A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 26 June 2014

Vietnamese embassy official says there will be no apology as requested by Khmer Krom groups in Cambodia when Vietnam official said that France never ceded Kampuchea Krom to Vietnam because Kampuchea Krom was part of Vietnam for a very long time មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម

ទូត​វៀតណាម ៦១០
ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា។
Photo: RFA














អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ថ្លែង​ថា នឹង​មិន​ធ្វើ​ការ​សុំ​ទោស​តាម​ការ​ទាមទារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ ហើយ​ថា ការ​លើក​ឡើង​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ពេល​កន្លង​មក ដែល​ថា បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ស្ដេច​យួន​នោះ គឺ​ជា​ការ​ប្រឌិត​មួលបង្កាច់ និង​ជា​ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់។
ចំណែក​ខាង​ខ្មែរ​ក្រោម​វិញ ជំរុញ​ឲ្យ​វៀតណាម បង្ហាញ​ឯកសារ​ភស្តុតាង​ជុំវិញ​ការ​បដិសេធ​នេះ។ ជាមួយ​គ្នា​នេះ សមាគម​គំរាម​ថា នឹង​ធ្វើ​បាតុកម្ម ប្រសិន​បើ​មិន​មាន​ការ​សុំ​ទោស​ជា​សាធារណៈ​នោះ​ទេ។
អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំង ថុង នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា បង្ហាញ​ជំហរ​ថា លោក​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​ច្បាស់​លាស់​នោះ​ទេ។
មន្ត្រី​វៀតណាម ដែល​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​គួរសម​រូប​នេះ ថ្លែង​បន្ត​ថា ការ​លើក​ឡើង​របស់​ខ្មែរ​ក្រោម ដែល​ថា បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ហៅ​ថា ទឹក​ដី​វៀតណាម​ខាង​ត្បូង ឬ​ទឹក​ដី​ណាមបូ (Nam Bo) ទៅ​ឲ្យ​ស្ដេច​យួន នៅ​ឆ្នាំ​១៩៤៩ នោះ ថា​ជា​ការ​មួលបង្កាច់ និង​បោកប្រាស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ។
លោក ត្រឹង វ៉ាំង ថុង ថែម​ទាំង​ចំអក​ថា ទោះ​ជា​យ៉ាង​ណា គ្មាន​នរណា​គេ​ជឿ​ទៅ​លើ​ការ​មួលបង្កាច់ ឬ​ការ​បោកប្រាស់​នេះ​ឡើយ៖ «បង​ប្អូន​ខ្មែរ​ណាមបូ មួយ​ចំនួន​ហ្នឹង បង​ប្អូន​ខ្មែរ​នៅ​ភាគ​ខាង​ត្បូង​មួយ​ចំនួន​ហ្នឹង គាត់​លើក​ឡើង​ថា ទឹក​ដី​ហ្នឹង​អី​នា​ថ្ងៃ​ណា​បារាំង កាត់​ដី​ហ្នឹង ប្រគល់​ឲ្យ​វៀតណាម អា​ហ្នឹង​គឺ​ជា​ការ​ប្រឌិត​ពាក្យ​ការ​មួលបង្កាច់ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អី​ទេ ដូច​គ្មាន​ភស្តុតាង​តឹកតាង​ជា​ប្រវត្តិសាស្ត្រ​ទេ មុន​ឆ្នាំ​១៨៥៨ ហ្នឹង ទឹក​ដី​ហ្នឹង គឺ​វៀតណាម គ្រប់គ្រង​របស់​វៀតណាម ហើយ»
មែន​ទែន​ទៅ លោក ត្រឹង វ៉ាំង ថុង ព្យាយាម​មិន​ប្រើ​ពាក្យ​ទឹក​ដី​កម្ពុជា​ក្រោម ឬ​ក៏​ខ្មែរ​ក្រោម​នោះ​ឡើយ តែ​លោក​ហៅ​ទឹក​ដី​នោះ​ថា ជា​ទឹក​ដី​វៀតណាម​ខាង​ត្បូង ឬ​ទឹក​ដី​ណាមបូ និង​ចាត់​ទុក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ថា​ខ្មែរ​នៅ​វៀតណាម​ខាង​ត្បូង ឬ​ខ្មែរ​ណាមបូ ទៅ​វិញ។
ចំពោះ​បញ្ហា​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​២៨ មិថុនា ខាង​មុខ ដើម្បី​ប្រមូល​យក​អនុសាសន៍​នានា និង​ឯកសារ​ផ្សេងៗ ដែល​ទាក់ទង​នឹង​ទឹក​ដី​កម្ពុជា​ក្រោម ដើម្បី​ចងក្រង​ជា​ឯកសារ​ផ្លូវ​ការ​ដាក់​ជូន​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​ទទួល​ស្គាល់​ការ​ពិត នៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។
ថាច់ សេដ្ឋា ៦១០
ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Tin Zakariya














ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ លោក ត្រឹង វ៉ាំង ថុង ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​ដែល​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​វៀតណាម លោក ត្រឹង វ៉ាំង ថុង ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថ្លែង​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​មក ហើយ​ថា ប្រសិន​បើ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​វៀតណាម ជា​យូរ​មក​ហើយ​ទេ​នោះ លោក​ត្រូវ​តែ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។ លោក ថាច់ សេដ្ឋា ថា ការ​ថ្លែង​របស់ លោក វ៉ាំង ថុង នេះ គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​ណាស់។
លោក ថាច់ សេដ្ឋា៖ «វា​ជា​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ​តែ​ម្តង​របស់​ប្រទេស​ជិត​ខាង អា​ហ្នឹង​ដែល​យើង​ឃើញ​ថា មិន​មែន​មិន​ដឹង​ទេ ក្នុង​ឋានៈ​ជា​អ្នក​នាំ​ពាក្យ​ហើយ ហើយ​ខ្មែរ​ក្រោម​នៅ​ច្រើន​ណាស់ ហើយ​វត្ត​អារាម ភស្តុតាង ឈ្មោះ​ភូមិ ស្រុក ខេត្ត នៅ​ទាំងអស់​ចា​ងោៗ​នៅ​មុខ ហើយ​គាត់​ហ៊ាន​បំភ្លៃ​បំផ្លើស​យ៉ាង​នេះ ហើយ​ដូច​ជា​ច្បាប់​ដែល​កាត់​ទឹក​ដី​ហ្នឹង​នៅ​មាន យើង​បាន​លើក​យក​មក​សរសេរ មក​ផ្សព្វផ្សាយ ឃើញ​ជាក់ស្តែង​ហើយ ច្បាប់​លេខ​៤៩-៧៣៣ ហ្នឹង ដែល​បារាំង កាត់​ទឹក​ដី នៅ​គាត់​ថា​មិន​មាន​ការ​កាត់​ឲ្យ​អី អា​ហ្នឹង​ជា​ការ​បំផ្លើស​ខ្លាំង​មែន​ទែន»

វេទិកា​សាធារណៈ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​នៅ​ថ្ងៃ​ទី​២៨ មិថុនា នោះ នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ស្ថិត​នៅ​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ក្នុង​ខណ្ឌ​សែនសុខ។
បើ​តាម លោក ថាច់ សេដ្ឋា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​កម្ពុជា ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៤ ប្រសិន​បើ​វៀតណាម មិន​បង្ហាញ​ឯកសារ​ប្រវត្តិសាស្ត្រ និង​មិន​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ បន្ទាប់​ពី​វេទិកា​សាធារណៈ​នេះ៕

6 comments:

Anonymous said...

Fuck all the VietCong dog eater gooks!

Anonymous said...

Cheyyo Khmer Krom make the damned predatory Viets apologize because they are the territory-grabbing thieves.

Anonymous said...

Mass Protest should be held soon.

Anonymous said...

That is why I always hate the damned Viet gooks. They are inherently thieves and they refuse to accept the truth that they are the thieves. It is Kampuchea Krom not "Khmer Nam Bo" you f*cking retarded Youn! With this one retarded crazy assed Youn, you have to shove the Geneva Accord to his face because through his entire life, he can only understand lies that benefit his own Youn thieves.

Anonymous said...

Mfk ah Uoun dog eater go back to China bastard we want kampucheakrom back

Kmenhwatt said...

Keep on demanding till these dogs-cats- eaters gives in.Kampuchea krom never under Yiekcong controlled if the France didn't ceded her to Bao Dai.Khmers krom didn't wants to be Viets citizens.