However, in an undated video, Mr. Thean Vuthy and the MInister of Cults and Religion Mr. Min Khin, were seen standing next to each other to greet Mr. Hun Sen disembarking from his helicopter. If the over-superstitious Mr. Hun Sen didn't bless and support Thean Vuthy, then Thean Vuthy wouldn't have a chance to scam people since as long as from 2008.
The raid on Thean Vuthy's room at Tuol Reachea Pagoda found diamonds and jewelry.
The raid on Thean Vuthy's room at Tuol Reachea Pagoda found diamonds and jewelry.
Post by Poll Sarieng.
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ចេញបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមចាប់បុគ្គលឈ្មោះ ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិអារ្យមេត្រីយ៍ នៅក្នុងព្រះពុទ្ធសាសនា យកមកផ្ដន្ទាទោសតាមច្បាប់ ព្រោះសកម្មភាពរបស់បុគ្គលរូបនេះបានបំពានដល់ព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ សម្រាប់ប្រជាពលរដ្ឋបានរិះគន់ចំណាត់ការរបស់ប្រមុខរដ្ឋាភិបាល ថាមានការយឺតពេល ហើយជនឆបោកក៏បានរត់គេចខ្លួនបាត់។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នាមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងផ្នែកពាក់ព័ន្ធ បន្តចាត់វិធានការទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិអារ្យមេត្រីយ៍ ដើរបោកប្រាស់ប្រជាពលរដ្ឋ និងបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួនកន្លងមក។ ប្រមុខដឹកនាំចាត់ទុកទង្វើ ឬសកម្មភាពរបស់បុគ្គលឆបោករូបនេះ ថានាំឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋធ្ងន់ធ្ងរ។
«សំឡេង»
បញ្ហាស្រដៀងគ្នានេះ គឺមិនមែនកើតឡើងជាលើកទី១ទេ ដែលប្រទេសកម្ពុជា មានបុគ្គលតាំងខ្លួនជាព្រះ ឬជាអ្នកមានបុណ្យបារមី ដើរឆបោកប្រជាពលរដ្ឋ ចាប់ពីពលរដ្ឋសាមញ្ញរហូតដល់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
រឿងអាស្រូវរបស់បុគ្គល ធាន វុទ្ធី បានកើតឡើងនៅក្នុងវត្តទួលព្រះរាជា មានទីតាំងស្ថិតនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។ បញ្ហានេះក្រសួងធម្មការ និងសាសនា ក៏បានបង្កើតឲ្យមានគណៈកម្មការចម្រុះមួយ ដើម្បីមានវិធានការនិងនាំខ្លួនជនឆបោករូបនេះទៅផ្ដន្ទាទោសតាមច្បាប់។
កាលពីថ្ងៃទី៣ ខែសីហា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងលោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈកម្មការចម្រុះ និងកងកម្លាំងប្រដាប់អាវុធ បានចុះត្រួតពិនិត្យមហាកុដិរបស់លោក ធាន វុទ្ធី ស្នាក់នៅនាបរិវេណវត្តទួលព្រះរាជា ដោយបានឃើញគ្រឿងអលង្ការ មានត្បូងគ្រប់ប្រភេទ ភ្លុកដំរី ឬចង្កូមខ្លា ជាដើម ដាក់តាំងនៅក្នុងទូរកញ្ចក់ជាច្រើនទូរ។ នៅក្នុងទូនីមួយៗក៏មានដាក់តាំងយ័ន្ត និងរូបព្រះបដិមាតូចធំច្រើនប្រភេទ ព្រមទាំងមានរូបគំនូរបុគ្គល ធាន វុទ្ធី គូរនៅលើជញ្ជាំងកុដិ តាំងខ្លួនជាព្រះ មានរូបទេវតា ព្រះព្រហ្ម និងព្រះសង្ឃសំពះហែហម គោរពជាព្រះសិរអារ្យមេត្រីយ៍ថែមទៀត។
វត្តទួលព្រះរាជា បានកសាងឡើងនៅឆ្នាំ១៩៩២ ដោយ លោក ធាន វុទ្ធី នៅលើដីបឹងធំទូលាយ ហើយថវិកាជាច្រើនដែលបានយកមកកសាងសមិទ្ធផលនៅក្នុងវត្តនេះ គឺបានមកពីបរិស័ទគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេស។
ទាក់ទងករណីនេះ ប្រជាពលរដ្ឋភាគច្រើនបានរិះគន់ សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ច ឬរដ្ឋាភិបាល ដែលទុកបណ្ដោយឲ្យជនឆបោក ឈ្មោះ ធាន វុទ្ធី អាចធ្វើដើរបោកប្រាស់ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ទើបមានសកម្មភាពបង្ក្រាបយឺតយ៉ាវពេលនេះ។
ទោះជាបែបណា សមត្ថកិច្ចខេត្តកណ្ដាល និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួន មិនទាន់បញ្ជាក់ថា បុគ្គលឈ្មោះ ធាន វុទ្ធី ទៅលាក់ខ្លួនពួនអាត្មានៅទីកន្លែងណានោះទេ ដោយបញ្ជាក់ខ្លីថា កំពុងស្រាវជ្រាវតាមចាប់ខ្លួនបុគ្គល ឆបោករូបនេះ។
ស្នងការនគរបាលខេត្តកណ្ដាល លោក អៀវ ចំរើន បញ្ជាក់ថា សមត្ថកិច្ចរបស់លោកបានសហការជាមួយសមត្ថកិច្ចជំនាញដទៃទៀត ស្វែងរកចាប់ខ្លួនបុគ្គល ធាន វុទ្ធី យកទៅផ្ដន្ទាទោសតាមច្បាប់ក្នុងពេលឆាប់ៗនេះ។
«សំឡេង»
លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ បញ្ជាក់ថា កំហុសឆ្គងរបស់បុគ្គលឆបោកឈ្មោះ ធាន វុទ្ធី គឺមិនអាចអត់អោនដាច់ខាត ព្រោះសកម្មភាពបុគ្គលរូបនេះ បង្កឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងរំលោភរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជាធ្ងន់ធ្ងរ៕
Controversial pagoda closed
Kandal province’s Tuol Reachea pagoda has been ordered shut for a week after authorities yesterday broke into the living quarters of Thean Vuthy, a man who claims to be the next Buddha, and found jewellery and other “irregular” items.
The joint force from the Ministry of Cults and Religion and provincial authorities found “a lot of diamonds, platinum, photos of himself, amulets, clothes, and more,” according to Phay Bunchhoeun, Kandal provincial governor.
“We do not know if the jewellery is fake or not,” Bunchhoeun said. “Our committee is investigating the matter and has thus closed the pagoda for a week.”
On June 27, authorities seized thousands of Vuthy’s books, CDs and photos that were being sold at the pagoda by vendors.
The Ministry of Cults and Religion released a letter last week saying Vuthy “seriously offends the values of our state religion of Buddhism.”
Vuthy was summonsed to “clarify, educate, and correct his views in accordance with Buddhist practices and state law,” but his current whereabouts are unknown.
Seven monks currently at Tuol Reachea have been sent to stay at the Brochum Noti pagoda in Kandal’s Takhmao town.
Toeu Srun, director of the Ministry of Cults and Religion in Kandal’s Koh Thom district, said he did not know when the monks would be allowed to return.
5 comments:
Folks, let post yours comments !
Will it be like Chhuok Bandith who never been arrested because that bastard is Men Sam An's relative. Now if this dude, Thean Vuthy, is also Men Sam An's relative, it would be the same scenario and they came up saying they can't find him. But if CNRP'supporters'case, they are already ended up in jail.So live with fear or live with hope!
Hun Sen knew and let this FAKED god bastard scamming from thousands gullible, poor Khmers. They let him collected what little these poor Khmer still had and then they swooped in to collect for themselves. This happen before. It is a record kept repeating same songs. It's like in America ghetto where police let these street thugs selling drugs to the poors and swooped in to collect when it is enough. Lol
Well if people are that stupid, let them be
time for that fraud to prove himself.. fly , walk on water or through wall ...then we will all bow to worship him.
This is so disgusted that CPP supporters of Hun Sen have done shamefully.
Khmer Yeurng
Post a Comment