A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 19 July 2014

Sam Rainsy calls for a summit with Hun Se on Monday to break a political deadlock លោក​សម រង្ស៊ី អំពាវនាវ​ឲ្យមាន​ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសៅរ៍ ទី19 កក្កដា 2014,

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អំពាវនាវ​ឲ្យមាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​បក្ស​ទាំងពីរ នៅ​ថ្ងៃ​ចន្ទ​ខាងមុខ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ចេញពី​ការជាប់គាំង​នយោបាយ​។​
​ពេល​ក្បួន​ដំណើរ​របស់​លោក​មក​ដល់​មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​សម រង្ស៊ី បាន​ចំណាយពេល​ជាង​២០​នាទី ដើម្បី​ថ្លែង​សារ​នយោបាយ​នៅ​ទីនោះ ក្នុងនោះ​លោក​ទាមទារ​ឲ្យ​ដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៧​នាក់ និង​លោក​អឿ ណា​រិទ្ធិ ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​ទាមទារ​ឲ្យ​បញ្ឈប់​អំពើហិង្សា​គ្រប់​រូបភាព​មកលើ​ខ្មែរ​គ្នា​ឯង​។ លោក​សម រង្ស៊ី ក៏​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​ដង​ដែរ​។​
​ជាមួយ​គ្នា​លោក​សម រង្ស៊ី ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការចរចា​ផងដែរ ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឲ្យ គជប ឯករាជ្យ​។​
​សូមជម្រាបថា ក្នុង​ដំណើរ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទទួល​លោក​ប្រមាណ​ជិត​៣​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ​មាន​ជំនឿ​ថា ការវិលត្រឡប់​មក​ដល់​របស់លោក សម រង្ស៊ី នឹង​អាច​នាំឲ្យ​មាន​ការចរចា​បញ្ចប់​ការ​ជាប់គាំង​នយោបាយ ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ​។
សរសេរ​មកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: