A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 4 June 2014

Sam Rainsy reminds people to be vigilant not to allow Cambodia becomes another Kampuchea Krom លោក សម រង្ស៊ី ក្រើនរំឭក​កុំឲ្យ​បាត់បង់​ទឹកដី​កម្ពុជា​ទៅ​វៀតណា​ម​ដូច​កម្ពុជា​ក្រោម​​


ដោយ៖​ ញឹម សុខន​​ | ថ្ងៃពុធ ទី4 មិថុនា 2014 | VOD


លោក សម រង្ស៊ី ថ្លែងក្នុងខួប៦៥ឆ្នាំ ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមទៅវៀតណាម (រូបថត៖ ណាត សុភាព)
​មេ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ពុធ​នេះ ព្រមាន​ធ្ងន់ៗ​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ដូច​កម្ពុជា​ក្រោម អំឡុងពេល​ដ៏​ខ្លី​ខាងមុខនេះ តាមរយៈ​ការ​បណ្តោយ​ឲ្យមាន​លំហូរ​អន្តោប្រវេសន៍​ខុសច្បាប់ និង​ការផ្តល់​ដី​សម្បទាន របស់​បក្ស​កាន់​អំណាច​។​
​ការព្រមាន​របស់​មេ​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្នុង​ពិធី​រំឭក​ខួប​៦៥​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ប្រទេស​វៀតណាម ដែល​ប្រា​រព​ធ្វើឡើង នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ​។​
ក្នុង​ពិធី​នោះ លោក សម រង្ស៊ី ថ្លែងថា ការ​ដែល​អាណានិគមនិយម​បារាំង ប្រគល់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​កាលពី​៦៥​ឆ្នាំមុន ក្រោម​ហេតុផល​ថា ជនជាតិ​វៀតណាម បាន​មក​រស់នៅ​ច្រើន​ជាង​ខ្មែរ​ក្រោម​ជា​ម្ចាស់​ប្រទេស​។ លោក​បន្តថា នេះ​ដោយសារ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជន​ជា​តិ​វៀតណាម​ចូលមក​រស់នៅ​លើ​ដី​ខ្មែរ ដោយ​ដែល​គ្មាន​ការទប់ស្កាត់​។​
​មេ​បក្ស​ប្រឆាំង​រូប​នោះ​ឲ្យដឹង​ទៀត​ថា កម្ពុជា​បច្ចុប្បន្ន កំពុង​មាន​លំហូរ អន្តោប្រវេសន៍​វៀតណាម​ច្រើនឡើងៗ ដោយ​គ្មាន​ការទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព រីឯ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​បក្ស​កាន់​អំណាច ទៅឲ្យ​ក្រុមហ៊ុន​វៀតណា​មរយៈពេល ៩៩​ឆ្នាំ​ក៏​កាន់តែ​កើនឡើង​ដែរ​។​
ក្រោម​ហេតុផល​នេះ លោក សម រង្ស៊ី ព្រមាន​ថា កម្ពុជា​នឹង​អាច​ដូច​កម្ពុជា​ក្រោម បើ​ពល​រដ្ឋ​ខ្មែរ​មិន​ប្រុងប្រយ័ត្នពី​ឧបាយកល​នេះ​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច លោក ជាម យៀម បាន​ច្រានចោល​ការអះអាង​នេះ ដោយ​ចាត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៊ី មិន​បាន​ពិនិត្យមើល​កម្ពុជា  កាលពីជាង​៦០​ឆ្នាំមុន និង​ការដឹកនាំ​បច្ចុប្បន្ន​។
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​លោក សុខ ទូច យល់ថា លំហូរ​អន្តោប្រវេសន៍​ចូល​កម្ពុជា មិនមែន​ជា​កត្តា​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទេ បើ​អ្នក​នយោបាយ​ខ្មែរ​អនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព និង​បំបាត់​អំពើពុករលួយ បក្សពួកនិយម​នោះ។

ទឹកដី​កម្ពុជា​ក្រោម មាន​ទំ​ហំជាង​៦៨​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា មាន​២១​ខេត្ត ដែល​អាណានិគមនិយម​បារាំង​ប្រគល់ឲ្យ​វៀតណាម​គ្រប់គ្រង​តាំងពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​១៩៤៩ ដោយ​មិន​ឆ្លង​យោបល់​ទី​ភាគី​កម្ពុជា៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

1 comment:

Anonymous said...

Yuon dog Cheam yeap ( pure puppet ) stand up and protect this accusation from the reality of the history . This traitor administration was set up by Yuon to control the colonize and swallow slowly of Khmer territory by use by number of treaties create by his set up puppet and their group . Khmer don't be fool with this trick . we will lost our land to our enemy through this traitor administration in the near future . Please stand up altogether destroy these Khmer traitor as soon as possible if we want to save our land and race .