ដោយ ហ៊ុំ ចំរើន
2014-05-05
អ្នកភូមិនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ចោទប្រកាន់អាជ្ញាធរ ស្រុកនេះថា មិនអើពើសកម្មភាពវៀតណាម មកបោះបង្គោលចូលដីស្រែចម្ការរបស់ប្រជាពលរដ្ឋតាមជាយដែនកម្ពុជា វៀតណាម។ ពួកគាត់បានសម្ដែងក្ដីបារម្ភថា ដីដែលវៀតណាម ចូលមកបោះបង្គោលទាំងនោះ វានឹងបាត់បង់ក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរនៅតែបន្តឲ្យគេចូលមកបោះបង្គោលលើទឹកដីខ្មែរដោយសេរី ដែលប្រជាពលរដ្ឋធ្វើស្រែចម្ការជាយូរលង់មកនោះ។
អ្នកភូមិម្ចាស់ស្រែចម្ការដែលរស់នៅតាមជាយដែនកម្ពុជា-វៀតណាម អះអាងថា ដីស្រែចម្ការរបស់ពួកគាត់ជាច្រើនហិកតារ រួមមានដីចម្ការស្វាយចន្ទីផង បានដាំដុះអាស្រ័យផលលើផ្ទៃដីនោះ តពីដូនតាជាយូរលង់មកហើយ។ តែថ្មីៗត្រូវបានអាជ្ញាធររបស់វៀតណាម ចូលមកបោះបង្គោលលើដីដែលខ្លួនធ្លាប់ដាំដុះអាស្រ័យផលមកនោះ ស្ទើរតែអស់ទៅហើយ។ អ្នកភូមិបញ្ជាក់ថា ចាប់តាំងពីវៀតណាមចូលមកបោះបង្គោល មកគេតែងតែដាក់កម្លាំងការពារយ៉ាងតឹងរ៉ឹងលើផ្ទៃដីនោះជាបន្តបន្ទាប់។
អ្នកភូមិដែលវៀតណាម បោះបង្គោលលើដីម្នាក់ គឺលោក ថន សុខនឿន រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ថ្លែងបញ្ជាក់ថា ដីស្វាយចន្ទីរបស់លោកប្រមាណ ៤ហិកតារ ត្រូវបានអាជ្ញាធរវៀតណាម មានប៉ូលិស និងទាហានផង បានចូលមកបោះបង្គោលតម្រុយលើដីរបស់ខ្លួនតាំងពីថ្ងៃទី៣ មេសា មកម្ល៉េះ។ លោកថាពេលនោះប្រជាពលរដ្ឋបាននាំគ្នាផ្អើលទៅមើល ហើយតវ៉ាជាមួយអាជ្ញាធរ វៀតណាម មិនឲ្យបោះបង្គោលលើទឹកដីខ្មែរនោះទេ។ ប៉ុន្តែអាជ្ញាធរវៀតណាមទាំងនោះមិនបានក្រែងរអាពីការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយពួកគេបន្តបោះបង្គោលតម្រុយបានជាច្រើនកន្លែង បានប៉ះពាល់លើដីស្រែចម្ការរបស់អ្នកភូមិប្រមាណ ៣០ហិកតារ។
លោកថា បន្ទាប់ពីនាំគ្នាទៅរារាំងអាជ្ញាធរវៀតណាមមិនឲ្យបោះបង្គោលលើដីរបស់ខ្លួនមិនបានសម្រេច ក៏នាំគ្នាទៅប្ដឹងអាជ្ញាធរខ្មែរឲ្យជួយដោះស្រាយបញ្ហានេះ ប៉ុន្តែអាជ្ញាធរហាក់ធ្វើព្រងើយ មិនអើពើពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ៖ «ព្រោះអីវាច្រើនជំនាន់បងអើយ តាំងពីតាខ្ញុំឪខ្ញុំ បន្ទាប់មកខ្ញុំ វាប្រមាណចង់ជាង ១០០ហើយកាន់កាប់រហូត។ ហើយរហូតដល់មានបង្កាន់ដៃគ្រប់គ្រងដីទៀតបង! ថាហួសចិត្តរឿងថាអាជ្ញាធរមកមិនថាកាន់ជើងខាងគេ តែអត់ជួយឈឺឆ្អាល គេនិយាយថា គេអត់ដឹងដែរ គេតាមតែថ្នាក់លើឲ្យយាមបង្គោលព្រំដែន យាមហើយមិនធ្វើម៉េចគេ បើមេដាក់មកអ៊ីចឹងដែរ។ ...ទឹកដីអាយុជីវិតរបស់ខ្ញុំ ហើយពីណាមិនសោកស្ដាយ កូនខ្មែរមួយរូប ទោះមិនមែនដីខ្ញុំ ក៏ខ្ញុំមានការសោកស្ដាយដែរ។ ខ្ញុំជាកូនខ្មែរម្នាក់សោកស្ដាយយំរាល់ថ្ងៃ នឹកគិតថា ដីមិនងាយរកបានទេបង!»។
បង្គោលតម្រុយដែលអ្នកភូមិអះអាងថា អាជ្ញាធរវៀតណាម ចូលមកបោះលើទឹកដីខ្មែរ តាមដីស្រែ និងដីចម្ការស្វាយចន្ទី ស្ថិតនៅចំណុចភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តព្រៃវែង។ ដោយអាជ្ញាធរទាំងនោះបញ្ជាក់ប្រាប់អ្នកភូមិថា តំបន់បោះបង្គោលនោះជាតំបន់ស មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋយកដីលក់ដូរ ឬធ្វើស្រែចម្ការនៅទីនោះទៀតឡើយ។
អ្នកភូមិដែលត្រូវវៀតណាម បោះបង្គោលលើដីម្នាក់ទៀត លោក ញាន ឡន រៀបរាប់ថា អាជ្ញាធរវៀតណាមបោះបង្គោលតម្រុយលើដីស្រែពីដូនតារបស់ខ្លួន ប្រមាណ ៣ហិកតារ យកអស់គ្មានសល់ ដោយពុំមានអាជ្ញាធរណាអើពើពីរឿងនេះឡើយ។ លោក ញាន ឡន បញ្ជាក់ថា លោកសោកស្ដាយទៅលើដីរបស់ខ្លួនដែលគេចូលមកបោះបង្គោលដោយសេរីនោះ ហើយដីនោះវាអាចនឹងបាត់បង់នៅថ្ងៃណាមួយជាក់ជាពុំខាន ប្រសិនបើអាជ្ញាធរខ្មែរនៅតែពុំមានវិធានការដោះស្រាយឲ្យបានទាន់ពេលនោះ។
លោកថា ការថ្លែងដូចនេះ ដោយសារអាជ្ញាធរវៀតណាម ទប់ស្កាត់មិនប្រជាពលរដ្ឋខ្មែរធ្វើស្រែចម្ការលើដីរបស់ខ្លួនដូចពេលមុនៗឡើយ៖ «អាជ្ញាធរទាហានវៀតណាម គេថាអ៊ីចឹងតែម្ដង គេថានេះទឹកដីខ្មែរត្រឹមនេះ វៀតណាមវាយកអ៊ីចឹងតែម្ដង។ ខ្ញុំប្រជាជនខ្ញុំអត់សុខចិត្តទេ ព្រោះថាខ្ញុំរស់នៅក្នុងរាជរដ្ឋាភិបាលមែនពិត ប៉ុន្តែខ្ញុំតវ៉ារឿងដីហ្នឹងដែរ។ ព្រោះមិនមែនថា ឲ្យគេយកតាមចិត្ត ហើយអត់មានសិទ្ធិតវ៉ាទេ ព្រោះប្រជាជនមានសិទ្ធតវ៉ាអ៊ីចឹង។ ហើយរឿងទឹកដី ដើមត្នោត ខ្ញុំថាដែរ ខ្ញុំថាចុះបង ដើមត្នោតជាប់ ១ពាន់ដើម បងឯងគិតម៉េច? គេថាគេដាក់ពាក់កណ្ដាលឲ្យយើង ខ្ញុំថាចប់ហើយអ៊ីចឹងនោះ។ ខ្ញុំនិយាយត្រង់តែម្ដង ខ្ញុំអ្នកពូកែរឹងរុះដែរហ្នឹង ខ្ញុំតវ៉ាដែរបើខ្ញុំធ្វើប្រជាជននៅកន្លងហ្នឹង»។
ចំណែកឯប្រជាពលរដ្ឋដែលវៀតណាម បោះបង្គោលលើដីនៅស្រុករំដួល ម្នាក់ទៀត គឺ លោក គង់ ផិន ថ្លែងបញ្ជាក់ថា ដីស្រែរួមទាំងដីចម្ការស្វាយចន្ទីផង ប្រមាណ ៨ហិកតារ ត្រូវបានអាជ្ញាធរវៀតណាមបោះបង្គោលតម្រុយ ថាជាដីតំបន់សរមិនឲ្យលោកធ្វើស្រែចម្ការនៅលើដីកម្មសិទ្ធិពីដូនតារបស់ខ្លួននោះបានទៀតទេ។
លោក គង់ ផិន ចាត់ទុកការបោះបង្គោលតម្រុយមកលើដីរបស់ខ្លួននេះថា ជារឿងមួយអយុត្តិធម៌មកលើប្រជាពលរដ្ឋខ្មែរ។ លោកថាប្រជាពលរដ្ឋណាដែលរឹងរុះដាំដុះនៅដីនោះ ដោយពុំព្រមចុះចេញតាមសម្រួលទេ នឹងត្រូវអាជ្ញាធររបស់គេដែលការពារតំបន់នោះមកឃាត់ខ្លួនពួកគេយកទៅព្រមានជាបន្តបន្ទាប់។ ក្នុងនោះមានអ្នកភូមិជាម្ចាស់ស្រែជាច្រើននាក់មកហើយដែលត្រូវគេចាប់ខ្លួនយកទៅព្រមាននោះ។ ដោយសារតែសោយស្ដាយខ្លាចបាត់បង់ដីស្រែពីដូនតារបស់ខ្លួន បើទោះជាកន្លងមកធ្លាប់អាជ្ញាធរវៀតណាម មករារាំងពួកគេមិនឲ្យធ្វើស្រែលើដីនោះក៏ដោយ អ្នកភូមិជាច្រើននៅតែបន្តទាមទារដីរបស់ខ្លួនមកវិញជានិច្ច។
លោក គង់ ផិន៖ «វៀតណាមគេចាប់ផ្ដើម យកដីហ្នឹងទុកជាតំបន់ស ចាប់ពួកខ្ញុំរហូត។ ចាប់ពួកខ្ញុំដាក់ម៉ូតូដាក់អីតែម្ដង គឺមិនឲ្យពួកខ្ញុំធ្វើតែម្ដង។ វៀតណាមចាប់ពួកខ្ញុំប្រផាប់ប្រភីង ជាមួយពួកខ្ញុំច្រើនណាស់ ចាប់ឪខ្ញុំសែងដាក់លើម៉ូតូយកទៅប៉ុស្តិ៍ ដល់ហើយទៅសម្ភាសសម្រុះសម្រួលគ្នាគេលែងមកវិញ។ សោកស្ដាយទី១ គឺជាដីរបស់ខ្មែរសុទ្ធសាធ មិនមែនជាដីរបស់ម្នាក់ឯងទេ គឺជាដីខ្មែរប្រជាពលរដ្ឋទូទៅតែម្ដង ព្រោះនេះជាដីខ្មែរ ទោះជាមួយជំហានណា ក៏នៅជាដីខ្មែរ ពិតជាចំណែករបស់ខ្ញុំហើយណាស់ ប៉ុន្តែវាជាដីខ្មែរ ខ្ញុំសោកស្ដាយណាស់»។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុករំដួល លោក សូ ស៊ីភៀន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរវៀតណាម មកបោះបង្គោលដោយមានការទំនាក់ទំនងជាមួយអាជ្ញាធរខ្មែរត្រឹមត្រូវ ហើយដើម្បីបញ្ជាក់នៅចំណុចដែលមិនច្បាស់លាស់មួយចំនួនដែលពុំទាន់បានកំណត់ជាផ្លូវការ គឺពុំមែនជាការបោះបង្គោលផ្លូវការដែលប៉ះពាល់ដល់ការដាំដុះរបស់ជាពលរដ្ឋនោះទេ។
លោកថា លោកពុំទាន់ទទួលបានព័ត៌មានដែលអាជ្ញាធរវៀតណាម មករារាំងប្រជាពលរដ្ឋមិនឲ្យធ្វើស្រែចម្ការលើដីរបស់អ្នកភូមិដែលបោះបង្គោលនៅតំបន់នោះនៅឡើយទេ៖ «តម្រុយបោះបង្គោលព្រំដែន តែតម្រុយមិនទាន់បោះបង្គោលមែនទែន តម្រុយ ហើយនៅចរចាគ្នាទៀត មិនទាន់ផ្លូវការទេអាហ្នឹង។ ខ្ញុំបានប្រជុំម្ដងហើយ ណែនាំគ្នាថាកុំមានបញ្ហាអី រដ្ឋាភិបាលទាំងពីរនឹងមានការចរចា មិនមានប៉ះពាល់បងប្អូនថែមទៀត» ។
យ៉ាងណាអ្នកភូមិនៅតំបន់នោះឲ្យដឹងថា ផ្ទៃដីដែលអាជ្ញាធរវៀតណាម មកបោះបង្គោលកាលពីខែមេសា កន្លងទៅ មានប្រមាណ ៣០ហិកតារ របស់ប្រជាពលរដ្ឋខ្មែរប្រមាណ ១២គ្រួសារ។ ពួកគាត់អំពាវនាវសុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរខ្មែរដែលពាក់ព័ន្ធ ការបោះបង្គោលព្រំដែននៃប្រទេសទាំង២ ធ្វើយ៉ាងណាត្រួតពិនិត្យការងារនេះឲ្យបានត្រឹមត្រូវ បើពុំដូចនេះទេ ដីស្រែចម្ការរបស់អ្នកភូមិនៅតំបន់នោះអាចបាត់បង់ជាក់ជាពុំខាន៕
6 comments:
Since Hun Sen have power.He never care about boarder with YUON and will not care about that as long as he have power. You can complain as you want but you will lost all that land to YUON any way. It's not only land All khmer should open eyes and look How may YUON are walk in free to make a living in Cambodia now????
Who should be worry??? If you depend on HUN Sen government to stop that . It was wrong because Hun Sen who the one want YUON come to live in Cambodia.
Maybe that authority were yuon's agents working to fulfills Ho Chi Minh west ward journey to conquer and put Khmer land under it colonization like Laos.Find out why that authority fails to stop yuon invaders and allows yuon to put new border post inside our land? Where is ah Sva Kim Hoang? Where is ah whore Nam Hoang? Where ah Chheang Vun? Ah phai Siphan? Cpp allows yuon to invades Khmer's land do whatever else they do on khmer's soil,ah Kwaq must dies and their families' assets must seizes and auction off to help teachers and victims of brutality inflected by his regime.Please get rid of ah Kwaq to save your country, get rid of mee Bunrany to disconnect yuon's ties!....To stop hatred,revenges yuon must stop planning the seeds of hatred,which is respect border/ territory integrity of its neighbor country,if Hanoi fails to do that then,DO NOT ACCUSES KHNERS AS THE RACIST RACE.Please stop adding fuel to the fire that already dies out,we are not racist, but to survive we must protect our land.Please [Yuon] DO NOT picking the old wound lets it heal....!
Hun Sen loves his power more than his nation. As long as the Yuon protecting his power, he is willing to give them anything, including Cambodian territory. ហ៊ុនសែនស្រឡាញ់អំណាចរបស់គាត់ជាងប្រជាជាតិរបស់គាត។ល្គឹកណាយួននៅតែការពារអំណាចរបស់គាត់ គឺគាត់នឹងឲ្យអ្ចីៗទាំងអស់ទៅយួន រួមទាំងទឹកដីខ្មែរផង!
ហ៊ុន សែន មិនដែលខ្វល់ពីការបាត់បង់ទឹកដីម្តងណា
ទេ។ ហ៊ុន សែន បានបណ្តោយអោយយួនចូលមក
បោះបង្គោលព្រំដែនលើទឹកដីខ្មែរតាមអំពើចិត្ត។ បើ
អញ្ចឹងទេ ខ្មែរទូទាំងប្រទេសត្រូវតែអូសក្បាលវាចេញ
ពីតំណែង។ បើមិនដូច្នោះទេ ប្រទេសខ្មែរនឹងមានវាស
នាដូចប្រទេសលាវ។ ប្រាក់ចំណូលដោយសាភ្ញៀវ
ទេសចរណ័ចូលទស្សនាប្រាសាទអង្គរវត្តត្រូវយួនប្រមូលទៅស្រុកវាទាំងអស់ ព្រៃឈើត្រូវយួនកាប់ដឹកទៅ
ស្រុកវាហ្មដ បឹងទន្លេសាបបានប្រែក្លាយជាបង្គន់អាចម៍
របស់យួន។ល។ និង ។ល។
Agree with Kmenhwatt. Authorities of Svay Rieng province must be a Yuon/Vietnamese secret agent pretending to be Khmer/Cambodian national when this Authority does not care about the Yuon/Vietnamese encroaching illegal residents who learned the lessons from their the Hanoi and Ho Chi Minh master-minded thieves and killers, on how to be smart to kill to steal, rob, cheat and grab the land of Khmer people who are originally owners from the 1st century to Khmer Empire and until today.
Yuon/Vietnamese folks and master-minded leaders are so so so evil and disgusted in the world. They think that it is easy for them take or steal Khmer land, but hell NO!
All Khmer must remember this for generations to come. The ONLY and ONLY good youns are dead ones. We must fight off these greedy animals or else they will keep encroaching on our border constantly.
Post a Comment