A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 31 August 2014

Ministry decides to grant land titles to land-dispute villagers in Kratie [United, they have won!] រដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​ប្រគល់​ឲ្យ​ពលរដ្ឋ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ


PHNOM PENH (The Cambodia Herald) -- The Ministry of Land Management, Urban Planning and Construction decided to grant land titles to 329 families in Snuol district of Kratie province. 

The decision came after Land Management Minister Im Chhun Lim visited the villagers who came to Phnom Penh to protest over long-lasting land disputes, at capital's Sammaki Rangsey pagoda where they were staying. 

In a statement, the ministry said it decided to provide 391 land titiles to which accounted for 1,562 hectares of land to 329 families, asking them to receive the land titles at Kratie Provincial Hall on September 3, and for those who can not go there on this date can go to take the land title at Ministry of Land Management, Urban Planning and Construction. 

After the ministry's decision to grant land title to them, the Snuol villagers who have been staying in Phnom Penh for many days said that they will go back to their hometown on September 1st.
ជម្លោះ​ដីធ្លី ក្រចេះ ៦២០
រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អឹម ឈុនលឹម ចុះ​ដោះស្រាយ​ដីធ្លី​ជាមួយ​ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ នា​វត្ត​សាមគ្គីរង្ស៊ី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Ouk Savborey
ទំហំ​ដី​ចំនួន​ជិត ១.៦០០​ហិកតារ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ រដ្ឋាភិបាល​សម្រេច​ដក​យក​ពី​ក្រុមហ៊ុន​កូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ហើយ​ប្រកាស​ប្រគល់​ជូន​ពលរដ្ឋ​ជិត ៣៣០​គ្រួសារ មក​ពី​ភូមិ​គ្រង និង​ភូមិ​ថ្ពង ដែល​មាន​ប្លង់​ដី​ស្រប​ច្បាប់ តែ​មិន​បាន​ដី​កាន់​កាប់​ដាំ​ដុះ។
ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាង ៣០០​គ្រួសារ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទទួល​បាន​ការ​សន្យា​ប្រគល់​ដី​តាម​ប្លង់​ដែល​មាន នៅ​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា ដែល​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ចំពោះ​មុខ​ជន​រងគ្រោះ​នៅ​វត្ត​សាមគ្គីរង្ស៊ី រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា។
រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អឹម ឈុនលឹម មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន មិន​បាន​ដាំ​ដុះ​លើ​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​វិនិយោគ​ទេ ទើប​រដ្ឋាភិបាល​ដក​ដី​ទំហំ​ជាង ១.៦០០​ហិកតារ ប្រគល់​ជូន​ពលរដ្ឋ​ពីរ​ភូមិ គឺ​ភូមិ​គ្រង និង​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ចំនួន ៣២៩​គ្រួសារ ឲ្យ​ទៅ​បើក​យក​ប្លង់​ដី​ពី​សាលា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤។ ប្រសិន​បើ​ពលរដ្ឋ​ទៅ​យក​ពី​សាលា​ខេត្ត​មិន​ទាន់ អាច​បើក​ប្លង់​យក​ពី​មន្ទីរ​សុរិយោដី​ខេត្ត​គ្រប់​ម៉ោង​ធ្វើ​ការ៖ «ទី​១ គឺ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​លើ​ចំនួន ៣៩១​ក្បាល​ដី ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២៩​គ្រួសារ។ នេះ គឺ​ឋិត​នៅ​ភូមិ​ថ្ពង ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ អនុលោម​ទៅ​តាម​បញ្ជី​ឈ្មោះ​នៅ​ប្លង់​សុរិយោដី ដែល​បាន​ធ្វើ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​រួច កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៣»

នៅ​ក្នុង​ដំណោះស្រាយ​នោះ​ដែរ ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ក្រចេះ កាត់​ក្បាល​ដី​ចំនួន ៦៦​ក្បាល​ដី បាន​ទាមទារ​ដី​ពួក​គេ​វិញ​ដែរ។ លោក​រដ្ឋមន្ត្រី​បាន​សន្យា​នឹង​បន្ត​ដោះស្រាយ បើ​សិន​ជា​ប្រជាពលរដ្ឋ​បាន​ប្លង់​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​ដី​នោះ៖ «៣២៩​គ្រួសារ ១.៦៥២,៧៥​ហិកតារ។ ប៉ុន្តែ​ឥឡូវ​នេះ គឺ​មាន ៦៦​ក្បាល​ដី​ដែល​មិន​បាន​បិទ​ផ្សាយ​ទេ កាត់​ចេញ ដូច្នេះ​អា​នេះ គឺ​ថា​ត្រូវ​បន្ត​ពិនិត្យ បញ្ហា​ហ្នឹង​ជា​ជំហាន​ទី​២ បើ​យើង​ពិនិត្យ​ហើយ យើង​បិទ​ផ្សាយ​ទៅ បិទ​ផ្សាយ​ចប់​ហើយ គឺ​យើង​ដោះស្រាយ ៦៦​ក្បាល​ដី​នេះ​ទៀត»
យុវជន ភារម្យ ឲ្យ​ដឹង​ថា គាត់​ត្រឡប់​ទៅ​ភូមិ​គ្រង វិញ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ទទួល​យក​ប្លង់​ដី៖ «នេះ គឺ​ខ្ញុំ​មាន​ក្បាល​ដី​លេខ​១០៧៤»
អ្នកស្រី ផុន សុខុន មក​ពី​ភូមិ​គ្រង ឲ្យ​ដឹង​ថា គាត់​រស់នៅ​ខេត្ត​ព្រៃវែង មិន​មាន​ដី​ល្អ​ដាំ​ដុះ ទើប​គាត់​ចូល​ទៅ​កាប់​គាស់​ដី​នៅ​ស្រុក​ស្នួល ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត​ចំនួន ៣​ហិកតារ កាល​ពី​ឆ្នាំ​១៩៩៩។ ឥឡូវ​គាត់​ឮ​ការ​ប្រកាស​ផ្ទាល់​មាត់​ពី​ថ្នាក់​ដឹក​នាំ គឺ​គាត់​នឹង​រស់​នៅ​បាន​ស្ងប់​លើ​ដី​ទំហំ ៣​ហិកតារ ដែល​នឹង​ទទួល​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​ដើម​ខែ​កញ្ញា៖ «ឥឡូវ​បាន​សម្ដេច លោក ហ៊ុន សែន គាត់​ដោះស្រាយ​ឲ្យ​ហើយ។ ហើយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី បាន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ខ្ញុំ​បាន​ដី​វិញ​ហើយ។ ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​រក​អី​ប្រៀប​មិន​បាន​ទេ ខ្ញុំ​បាន​វិល​ទៅ​ជួប​កូន​ចៅ​ខ្ញុំ​វិញ»
ប្រជាពលរដ្ឋ​ដែល​មក​ពី​ឃុំ​២ធ្នូ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​គ្រួសារ​ច្រើន​ទៀត ដែល​មាន​ជម្លោះ​ដី តែ​មិន​នៅ​ក្នុង​ក្រុមហ៊ុន ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន ដែល​រដ្ឋាភិបាល​បាន​ដក​យក​មក​ចែក​ប្រជាពលរដ្ឋ​នេះ បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្ទាល់​ដៃ​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​បន្ត។ អ្នក​ភូមិ​សន្យា​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ទទួល​បាន​ប្លង់​ដី​ស្រប​ច្បាប់​តាម​ការ​សន្យា​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

3 comments:

Anonymous said...

រដ្ឋាភិបាលសូមកំុលេងល្បិចដដែលៗ ពេលបានឈ្នះឆ្នោតបានកាន់អំណាច មានកំលាំងមាំមួន ក៏បណ្ដោយឲ្យ ជនទុច្ចរិតក្នុងបក្សcpp ដើររិបអូសយកដីធ្លីគ្រប់ទីកន្លែងខែត្រក្រុងពីប្រ ជាជន លុះដល់ប្រជាប្រីយភាពទន់ខ្សោយឬជិតបោះឆ្នោតក៏តាំងដើរសំរុះ សំរួល វាស់ដីចែក ឬ រឹបអូសដីពីក្រុមហ៊ុន ឬជនទុច្ចរិតមកឲ្យប្រជាជនវិញ នេះជាល្បែងសាមកុកល្មឈប់ហើយ អ្នកដែលចូលចិត្តប្រើអំណាចទាំង សុទ្ធតែជនពាលពីគណបក្ស CPP ជាអ្នកមុខអ្នកការ ឬ សាច់សាលោហិត ពួកអ្នកមាអំណាចក្នុងជួរដ្ឋាភិបាល ឯជនក្រៅបក្សទោះធំឬតូចក្ដីមិនដែលហា៊នប៉ះពាល់សូម្បីតែបិុនក្រចកដៃ មានជួយតវាធ្វើបា៉តុកម្ម ហើយត្រូវបូ៉លិសពាលវាយបែកក្បាល ឬ រហូតដល់ស្លាប់ក៏មាន នឹងមិនត្រូវតុលាការផ្ដន្ទារទោសជនដៃដល់យកមកកាត់ទោសម្ដងណាទេ មានតែតុលាការបង្កើនអនុភាពតាមចាប់ជនរងគ្រោះមកដាក់គុកបន្ថែមទៀត នេះជាតុលាការជនអប្រីយ៏ ជាក្រសួងអយុត្តិធម៏ សូមដកផ្លាកចេញពីអាគារដែលមានន័យថា ក្រសួងយុត្តិធម៏ ហើយដាក់ថាក្រសួងអយុត្តិធម៏វិញទើបត្រូវ។

Anonymous said...


The lands belong to you.

These crooks had stolen from you. They gave you back after you have cried out loudly.

That means the thief is not a good person.

Therefore, there is no need to thank the thief Hun Sen who also stole your vote. If Hun Sen did not steal your vote, you would not have these lands' problems with the CNRP's government.

Bun Thoeun

Anonymous said...

អ្នកវាស់ដីចែកនឹងប្រគល់ផ្លង់ដីឲ្យប្រជាជនគឺជាហ៊ុន សែននឯអ្នកដែលមក ផ្លន់ដីកម្មសិទ្ធពីប្រជាជនវិញ គឺអ្នកក្រោមបង្គាប់ជិតដិតនឹងសាច់ញាតិហ៊ុន សែនដដែល នេះជាឆាកល្ខោនពិតៗ សូមបងប្អូនជ្រាប ឯហ៊ុនសែនឆ្លើយ មិនដឹង មិនព្ញុ ព្រមទាំងមិនឃើញ តែប្រជាជនមកស្រែកយំុ ត្រូវប៉ូលិសវាយ បែកក្បាល ខ្លះស្លាប់នៅក្បែរជន្ដើរផ្ទះនាយករដ្ឋមុន្រ្តី ហ៊ុន សែន។ល។