A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 15 June 2014

The CNRP is waiting for the response of the CPP to set a negotiation date គណបក្ស​សង្គ្រោះ​ជាតិ​រង់ចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំណត់​ថ្ងៃ​ចរចា​បន្ត

មន្ត្រី​ប្រជាជន សង្គ្រោះ​ជាតិ ៦១០
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​នៅ​នា​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Tin Zakariya
គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ផ្តល់​ចម្លើយ​តប​ជុំវិញ​កាល​បរិច្ឆេទ​ជំនួប​ជា​ថ្មី​ទៀត រវាង​ក្រុម​បច្ចេកទេស ឬ​ក៏​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ភាគី​ទាំង​ពីរ​នៅ​ឡើយ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​នឹង​ប្រសាសន៍​របស់ លោក ហ៊ុន សែន ដែល​ថ្លែង​ថា យល់​ព្រម​ដាក់​ស្ថាប័ន​នេះ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ស្វាគមន៍​ការ​ជជែក​គ្នា​ជា​ថ្មី ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ៖ «យើង​អត់​ទាន់​បាន​ព័ត៌មាន​ពី​ការ​ចរចា​ហ្នឹង​ដែរ មិន​ដឹង​ថា​មាន​ជំនួប​កំពូល ឬ​អត់ ពីព្រោះ​យើង​មិន​ទាន់​កំណត់​កិច្ច​ព្រមព្រៀង​សំខាន់ៗ​នៅ​ឡើយ»
មន្ត្រី​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ចំណុច​ដែល​ខ្វែង​គំនិត​គ្នា​នោះ នៅ​ត្រង់​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។ បក្ស​កាន់​អំណាច​ព្រម​ដាក់​ស្ថាប័ន​នេះ​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ភាគ​ច្រើន​ដាច់​ខាត និង​កំណត់​ចំនួន​សមាជិក​យ៉ាង​តិច​ណាស់ ៩​នាក់។
ចំណែក​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ដាក់ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ ឬ​បាន​ន័យ​ថា ស្ថាប័ន​មួយ​នេះ​ត្រូវ​ទទួល​ការ​ទុក​ចិត្ត​ពី​សមាជិក​សភា​ចំនួន ២​ភាគ​៣ នៃ​សមាជិក​ទាំងអស់ ហើយ​ត្រូវ​មាន​សមាជិក​ចំនួន ៩​នាក់។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ បក្ស​ប្រឆាំង​នឹង​បន្ត​នៅ​ក្រៅ​សភា ហើយ​នឹង​បន្ត​ដឹក​នាំ​បាតុកម្ម​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

so you , khmers , think that the election in the US and europe is fair then watch this video.. the computer programmer was testifying under oath .and there is no program that can be put in place to prevent the stealing of the votes according to him. W bush election was rigged and so was the Obama...they are just puppets to the ultra rich who own corporations and banks --- like hun sen is puppet to the viets...
http://www.youtube.com/watch?v=tjvtSquZkhs&feature=youtu.be

copy and paste to open the link.