្នកភូមិឡពាងលើកនេះ គឺដើម្បីទាមទារឲ្យដោះលែងតំណាងពួកគេ៥នាក់ ដែលតុលាការខេត្តកំពង់ឆ្នាំងចាប់ដាក់ពន្ធនាគារ ដោយសារតែហ៊ានចេញតវ៉ាការពារដីរបស់ខ្លួន និងទាមទារឲ្យទម្លាក់បទចោទលើតំណាងពួកគេ៥នាក់ផ្សេងទៀត ព្រមទាំងទាមទារឲ្យមានអន្តរាគមន៍ជួយដោះស្រាយជម្លោះដីធ្លីរបស់គាត់ផងដែរ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
4 comments:
Rainsy you are nothing but a coward. Please stop your publicity stunt. Your words are meaningless.
Whats about Hun Sen's sister stealing lands in Boeung KoK Lake making multi-millions of dollars? Sbong Sarath and his wife stealing beach built private resort for themselves...why they are not being prosecuted..??
No one can't touch Hun families . they're a god families of Cambodia and everything in Cambodia are belong to them because god HO create god HUN.
14 August 2014 5:48 am
god HO create god HUN and hell is waiting for god Hun to join god Ho.
Post a Comment