ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី16 កក្កដា 2014 | VOD
មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃពុធនេះអំពាវនាវឲ្យមានការដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅរកការផ្សះផ្សារនយោបាយរវាងគណបក្សនយោបាយទាំងពីរ។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោកJohn Simmons ប្រាប់VODតាមរយៈអ៊ីម៉េលថា ស្ថានទូតអាមេរិក ថ្កោលទោសយ៉ាងអហង្ការលើអំពើហិង្សាដែលបានកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ។ លោកបន្តថាការបន្តការចរចារកដំណោះស្រាយនយោបាយ គឺអាចទៅរួច តាមរយៈការពិភាក្សាដោយកសារស្ថាបនា និងសន្តិភាព។លោកបញ្ជាក់ថា«យើងអំពាវនាវឲ្យមានការដោះលែងលោកស្រី មូរ សុខហួរ និងសមាជិកតំណាងរាស្រ្តផ្សេងទៀតក្នុងស្មារតីផ្សះផ្សារនយោបាយ»។
លោកJohn Simmonsបន្តថា ស្ថានទូតអាមេរិក កំពុងតែព្យាយាមផ្តល់សេវាផ្នែកកុងស៊ុលទៅលោកស្រីមូរ សុខហួរ ដោយសារតែលោកស្រី មានសិទ្ធិទទួលដូចពលរដ្ឋអាមេរិកដែរ។
នៅរសៀលម៉ោង៤ថ្ងៃពុធនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ បានជួបពិភាក្សាគ្នាពីការវិវត្តបញ្ហានយោបាយ និងហិង្សាកើតឡើងដែលនាំឲ្យមានការចាប់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
មន្ត្រីរដ្ឋាភិបាលរួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីផ្សេងទៀត។ចំណែកតំណាងស្ថានទូត រួមមានស្ថានទូតអាមេរិក សហភាពអឺរ៉ុប ទូតបារាំង និងតំណាងអង្គការសហប្រជាជាតិជាដើម។
លោក ព្រុំ សុខា មានប្រសាសន៍ថាអង្គទូត បានចោទសំណួរទៅលើបញ្ហាចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ តែលោកឆ្លើយថានេះជាកិច្ចការរបស់អាជ្ញាធរពាក់ព័ន្ធ និងតុលាការ។
នៅថ្ងៃពុធនេះ តុលាការបានសម្រេចចោទលើបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង៥រូបរបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនម្នាក់ទៀត។ នៅក្នុងសវនាការរយៈពេលជាង៨ម៉ោង តុលាការបានសម្រេចបញ្ជូនពួកគាត់ទៅកាន់ពន្ធនាគារព្រៃស ដោយរង់ចាំថ្ងៃបើកសវនាការជំនុំជម្រះក្តី ។
អង្គការលីកាដូ ដែលតាមដានសវនាការ ឲ្យដឹងថា អ្នកទាំង៦ ត្រូវបានចោទប្រកាន់ពីបទដឹកនាំធ្វើកុបកម្ម យោងតាមមាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ អាចឲ្យអ្នកទាំងនោះទទួលទោសពី ២០ ទៅ ៣០ឆ្នាំក្នុងពន្ធនាគារ។តុលាការ ក៏បានចោទប្រកាន់អ្នកទាំង៦ ពីបទផ្តើមគំនិតបង្កហិង្សា និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ យោងតាមមាត្រា ២៨ ២១៨ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អង្គការលីកាដូបន្តថា អ្នកឃាត់ខ្លួន៥នាក់ជាបុរស នឹងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ឬម១។ ចំណែកអ្នកស្រី មូរ សុខហួរ នឹងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ដែលដាក់អ្នកជាប់ពន្ធនាគារជាស្ត្រី និងអនីតិជន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
7 comments:
''The U.S embassy calls for the release of Mu Sochua and other detained lawmakers and officials '' [ title ]
or what ? lack of ultimatum is not going to make the CPP follow the request; for example release them or we will cut off the money flow such as placing sanction against any country which will continue to do business with that corrupt gov/ CPP... then they might see some result...threaten a misbehaving a child without follow up with punishment is a waste of time.
Hun Sen, the strongest man, like name like personality one man against UN. Is Hun Sen is Saddam Hussein's double body or is he the reincarnation of Khmer warrior from Angkor time 3000 years ago. Probably he is having paranoid personality disorder and seeing everything around him are enemies.
Justman
ទូតអាមេរិក គេនិយាយល្អហើយកុំឱ្យបានចិត្តពេក ។
Don't start instigation. Now you beg for mercy. No way, let the laws take action.
P.S>
Dear PM Hun Sen,
Please do not release them without serving their sentences or else nobody will respect the laws.
Thank you and may you rule the land with wisdom and great health to you and family,
17 July 2014 12:14 pm is a Vietcong/Yuon dog eater who loves to lick Hun Sen's shits.
អ្នកដែលប្រឆាំង ហ៊ុន សែន ច្រើនមកហើយដែលជាប់គុក ឥឡូវម្ដងនេះបែប សង្រ្គោះជាតិច្រើននាក់ជាប់គុក ហើយ ព្រោះ ហ៊ុន សែន ប្រើរបៀបនេះរហូតមក ដោយវាដឺងថាគ្មាននណាហ៊ានធ្វើអីវានោះឯង ហើយកូនចៅវាសុទ្ធតែមេទព័ មើលទៅគ្មានទេវតាចុះមកជួយសង្រ្គោះជាតិទេ
I doubt: The U.S embassy calls for the release of Mu Sochua and other detained lawmakers and officials.
My guts feeling is USA will do nothing. Look, a security guard was beaten unconscious then a opposition protester smashed a big rock onto the poor guy's head. If I were USA, I would wait to see if that poor guy would live or not before I would make any statement.
-Drgunzet-
Post a Comment