នៅពេលកន្លងមកប្រិយមិត្តធ្លាប់តែបានស្គាល់កំពូលមហាសេដ្ឋីដែលមានទឹកប្រាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ក៏ដូចជានៅទ្វីបអាស៊ីទាំងមូល។ ប៉ុន្តែ នៅថ្ងៃនេះ TheBNEWS សូមណែនាំប្រិយមិត្តឲ្យស្គាល់ឈ្មោះបុគ្គលល្បីៗ រួមទាំងមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតនៅតំបន់អាស៊ានវិញម្តង ដែលមានដូចខាងក្រោមនេះ៖
១) គ្រួសាររាជវង្សស្តេចថៃ ព្រះបាទ Bhumibol Adulyadej ($30 billion)
ក្នុងព្រះជន្ម ៨៣ ព្រះវស្សា ព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej និង គ្រួសាររាជវង្សរបស់ព្រះអង្គ ត្រូវបានគេវាយតម្លៃថា មានទ្រព្យសម្បតិ្តច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ដែលគ្រប់គ្រងទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារ។
២) គ្រួសាររាជវង្ស និង ស្តេចប្រ៊ុយណេ ព្រះអង្គ Hassanal Bolkiah ($20 billion)
ជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីរាជាណាចក្រប្រ៊ុយណេ ព្រះមហាក្សត្រដែលមានព្រះជន្ម ៦៤ ព្រះវស្សា Hassanal Bolkiah និង រាជវង្សរបស់ព្រះអង្គ គឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍មានទឹកប្រាក់ប្រមាណ ២០ពាន់លានដុល្លារ។
៣) កូនចៅក្រុមគ្រួសារអតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Suharto ($15 billion)
បន្ទាប់ពីការស្លាប់លោក លោក Suharto អតីតប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០០៨ កូនចៅក្រុមគ្រួសារអតីតប្រធានាធិបតីរូបនេះ ជាគ្រួសារមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ឥណ្ឌូណេស៊ី។ ទឹកប្រាក់ប្រមាណជា១៥ពាន់លានដុល្លារ ត្រូវបានគេអះអាងថា បានគ្រប់គ្រងដោយក្រុមគ្រួសារមួយនេះ។
៤) ក្រុមគ្រួសារមហាសេដ្ឋីថៃលោក Chearavanont family ($14.3 billion)
អ្នកជំនួញល្បីល្បាញរបស់ថៃ លោក Chearavanont family និង ក្រុមគ្រួសាររបស់លោក គឺជាមហាសេដ្ឋីមានបំផុតឈរនៅលំដាប់ទី៤នៅអាស៊ីអាគ្នេយ៍មកពីទីក្រុងបាងកក។ មានវ័យ ៧៥ អ្នកជំនួញម្នាក់នេះ ត្រូវបានគេវាយតម្លៃថា បានក្ដោបក្ដាប់ទឹកប្រាក់ប្រមាណ១៤,៣ពាន់លានដុល្លារ។
៥) ក្រុមគ្រួសារមហាសេដ្ឋីហ្វីលីពីន Henry Sy ($13.2 billion)
ក្នុងវ័យ៨៩ឆ្នាំ លោក Henry Sy និង គ្រួសាររបស់លោក គឺជាអ្នកជំនួញល្បីល្បាញ និងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី៥នៅតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងការប្រកាសជាប់ក្នុងបញ្ជីរបស់ទស្សនាវដី្ត Forbes របស់អាមេរិកកន្លងទៅនេះ លោក Henry Sy មានទ្រព្យសម្បត្តិប្រមាណ១៣,២ពាន់លានដុល្លារ។
៦) មហាសេដ្ឋីម៉ាឡេស៊ីលោក Robert Kuok Hock Nien ($12.5 billion)
លោក Robert Kuok Hock Nien គឺជាមហាសេដ្ឋី និង អ្នកជំនួញកំពុងមានឥទ្ធិពលបំផុតម្នាក់របស់ម៉ាឡេស៊ី។ ក្នុងវ័យ៨៩ឆ្នាំ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បតិ្ត ១២,៥ពាន់លានដុល្លារ។៧ មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi ($11.7 billion)
៧) មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi ($11.7 billion)
លោក Charoen Sirivadhanabhakdi គឺជាមហាសេដ្ឋី និង អ្នកជំនួញមានបំផុតលំដាប់ទី៣ របស់ថៃ និងមានបំផុតលំដាប់ទី៧នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងវ័យ៧០ឆ្នាំ មហាសេដ្ឋីម្នាក់នេះមានទឹកប្រាក់សរុប១១,៧ពាន់លានដុល្លារ។
៨) មហាសេដ្ឋីម៉ាឡេស៊ី លោក Tatparanandam Ananda Krishnan ($11.7 billion)
លោក Tatparanandam Ananda Krishnan គឺជាមហាសេដ្ឋីម្នាក់ទៀតរបស់ម៉ាឡេស៊ី ឈរនៅលំដាប់លេខរៀងទី៧ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដូចលោក Charoen Sirivadhanabhakdi មហាសេដ្ឋីថៃដែរ។ ។ មានអាយុ ៧៦ ឆ្នាំ គេបានវាយតម្លៃថា លោកមានទ្រព្យសម្បត្តិប្រមាណជា១១,៧ពាន់លានដុល្លារ។
៩) មហាសេដ្ឋីសាំងហ្គាពួរលោក Robert Ng Chee Siong ($10.1 billion)
មានអាយុ ៦៣ឆ្នាំ មហាសេដ្ឋីសាំងហ្គាពួរ លោក Robert Ng Chee Siong គឺជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសដ៏ជឿនលឿនមួយនេះ។ គេបានវាយតម្លៃថា មហាសេដ្ឋីរូបនេះមានទឹកប្រាក់សរុប១០,១ ពាន់លានដុល្លារ។
១០) មហាសេដ្ឋីឥណ្ឌូណេស៊ី Robert Budi Hartono ($8.5 billion)
បងប្អូនបង្កើតលោក Robert Budi Hartono គឺជាអ្នកជំនួញដ៏ល្បីមានប្រាក់ច្រើនជាងគេបំផុតរបស់លំដាប់ទី២របស់ឥណ្ឌូណេស៊ី។ មហាសេដ្ឋីមានវ័យ ៧៣ ឆ្នាំ រូបនេះ ត្រូវបានគេវាយតម្លៃថា មានទឹកប្រាក់សរុប៨,៥ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Forbes & Wikipedia
1 comment:
So what! Cambodia has the strongest man that you the richest man or your government can not touch.
Post a Comment