A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 May 2014

Summonses for three in dispute with tycoon [It's an insult to injuries. The victims got summoned while the perpetrator acted like the victim. This is justice in Cambodia!] ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​បឹងកក់បី​គ្រួសារ​និង​ក្រុមហ៊ុន ឃុន សៀ ​​​នៅ​តែបន្ត

A resident of Boeung Kak I commune poses with a snake last year that was allegedly thrown into his house during a land dispute in Phnom Penh
A resident of Boeung Kak I commune poses with a snake last year that was allegedly thrown into his house during a land dispute in Phnom Penh. Pha Lina
Three Phnom Penh residents embroiled in a land dispute with tycoon Khun Sear, who boasts high-level connections to the ruling Cambodian People’s Party, have been summonsed to appear in court next week.
Three families living on a patch of rubble-strewn land in Phnom Penh’s Tuol Kork district claim that representatives of Khun Sear Import Export Co have waged a campaign of intimidation against them since 2013, when the company was awarded rights to the land they claim to have lived on since 1982.
In a writ dated May 8, Phnom Penh municipal prosecutor Chet Khemera, acting on behalf of Sear, called on Li Sivmey, 24, and Ly Bunheang, 19, to be summonsed to appear in court on May 22 on charges of “destroying and violently grabbing the other party’s property”
In a similar complaint, another resident involved in the dispute in Boeung Kak 1 commune, Sok Hoch, was called to appear in court on May 23.
Sivmey yesterday said that she was undeterred by the court action.
“I am not afraid of anything since we have not done anything wrong as we are accused by Khun Sear. I believe that the court will seek justice,” she said.
The Ministry of Commerce lists Yim Leang, son of Deputy Prime Minister Yim Chhay Ly and head of Senate President Chea Sim’s bodyguard unit, as Sear’s business partner.
The court action came only a day after the latest round of negotiations over compensation, ongoing since Friday, resulted in representatives of Sear making two separate compensation offers of $70,000 and $30,000.
The Housing Rights Task Force (HRTF), which is acting as a negotiator for the families, yesterday said the charges were a ploy to pressure the families into capitulating.

“I know from meetings with the authorities that they want a resolution to this case, but it is difficult,” said Nan Ony, HRTF legal officer.
“Lim Yeang is very connected and so is his father, Yim Chhay Ly, so the authorities cannot fully implement their wishes,” he added. “I must come to the conclusion that the company and court are working together to force the families to accept the compensation offer.”

ស្តាប់ឬទាញយកសំឡេង
បឹងកក់ ឃុន សៀ ៦១០
ស្ត្រី​ម្ចាស់​ផ្ទះ​ដែល​រង​នូវ​អំពើ​ហិង្សា អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​នៅ​តំបន់​បឹងកក់ ក្រោយ​ពី​មាន​មនុស្ស​មួយ​ក្រុម​មក​វាយ​កម្ទេច​របស់​របរ​ក្នុង​ផ្ទះ​គាត់​កាល​ពី​ព្រឹក​ថ្ងៃ​៦ មេសា ឆ្នាំ​២០១៤។
RFA/Van Vichar
ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​បី​គ្រួសារ និង​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ នៅ​សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួល​គោក បាន​អូស​បន្លាយ​ពេល​វេលា​អស់​ជាង ១ ឆ្នាំ​ទៅ​ហើយ ។ ពលរដ្ឋ​ទាំង​បី​គ្រួសារ ធ្លាប់​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​ដាក់​ខ្នោះ បញ្ជូន​ទៅ​តុលា​ការ ជន​មិន​ស្គាល់​មុខ​យក​ពូថៅ​កាប់ យក​ដំបង​វាយ​បំបែក បោះ​ពស់​ចូល​ក្នុង​ផ្ទះ​ប៉ង​សម្លាប់ និង​ឆាឆៅ​អុកឡុក​ស្ទើរ​រាល់​ថ្ងៃ​ ជាដើម។
ដោយ​សារ​ភាគី​ពលរដ្ឋ​ជួប គ្រោះថ្នាក់​ផ្ទួនៗ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​សំណុំរឿង​នេះ ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់ មហាជន​ និង​សង្គម​ស៊ីវិល។ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់ បាន​ចុះ​អង្កេត​បញ្ហា​នេះ ប៉ុន្តែ​រូប​គាត់​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ គំរាម​សម្លាប់​ទៀត​ផង។
ប្រធាន​គម្រោង​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត អះអាង​ថា រូប​គាត់​ត្រូវ​បាន​ សន្តិសុខ​យាម​អគារ​អតីត​សាលា​សង្កាត់​បឹងកក់ ១ ដែល​អាជ្ញាធរ​ក្រុង​បាន​លក់​ឲ្យ​ក្រុមហ៊ុន ឃុន សៀ ជេរ​ប្រមាថ និង​គំរាម​សម្លាប់។
ការ​គំរាម​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ការពារ​សិទ្ធិ​ដីធ្លី​រូប​នេះ ចុះ​ប្រមូល​ព័ត៌មាន និង​ថតរូប​នៅ​ផ្ទះ​ក្រុម​គ្រួសារ​ពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​។
ចំណែក​ឯ សាក្សី​នៅ​កន្លែង​កើតហេតុ និង​ជា​ក្រុម​គ្រួសារ​របស់​ពលរដ្ឋ ​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន អ្នក​ស្រី ម៉ក់ សៀវហ៊ួង ឲ្យ​ដឹង​ថា លោក វណ្ណ សូផាត បាន​មក​ផ្ទះ​របស់​អ្នកស្រី នៅ​ថ្ងៃ​ទី​០៩ ឧសភា វេលា​ម៉ោង ជាង​០៤ រសៀល បន្ទាប់​ពី​អ្នកស្រី​ សំណូមពរ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចុះ​អន្តរាគមន៍ និង​បន្ទាប់​ពលរដ្ឋ ១ គ្រួសារ ក្នុង​ចំណោម​បី​គ្រួសារ​នោះ ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន។
អ្នក​ស្រី បន្ត​ថា ក្រុម​សន្តិសុខ បាន​ព្យាយាម​រារាំង​មិន​ឲ្យ លោក វណ្ណ សូផាត ថត​រូប​ដី​ទំនាស់ និង​គំរាម​ថា នឹង​សម្លាប់ បើ​សិន​ជា​នៅ​រឹង​ទទឹង ជ្រោមជ្រែង​ជួយ​អន្តរាគមន៍​គ្រួសារ​ពលរដ្ឋ​តទៅ​ទៀត​នោះ។
អ្នក​ស្រី ម៉ក់ សៀវហ៊ួង បញ្ជាក់ ៖ «គាត់​ក៏​ថត​មិន​ទាន់​បាន​ថត​ផង​ វា​ក៏​ចេញ​មក​រុញ​គាត់​ហើយ​និយាយ​ថា ហ្អែង​ចេញទៅ​ហ្អែង​ចេញ​ទៅ គ្មាន​សិទ្ធិ​អី​មក​ថត​នៅ​ដី​អញ​ទេ ដី​ហ្នឹង​គេ​ទទួល​សំណង​រួច​ហើយ។ ដល់​ហើយ​គាត់​ក៏​មក​អង្គុយ​នៅ​ផ្ទះ ពួក​វា​មក​តាម​ទៀត ហើយ​លើក​គ្នា​កាន់​ពូថៅ​កាន់​ដំបង ហើយ​គំរាម​ថា បើ​អ្នកណា​ហ៊ាន​មក​ទៀត​នឹង​កាប់​ឲ្យ​ងាប់ ឬ​វាយ​ឲ្យ​បាក់​ជើង​តែ​ម្ដង»​។
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​សាក​សួរ​សន្តិសុខ​នៅ​យាម​ដី​សង្កាត់​បឹងកក់ ១ ពី​បញ្ហា នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ប៉ុន្តែ​សន្តិសុខ​ទាំងនោះ​មិន​បាន​ឆ្លើយ​តប​ថា យ៉ាង​ម៉េច​នោះ​ឡើយ។
កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ពលរដ្ឋ ១ គ្រួសារ ក្នុង​ចំណោម ៣ គ្រួសារ​ បាន​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ឃុន សៀ រួច​ទៅ​។ ប្រាក់​សំណង​នោះ ជា​ប្រាក់​របស់​លោក​ឧត្ដម​សេនីយ៍​ឯក យឹម លាង មាន​តួនាទី​ជា​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម និង​ជា​កូន​ប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។
នៅ​ក្នុង​លិខិត​ទទួល​ប្រាក់​នោះ​សរសេរ​ថា ប្រជា​ពលរដ្ឋ​ឯកភាព​ទទួល​ប្រាក់ ១ ម៉ឺន ៥ ពាន់​ដុល្លារ ដើម្បី​រើ​ឥវ៉ាន់​ចាកចេញ​ពី​លំនៅ​ឋាន ហើយ​សន្យា​ទៅ​ថ្ងៃ​មុខ​មិន​ប្ដឹង​ផ្ដល់​ក្រុមហ៊ុន ឃុន សៀ វិញ​ឡើយ​។
យ៉ាងណា​ក៏ដោយ សាច់ញាតិ​របស់​គ្រួសារ​ពលរដ្ឋ​ដែល​ព្រម​ចាកចេញ​បាន​ប្រាប់​ថា ក្រុមហ៊ុន​បាន​ឲ្យ​ប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ មិនមែន ១ ម៉ឺន​ប្រាំ​ពាន់​ដុល្លារ ដូច​សរសេរ​លើ​ក្រដាស​ឡើយ​។ ហើយ​ពលរដ្ឋ​ក៏​មិន​ដឹង​ពី​បំណង​ពិត​ប្រាកដ​របស់​ក្រុម ហ៊ុន ឃុន សៀ ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​អង្គការ ការពារ​សិទ្ធិមនុស្ស​លីកាដូ ​លោក អំ សំអាត មាន​ប្រសាសន៍​ថា រាល់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដើម្បី​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​លំនៅឋាន ហើយ​យក​ដី​លក់​ឲ្យ​ក្រុមហ៊ុន គឺ​ជា​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ ជា​ប្រព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល។
លោក​បន្ត​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បែរ​ខ្នង​ដាក់​ពលរដ្ឋ​រួច​ទៅ​ហើយ ចំពោះ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ឃុន សៀ នេះ។ លោក​បន្ត​ថា សន្តិសុខ​ហ៊ាន​គំរាម​កំហែងមន្ត្រី​សង្គម​ស៊ីវិល ​បណ្ដាល​មក​ពី​សន្តិសុខ​ទាំងនោះ​ញៀន​ញ៉ាម​នឹង​និទ្ទណ្ឌភាព ដែល​ធ្លាប់​ប្រព្រឹត្តិ​ទៅ​លើ​គ្រួសារ​របស់​ពលរដ្ឋ។
លោក អំ សំអាត ៖ «​ហ៊ាន​តែ​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​ពលរដ្ឋ​បាន​ប្ដឹង​ផ្ដល់​ច្រើន​សារ​មក​ហើយ។ អានេះ​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​តែ​ម្ដង កន្លែង​ហ្នឹង​នឹង​ក្លាយ​ជា​អនាធិបតេយ្យ គ្មាន​អ្នក​ណា​បង្ក្រាប​ឡើយ»
ក្នុង​រយៈ​ពេល ១៣ ខែ ដែល​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លីជា​មួយ​ក្រុមហ៊ុន ឃុន សៀ​។ ក្រុម​គ្រួសារ​របស់​លោក លី ស្រ៊ាខេង ជួប​ទុក្ខ​ទោស​ច្រើន​ជាង​គេ​។
គ្រួសារ​នេះ ត្រូវ​បាន​គេ​កាប់ គេ​វាយ​ឲ្យ​របួស​ធ្ងន់​ស្រាល​យ៉ាង​តិច​ណាស់់​ចំនួន ៧ ដង​។ កាល​ពី​ខែ​មីនា​ ជន​មិន​ស្គាល់​មុខ មួយ​ក្រុម​បាន​យក​ពស់វែកបី​ក្បាល​បោះ​ចូល​ផ្ទះ​លោក លី ស្រ៊ាខេង ទាំង​កណ្ដាល​យប់។ បន្ទាប់​ពី​នោះ ក្រុម​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ បាន​ឆាឆៅ​​វាយ​បំបែក​ចាន​បាយ ចាន​បបរ និង​តុ​កៅអី ក្នុង​ផ្ទះ​ពលរដ្ឋ​ថែម​ទៀត ។ ប្រពន្ធ​របស់​លោក លី ស្រ៊ាខេង គឺ​អ្នកស្រី ម៉ក់ សៀវហុង បាន​បាត់​បង់​មុខ​របរ​លក់​អីវ៉ាន់​ដោយសារ​ទំនាស់​ដីធ្លី​នេះ។
ប្រធាន​គម្រោង​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ក្រាញ​ននៀល​ការពារ​ដីធ្លី​ អាច​នឹង​រងគ្រោះ​ដល់​អាយុ​ជីវិត បើ​សិន​ជា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​នោះ​។ លោក​បន្ត​ថា ក្រុម​សន្តិសុខ​ទាំងនោះ មិន​ខ្លាច​ច្បាប់​សោះឡើយ ហើយ​ពួក​គេ​ក៏​ប្រហែល​ជា​ស្មាន ថា​ពួក​គេ​វាយ​ឬ​សម្លាប់​មនុស្ស​ដើម្បី​ប្លន់ យក​ដី​ឲ្យ​ក្រុមហ៊ុន​នោះ ​ជា​អំពើ​ស្រប​ច្បាប់​ផង​ក៏​មិន​ដឹង​។
លោក​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ករណី​គំរាម​កំហែង​លើ​រូប​លោក​ ទៅ​កាន់​តុលាការ​នា​ពេល​ខាង​មុខ។ លោក វណ្ណ សូផាត ៖ «យើង​នឹង​ចាត់​វិធានការ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ចាំ​មើល​មេធាវី​ខ្ញុំ​មក​វិញ ​ព្រោះ​ការ​គំរាម​សម្លាប់​ហ្នឹង​ជា​ទោស​ព្រហ្មទណ្ឌ»
បណ្ដឹង​របស់​លោក វណ្ណ សូផាត មិន​ទាន់​ដល់​ដៃ​តុលាការ​ផង សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​តាម​បណ្ដឹង​របស់​ឧកញ៉ា ឃុន សៀ បាត់​ទៅ​ហើយ។
តំណាង​អយ្យការ លោក​ព្រះរាជ​អាជ្ញា​រង ជេត ខេមរា បាន​ចេញ​ដីកា​កោះហៅ​កូន​ប្រុស កូន​ស្រី របស់​លោក លី ស្រ៊ាខេង ឲ្យ​ចូល​បំភ្លឺ​លើ​បទ​ចោទ​បំផ្លិច​បំផ្លាញ​ និង​ប្រើ​ប្រាស់​ហិង្សា​រំលោភ​សិទ្ធិ​កាន់កាប់​អចលនៈ​វត្ថុ​របស់​អ្នក​ដ៏​ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ខាង​មុខ។ ដីកា​មួយ​ទៀត គឺ​កោះ​ហៅ​ពលរដ្ឋ​ ម្នាក់​ទៀត​ឈ្មោះ សុក ហ៊ុច ឲ្យ​ចូល​បំភ្លឺ​ក្នុង​បទ​ចោទ​ដូច​គ្នា នៅ​ថ្ងៃ​ទី​២៣ ឧសភា​។
ប្រជាពលរដ្ឋ​ទាំងនោះ​ដាក់​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​បណ្ដឹង​របស់​ពួក​គាត់ តុលាការ​មិន​ចាត់ការ តែ​បែរ​ជា​ពេញចិត្ត​ចាត់ចែង​បណ្ដឹង​របស់​លោក​ឧកញ៉ា ខ្លាំង​ម៉្លេះ​? ​៖ «​គេ​មក​ធ្វើ​បាប​ខ្ញុំ​អស់​ពេល ១៣ ខែ​ហើយ​។ ទី​មួយ​រឿង​គេ​កាប់​ខ្ញុំ គេ​វាយ​ប៉ា​ខ្ញុំ​ វា​មាន​ភាព​អយុត្តិធម៌»
យ៉ាង​ណា​ក៏​ដោយ តំណាង​ក្រុមហ៊ុន ឃុន សៀ និង​លោក យឹម លាង សុទ្ធតែ​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពួក​គេ​មិន​បាន​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​ទេ។ ក្រុម​សមត្ថកិច្ច​នគរបាល​សង្កាត់​បឹងកក់ ១ ក៏​ធ្លាប់​ប្រាប់​ថា ពួក​គេ​មិន​មាន​តួនាទី​​ចាប់​ជន​ល្មើស​ដែរ បើ​សិន​ជា​មិន​មាន​បញ្ជា​ពី​ថ្នាក់​លើ​ឬ​តុលាការ​នោះ។
អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ដោះស្រាយ​នៅ​ទំនាស់​ដីធ្លី​ នៅ​តំបន់​នៅ​កន្លែង​នេះ​ជា​ច្រើន​ដង ច្រើន​សារ​មក​ហើយ។ ប៉ុន្តែ​ជា​ការ​ដោះស្រាយ​សម្រប​សម្រួល​ ឲ្យ​ពលរដ្ឋ​ទទួល​យក​លុយ​សំណង​ពី​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ពលរដ្ឋ​បញ្ជាក់​ថា វិធីសាស្ត្រ​​របស់​ក្រុមហ៊ុន ឃុន សៀ គឺ​លួងលោម​អោយ​ទទួល​សំណង បើ​មិន​ព្រម គឺ​ប្រើ​មនុស្ស​ឲ្យ​វាយ​ធ្វើ​បាប និង​ចុង​ក្រោយ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​បង្ខំ​ឲ្យ​ព្រម​ទទួល​យក​ប្រាក់​សំណង។
របាយការណ៍​របស់​សង្គមស៊ីវិល បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ មាន​សកម្មជន​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន​ជាង ៥០០ នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

voltaire said it best : la raison des plus forts est toujours le meilleur .

the one in power [ wealthy ] is always ''right''. or as we say on the street '' money talks ''