A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 26 June 2014

Vietnam seeks Cambodia's support its sea dispute with China ​វៀតណាម​ស្វែងរក​ការគាំទ្រ​ពី​ប្រធាន​សភា​កម្ពុជា ករណី​ជម្លោះដែនសមុទ្រ​ជាមួយ​ចិន​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី26 មិថុនា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ តាត ឧត្តម)
​មន្ត្រីជាន់ខ្ពស់​ការបរទេស​វៀតណាម បាន​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ក្នុងករណី​ជម្លោះ​ដែនសមុទ្រ​ជាមួយ​មហាអំណាច​ចិន ខណៈ​ដែល​នាវា​របស់​ចិន​បាន​គំរាមកំហែង​លើ​នាវា​វៀតណាម​នៅក្បែរ​កោះ​ប៉ា​រ៉ា​សែ​ល​។​
​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ធ្វើឡើង ក្នុង​ជំនួប​រវាង​ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​បេសកម្ម​ជន​ពិសេស​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ផាម គួង វិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
​ទោះជា​យ៉ាងនេះក្តី នាយក​ខុទ្ទកាល័យ​រដ្ឋសភា លោក កែវ ពិ​សិទ្ធ មានប្រសាសន៍ថា តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​កម្ពុជា​មិន​មាន​សិទ្ធិ​លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​បាន​នោះ​ទេ​។ ហេតុនេះ សភា​កម្ពុជា​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បន្ត​ការដោះស្រាយ​បញ្ហា​ដោយ​អត់ធ្មត់​ថែមទៀត និង​គោរព​តាម​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ចប់​ជម្លោះ​នោះ «សម្តេចលោកលើកឡើង លោកយល់ឃើញថា ស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺមានសារៈសំខាន់ណាស់ ហើយចំនុចទី៥ គឺលោកគាំទ្រចំពោះជំហរវិជ្ជមាន នៃដំណោះស្រាយបញ្ហា តាមរយៈជួបចរចាគ្នាថ្មីៗ រវាងភាគីចិនជាមួយវៀតណាម ហើយសម្តេចលោកជំរុញគាំទ្រឲ្យមានការចរចាបែបនេះបន្តទៀត»។
ប៉ុន្តែ​នៅពេល​សួរថា តើ​វៀតណាម​កំពុង​ស្វែងរក​ការគាំទ្រ​ពី​កម្ពុជា​ក្នុង​ជម្លោះ​ជាមួយ​ចិន​នេះ​មែន​ទេ​? ​លោក កែវ ពិ​សិទ្ធ មានប្រសាសន៍ថា មន្ត្រី​វៀតណាម​គ្រាន់តែ​រាយការណ៍​ពី​ការវិវត្តន៍​ថ្មីៗ​នៃ​ជម្លោះ​នោះ​ប៉ុណ្ណោះ​។
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច យល់ថា ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​ភាគី​ចិន និង​វៀតណាម​នោះ កម្ពុជា​ទំនងជា​មិន​អាច​ឈរ​នៅ​កណ្តាល​បានទេ​។ លោក​បន្តថា កម្ពុជា​ប្រហែលជា​ទំនោរ​ទៅ​ចិន​ច្រើនជាង​វៀតណាម ដើម្បី​ប្រយោជន៍​របស់​កម្ពុជា «កម្ពុជា គឺជាឈ្នាន់មួយដ៏សំខាន់ ដែលបញ្ជូនទំនាក់ទំនងល្អជាមួយចិន ហេតុនេះហើយវៀតណាម សម្លឹងមកកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាសម្រួល ប៉ុន្តែពេលកម្ពុជាមានបញ្ហា ប្រទេសទាំងអស់ហ្នឹង អត់បានយកចិត្តទុកដាក់ អ៊ីចឹងវាលំបាក»។

​ករណី​ជម្លោះដែនសមុទ្រ​ចិន​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​នេះ គឺប្រទេសឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា លម្អៀង​ទៅ​រក​ប្រទេស​មហាអំណាច​ចិន កាល​ពី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១២ កន្លងមក៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

2 comments:

Anonymous said...

Chke heng samrin chea kanhcheas yuon noeung chea saphea tingmorng

Anonymous said...

Chke heng samrin chea kanhcheas yuon noeung chea saphea tingmorng