A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 July 2014

The number of anti-Vietnamese protesters swells to more than 10,000 on the second day អ្នក​តវ៉ា​កើន​ឡើង​ជាង​១០០០០​នាក់ ដាក់​ញត្តិ​ឲ្យ​មន្ត្រី​ទូត​វៀតណាម​សុំទោសករណីដែនដីកម្ពុជាក្រោម​

ដោយ៖​ ញឹម សុខន និង នួន បូរិន​ | ថ្ងៃចន្ទ ទី21 កក្កដា 2014, 

ដំណើរហែក្បួនរបស់ក្រុមនិស្សិត ព្រះសង្ឃ ឆ្ពោះទៅស្ថានទូតវៀតណាម (រូបថត៖ ញឹម សុខន)
​និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាង​១០០០០​អង្គ​នាក់ ប្រមូលផ្ដុំ​គ្នាទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូ​ត​វៀតណាម ទទួលស្គាល់​ប្រវត្តិសាស្ត្រ និង​កែ​ពាក្យពេចន៍​ដែល​និយាយថា "ទឹកដី​កម្ពុជា​ក្រោមជា​របស់​ដូន​តាវៀតណាម​ជា​យូរលង់​ណាស់​មកហើយ" ដោយ​ពួក​តវ៉ា​បាន​ហៅ​ថា​ជាការ​ក្រ​ឡៃ​ប្រវត្តិសាស្ត្រ។​
​ក្រុមអ្នកតវ៉ា​បាន​មកដល់​ស្ថានទូត​វៀតណាម បន្ទាប់​ពី​ពួកគាត់​បាន់​ដាក់​ញ្ញតិ​រួចហើយនៅ ស្ថានទូត​ចំនួន៦ទៀត នៅ​ព្រឹក​នេះ ហើយ​ស្ថានទូត​ដែល​ក្រុម​អ្នក​ដាក់​ញាតិ បាន​ទៅ​ដាក់រួម​មាន ស្ថានទូត​បារាំង អង់គ្លេស អាមេរិក រុស្សី ចិន និងសហគមន៍​អឺរ៉ុប​។ ប៉ុន្តែ​ការមកដល់ស្ថានទូត​វៀតណម ដែលជាដំណើរចុងក្រោយ​នេះ  កំពុង​ស្ថិតក្នុង​ស្ថានភាព​តានតឹង ខណៈ​​អាជ្ញាធរ​បាន​ដាក់​របាំ​ង​ជាច្រើន​ជាន់ ខាង​មុខ​ស្ថានទូត​នេះរួច​តាំង​ពីព្រឹកព្រលឹម។​
​ការដាក់​ញត្តិ នៅ​ស្ថានទូត​ទាំង​៦​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យជួយបំភ្ហឺ ចំពោះ​ពាក្យ​សម្ដី​មន្ត្រី​ទូត​​ស្ថានទូត​វៀតណាម​លោក ត្រឹង វ៉ាន់​ថុង ដែល​ថ្លែង​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពីដើម​មក មិនមែន​កាត់​ចេញពី​កម្ពុជា​នោះ​ទេ​។​
​ការ​ហែ​ញតិ្ត​របស់អ្នក​តវ៉ា​បាន​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ដោយ​អាជ្ញាធរ​មិន​បាន​រាំង ហើយកម្លាំង​ឆ្មាំសន្តិសុខសាលា​រាជធានី ដែល​ធ្លាប់បញ្ជូន​មក​បង្ក្រាបក៏មិន​មាន​ដែរ​។​
​កាលពី​ថ្ងៃ​ទី​០៨​ខែកក្កដា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​ដឹកនាំ​ព្រះសង្ឃ​និស្សិត និង​ប្រជាពលរដ្ឋ​ជាង​២០០​អង្គ​នាក់ តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​លោក ត្រឹង ​វ៉ាន់​ថុង ទទួលស្គាល់​ប្រវត្តិសាស្ត្រ ចំពោះ​ការ​ថ្លែង​កាលពី​ដើមខែ​មិថុនា​កន្ល​ង ទៅ​នោះ​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តែ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​រូបនោះ បដិសេធ​ការទាមទារ​នោះ ហើយ​ចោទ​និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ថា តវ៉ា​រំលោភច្បាប់​ជាតិ​និង​អន្តរជាតិ​។​

ដែនដី​កម្ពុជាក្រោម ត្រូវបាន​វៀតណាម​គ្រប់គ្រងតាមរយៈ​ការផ្ទេរ​អំណាច​រដ្ឋបាល​របស់​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៤៩ ហើយ​ពេលនោះ មេដឹកនាំ​ខ្មែរក៏ប្រឆាំង​ជំទាស់​បារាំងដែរ​៕
សមត្ថកិច្ចដាក់របាំង មិនឲ្យចូលជិតស្ថានទូតវៀតណាម
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: