សន្និសីទកាសែតថ្កោលទោសអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ និងការចោទប្រកាន់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអាចធ្វើអោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន កាត់ផ្តាច់ខ្លួនមិននិយាយអំពីទំនាស់នយោបាយនោះឡើយ។លោក ឈាង វុន បានព្រមានថា ប្រសិនបើការចរចានៅតែអាចមានលទ្ធផលទៀតនោះ គណបក្សប្រជាជននឹងយកច្បាប់បោះឆ្នោតមកអនុវត្ត។
មិនខុសគ្នានឹងលោកព្រុំ សុខា ដែលជាប្រធានក្រុមចរចារបស់គណបក្សប្រជាជនកម្ពុជាអះអាងនោះទេ លោក ឈាង វុន សមាជិកសភាជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទកាសែតព្រឹកនេះនៅរដ្ឋសភាថា ការឃុំខ្លួនតំណាងរាស្ត្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ នឹងមិនធ្វើអោយប៉ះពាល់ដល់ដំណើរការចរចាទំនាស់នយោបាយដែលបានអូសបន្លាយពេល១ឆ្នាំនោះឡើយ។ សម្រាប់គណបក្សប្រជាជន ទ្វារចរចានៅតែបើកចាំទទួលគណបក្សសង្គ្រោះជាតិជានិច្ច។
បើតាមលោក ឈាង វុន ដដែល គណបក្សប្រជាជនកម្ពុជារបស់លោកទំនងជានឹងមានចំណាត់ការថ្មីទៀត ប្រសិនបើការចរចាមិនចេញជាលទ្ធផលឲ្យបានក្នុងពេលឆាប់ៗទេនោះ។ ជាចំណាត់ការដែលសមាជិកសភាបក្សកាន់អំណាចរូបនេះ ព្រមានប្រើច្បាប់បោះឆ្នោត តាមរយៈការបែងចែកអាសនៈរបស់គណបក្សប្រឆាំងទៅឲ្យគណបក្សផ្សេង និងដាក់ទណ្ឌកម្មចំពោះការមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ឈាង វុន ថ្លែងប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖«យើងនឹងយកច្បាប់បោះឆ្នោតមកប្រើ ប្រសិនបើនៅតែគ្មានលទ្ធផលនៃការចរចាឲ្យបានឆាប់នោះ។ យើងទុកឱកាសអោយពួកគេច្រើនហើយ។ ពួកគេបោកយើងរហូត ។ ភូតទាំងព្រះមហាក្សត្រទៀត។ យើងមិនអនុញ្ញាតឲ្យពួកអនាធិបតេយ្យទាំងនេះ បង្កចលាចលក្នុងសង្គមឡើយ»។
យ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃទី ១៦ ខែកក្កដា កន្លងទៅ ពោលគឺមួយថ្ងៃក្រោយការចាប់ខ្លួនអ្នកតំណាងរាស្ត្ររបស់ខ្លួន ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងនៅក្នុងសន្និសន្និសីទកាសែតថា ការចាប់ខ្លួនរបស់អ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការចរចារវាងគណបក្សទាំង ។ ចំពោះលោក កឹម សុខា ការអង្គុយតុចរចានឹងមិនអាចមានជាដាច់ខាត ដ៏រ៉ាបណាគ្មានការដោះលែងអ្នកតំណាងរាស្ត្រទាំងនោះ។
សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ បញ្ហាដែលបានកើតឡើងកាលពីថ្ងៃទី ១៥ ខែកក្កដាថា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលរុញច្រានស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានកម្តៅទ្វេឡើង។ មិនតែប៉ុណ្ណោះ វិបត្តិនយោបាយដែលបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមកនេះ ទំនងជាគ្មានថ្ងៃចេញរួចនោះឡើយ ប្រសិនបើអ្នកនយោបាយខ្មែរ មានតែគំនុំសងសឹកគ្នា ដោយមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕
5 comments:
This traitor is an example of the Khmer barbaric dictator group . Anytime he open his mouth is showing to all of us that he is a pure dictator with Khmer blood in his hand . Khmer country don't need a vicious , beast mentality like him to be a law maker at all. Please Khmer of all age and group specially youth, please raise up and take this traitor our Yuon enemy facilitate away as soon . We don't need all this savage immoral bastard like him to represent Khmer in the congress .
នេះគឺជាឆ្កែអង្គែរសុី ឈាង វុន អានេះសាហាវដូចសត្តតិរិច្ឆានមិនខុសពីចៅ ហា្វយអាក្វាក់ទេ សូមប្រយា៉ត់អាឈាងវុនអានេះមិនធម៏តា ខុសពីអាផៃ សុី ផានវាគ្រាន់តែព្រុសយកបាយសុី បុ៉ន្តែអាឈាង វុនវាប្រើអំណាចក្នុងរដ្ឋភា ច្រងេងច្រងាងដូចឆ្កែឆ្កួតអព្ចឹាង ត្រូវខាំក៏ខាំភ្លាមមិនរើសមុខអ្នកណាពាំងមុខវា អានេះស៊ុបនឹងក្រុងហាន់ណូយ វាជាបំរើមួយដ៏ល្អសំរាប់យួន គួតែលៃលក ដកក្បាលវាចេញ បើយើងនៅតែខ្លាចពួកអស់នេះ វានឹងសំលាប់កូនចៅ យើងអស់ហើយ បើយើងនៅតែសំពះសំុវារស់ វាច្បាស់ជាមិនឲ្យយើងរស់ទេ ពួកវាមិនមានក្បាលពាសដែកទេ ។
Both of your commends are very legitimated.
This guy should get a little education from the real school, just a little, to show some humanity within, this guy is an absolute street thug, totally brutal and very violent. Yes, lady and gentlemen, these are the type of leaders of Cambodian.
The Yuon like to keep these kind of leaders for Khmer.
អាសភា ខោទ្រនាប់ រស់ដោយសារពូកែធ្វើជាគូថមាន់ ។ ធ្លាប់នៅស្រុកគេជឿនលឿនដែរ តែចរឹត មិនកើត។ ចាស់ថា មនុស្ស ចោលម្សៀត នៅតែ ចោលម្សៀត។
Post a Comment