
សកម្មភាពប្រឈមមុខដាក់គ្នារវាងពលរដ្ឋជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងកម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។
RFA/Chin Chetha
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានក្រុមហ៊ុនវិនិយោគទាំងអស់ ឲ្យឈប់រំលោភយកដីពលរដ្ឋ ហើយជំរុញឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងអាជ្ញាធរខេត្តដោះស្រាយជម្លោះដីទាំងនោះ ដោយផ្ដល់អាទិភាពឲ្យពលរដ្ឋមានសិទ្ធកាន់កាប់វិញ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅវិមានសន្តិភាពថ្ងៃទី១៨ សីហា លោក ហ៊ុន សែន ព្រមានដកតំណែងមន្ត្រីទាំងនោះ រួមទាំងអភិបាលខេត្តផង បើនៅក្នុងខេត្តរបស់ទាំងនោះនៅមានជម្លោះជាមួយក្រុមហ៊ុនតទៅទៀត។
ទាក់ទងការព្រមាននេះ អង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងធ្លាប់រិះគន់ លោកនាយករដ្ឋមន្ត្រីថា ធ្លាប់ប្រកាសប្រហាក់ប្រហែលគ្នានេះជាច្រើនដងមកហើយតែមិនមានប្រសិទ្ធភាព៕
No comments:
Post a Comment