ជនអន្តោប្រវេសន៍វៀតណាម ៦នាក់ ដែលចូលមករស់នៅខុសច្បាប់នៅខេត្តរតនគិរី ត្រូវបានចាប់បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាមវិញ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យគ្រប់គ្រងជនអន្តោប្រវេសន៍ចាប់ផ្ដើមចុះស្រង់ស្ថិតិជនអន្តោប្រវេសន៍នៅក្នុងខេត្តនេះ។
នេះជាលើកទី១ហើយក្នុងឆ្នាំ២០១៤ ដែលជនអន្តោប្រវេសន៍វៀតណាម ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេមិនមានឯកសារបញ្ជាក់ថា ជាអន្តោប្រវេសន៍ត្រឹមត្រូវ។
កាលពីថ្ងៃសុក្រ ទី២៩ ខែសីហា សមត្ថកិច្ចប៉ូលិសមូលដ្ឋាន រួមទាំងប៉ូលិសជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី ប្រមូលបានជនជាតិវៀតណាម ២១នាក់ កំពុងស្នាក់នៅតាមរោងសិប្បកម្ម ខ្លះជាធ្វើជាជាងសំណង់តាមការដ្ឋានសាងសង់ និងខ្លះទៀតមកប្រកបរបរផ្សេងៗនៅក្នុងក្រុងបានលុង ដើម្បីត្រួតពិនិត្យលិខិតស្នាមឯកសារស្នាក់នៅជាអន្តោប្រវេសន៍របស់ពួកគេ។
ក្នុងនោះសមត្ថកិច្ចរកឃើញជនជាតិវៀតណាម ៦នាក់គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ ហើយបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញតាមច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ ជាប់នឹងស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម នៅរសៀលថ្ងៃដដែល។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) លោក ឆាយ ធី ចាត់ទុកការបញ្ជូនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់នេះថាជាចំណុចចាប់ផ្ដើមនៃការរឹតបន្តឹងបញ្ហាអន្តោប្រវេសន៍ក្នុងខេត្តភាគឦសានមួយនេះ។ លោកកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិវៀតណាម រាប់ពាន់នាក់បានហូរចូលមកខេត្តនេះក្នុងឋានៈជាអន្តោប្រវេសន៍ផ្នែកទេសចរណ៍ ក៏ប៉ុន្តែមួយចំនួនបានចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់ក្នុងខេត្តនេះ។
លោក ឆាយ ធី៖ «ប្រតិបត្តិការដើម្បីបញ្ជូនជនអន្តោប្រវេសន៍ក្តី យើងឃើញហាក់ដូចជាលក្ខណៈបង្ហាញវិជ្ជមានតិចតួច។ អង្គការសង្គមស៊ីវិលក៏មានការគាំទ្រ ធ្វើយ៉ាងណាឲ្យមានភាពប្រសើរជាងនេះថែមទៀត។ សំណូមពរឲ្យធ្វើបានតឹងរ៉ឹងជាងហ្នឹង»។
របាយការណ៍ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ពលរដ្ឋវៀតណាម ប្រមាណ ១០០នាក់ បានឆ្លងកាត់ច្រកទ្វារព្រំដែនក្នុងឋានៈជាអ្នកទេសចរ និងជាបុគ្គលិកជំនាញមកបម្រើការងារក្នុងក្រុមហ៊ុនសម្បទាន។ កាលពីឆ្នាំ២០១៣ អន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ៣៦នាក់ ត្រូវបានចាប់បញ្ជូនពីខេត្តរតនគិរី ប្រគល់ឲ្យអាជ្ញាធរវៀតណាម។
ទាក់ទិនជនអន្តោប្រវេសន៍មករស់នៅក្នុងក្រុងបានលុងនេះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក លោក ប៊ុត ហេង បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានកំពុងសហការជាមួយប៉ូលិសជំនាញត្រួតពិនិត្យលិខិតស្នាមស្នាក់នៅជនជាតិវៀតណាម ជាបន្តបន្ទាប់។
លោកបន្តថា គម្រោងនេះនឹងធ្វើឡើងទៅលើជនជាតិវៀតណាម ទាំងអស់ដែលស្នាក់នៅក្នុងខេត្តនេះ៖ «ខ្ញុំបានសហការប្រមូលបញ្ជូនទៅការិយាល័យជំនាញ។ ការត្រួតពិនិត្យអ្នកណាមានឯកសារពាក់ព័ន្ធ ឬមិនពាក់ព័ន្ធតាមផ្លូវការ គេចាប់បញ្ជូនទៅវិញអ៊ីចឹង»។
ឆ្លើយតបទៅនឹងវិធានការត្រួតពិនិត្យអន្តោប្រវេសន៍ក្នុងខេត្ត ប្រធានសមាគមវៀតណាមប្រចាំខេត្តរតនគិរី លោក សុខ ជា ចាត់ទុកថា ជាការអនុវត្តច្បាប់ធម្មតារបស់ប្រទេសកម្ពុជា មិនមានប៉ះពាល់ទៅលើសិទ្ធិរស់នៅស្របច្បាប់របស់ជនជាតិវៀតណាម ផ្សេងទៀតនោះឡើយ។ លោកបដិសេធមិនបញ្ជាក់ពីតួលេខនៃអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងខេត្តនេះមានប៉ុន្មាននោះទេ៖ «តាមច្បាប់រដ្ឋាភិបាល ច្បាប់ប្រទេសមួយៗ វាដូចតែគ្នា យើងរស់នៅខុសច្បាប់គេចាប់បញ្ជូនហើយ»។
ស្ថិតិរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី ក្នុងឆ្នាំ២០១៣ មានកម្មករបរទេសរួមមាន វៀតណាម ចិន អូស្ត្រាលី សរុបជិត ៣០០នាក់ (២៨៨) ចូលមកធ្វើការជាកម្មករបច្ចេកទេសក្នុងក្រុមហ៊ុនជាង ២០ នៅក្នុងខេត្តនេះ។ ក្នុងនោះ ៩០ភាគរយជាជនជាតិវៀតណាម។ ចំណែកជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងស្នាក់នៅក្នុងខេត្តនេះមានជិត ៣០០គ្រួសារ (២៧២) មានសមាជិកសរុបជាង ៦០០នាក់ (៦៥៥)។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា មិនអាចទាក់ទងស្នងការនិងស្នងការរងប៉ូលិសខេត្តរតនគិរី សុំអធិប្បាយជុំវិញការបញ្ជូនជនអន្តោប្រវេសន៍វៀតណាម បាននៅឡើយ៕
14 comments:
សូមសរសើរ នេះពីតអាជ្ញាធ្វើការសំរាប់ជាតិ នេះជាលើកដំបូងដែលខ្ញំុបាន ព្ញុ ។
hopefully they get to keep their jobs... knowing how corrupted higher officials are , these true and hard working khmers might get sacked and be out of their jobs if the viets bosses decide to ring up mr Hunsen phone about that matter.
Can or should Khmer people and the CNRP participate in the census for the Vietnamese immigrants?
Without Khmer people's participation, how can we trust that the census represents the real fact?
Six illegal vietnameses compared to millions of illegal viets are just a single piece of hair on the head.
Anyway, this is the beginning process stepping into the right direction. Hope, there will be 60, 600... deportation of these illegal until catching up with, Junta, of Thailand. This is the way to created job for authorities and bring cash to the country. Deporting them because they are illegally, then bring them back as legally working through the process as immigration like the flow of immigrations from Australia. Now there are two cash flow from Australia and Hanoi. Keep up a good job of deportation from the khmer authority.
turboman
នៅមានកងទ៍ពលាក់ខ្លួនរាប់ម៉ឺននាក់ទៀតរស់ក្នុងនាមជាកម្មករចំការកៅស៊ូ ពួកអស់នេះគ្រោះថ្នាក់ខ្លាំង
ជាងគេ វាអាចចូលភូមិសម្លាបប្រជាជនបានតាមចិត្ត
Ah rat eater Drunkzel is so mad because of Cambodian woman is not smart to get married with that 6 YUON man. I don't know what wrong with this rat eater guy want control all Khmer and the one didn't agree with him is stupid.Ah rat eater drunkzel now you can kill and finish all the stupid because power is in you hand . go ahead make you day.
Depot them out but they can come back freely.
6 out, but 6,000 in.
Stop playing the Yuon's slave game by enforcing firmly the immigration law..
Heng Soy wanted to get out of his grave to revive his KI blog which is now a ghost town.
ខ្ញុំថាអ្នកដេលបញ្ជូនយួនទៅវិញនោះបែបមិនស្រួលហើយដឺង មិនស្រួលថ្ងៃក្រោយវាឱ្យសុំទោសវាផងក៍មិនដឺង ហើយមិនដូច្នោះទេ វាបញ្ជាឱ្យ ហ៊ុន សែន ដាំតែអុងផងក៍មិនដឺង ព្រោះយួនវាច្បាស់ជាមិនព្រមឱ្យខ្មែរធ្វើអញ្ចឹងទេ វាមុខជាសងសឹក វិញមិនខានទេ សុំបងប្អូនតាមមើលរឿងនេះឱ្យមែនទែនណាប្រហែលរាប់ពាន់ចូលមកទៀតផង។
I applause you authority of Rottankiri province for your courages to do the right thing!.. Yuon hated Khmers,we don't need yuon on our soil,learns from Khmers krom!!! Please!.,,
Yes It can be because exemtrely smart people like Mr. Kem Soka, Miss. Kem Monovithya and 55 MP CNRP. Where is ICC Hun Sen?
All the Khmer oversea who donated money to her campaign ICC and them became monkeys now! Isn't it?
The people say please don't join with CPP but CNRP join!
When CPP kick CNRP out, CNRP Mr Sam Rainsy, Mr Kem Soka start to talk about ICC, juctice for the victims since 1997 but CPP give green light again. They will join again! So Cambodia will be Vietnam because of Mr Sam Rainsy, Mr Kem Soka, Miss Kem Monovithy and 55 MP CNRP that allow it to happen and betray the people who supported them.
Thanks you for freedom of speech and expression unlike KI media controlled by Jenfamuni dictator media.
I am going to feed the chickens in the farm now and collected chicken manure for sell. Never waste a cent for donation to Miss Kem Monovithya and her I love Cambodia hot news or Thy Sovantha, or CNRP again. They always betray the donors around the world and make us look like monkey now!
My regard to this
best comments ever.
I don't know how Khmer get out from YUON because right now YUON have full control cpp and in the military is under YUON control all of brand even just one small police man has to train by YUON also . how Khmer get out from that?
You see Khmer protest in front of YUON embassy than what they get ? they will get a lot of problem include monk You will see.
It is just a cosmetic one. They'll come back and laugh at khmer. It is like Hun Sen's style, no more deforestation but it is getting worst.
Post a Comment