A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 15 May 2014

People in Ratanakiri claimed Vietnamese companies illegally log timber in protected forests ពលរដ្ឋ​នៅ​មណ្ឌលគិរី​អះអាង​ថា​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

ដោយ រដ្ឋា វិសាល 
2014-05-14 RFA

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ប៊ិញ ភឿក ១ (Benh Phoeurk 1) លួច​កាប់​ឈើ​មូល​ពី​ព្រៃ​សហគមន៍ ហើយ​ដឹក​ជញ្ជូន​ចូល​ក្រុមហ៊ុន​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ឡើយ។ ប្រជាពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​ចំពោះ​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ក្នុង​សហគមន៍ ធ្វើ​អាជីវកម្ម​ដោយ​ស្ថិត​នៅ​ក្រោម​រូបភាព​សម្អាត​ព្រៃ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ពូគង់ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​ឧសភា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាត់​វិធាន​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា បើ​មិន​ដូច្នេះ​ទេ ព្រៃ​ឈើ​សហគមន៍​អភិរក្ស នឹង​ត្រូវ​ក្រុមហ៊ុន​កាប់​យក​ឈើ​មាន​តម្លៃ​អស់​គ្មាន​សល់។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​បាន​ប្រទះ​ឃើញ​បុគ្គលិក​ក្រុមហ៊ុន អម​ដោយ​កង​ប្រដាប់​អាវុធ បាន​ប្រើប្រាស់​កម្មករ​វៀតណាម និង​ម៉ាស៊ីន​កាត់​ឈើ ចូល​មក​ក្នុង​ព្រៃ​សហគមន៍ ហើយ​អារ​រំលំ​ឈើ​មូល និង​មាន​រថយន្ត​ស្ទូច​លើក​ឈើ​ដាក់​ឡាន ដឹក​ជញ្ជូន​ចូល​បរិវេណ​ដី​ក្រុមហ៊ុន​នៅ​វេលា​យប់។
ប្រជាពលរដ្ឋ​ភូមិ​ពូគង់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា នេះ​គឺ​ជា​សកម្មភាព​លួច​កាប់​ឈើ​មូល​ថ្មី​បន្ថែម​ទៀត ដែល​ក្រុមហ៊ុន​វៀតណាម បាន​បំពាន​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ឬ​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ​នោះ​ឡើយ៖ «រាល់​តែ​ថ្ងៃ វា​ដឹក​ទាំង​យប់ វា​មាន​រថយន្ត​ដឹក​យប់។ ឈើ​ក្រំ គគីរ បួន​ដប់​ម្ភៃ​ដើម ឡាន​បី​ឡាន​បួន វា​ចូល​មួយ​យប់ៗ ឮ​គគ្រឹកគគ្រេង។ វា​អារ​ម៉ោង​បី​ម៉ោង​៤​ល្ងាច ថ្ងៃ​វា​អត់​ហ៊ាន​អារ​ទេ វា​ខ្លាច​យើង​ដែរ។ គេ​មាន​សុទ្ធ​តែ​អាវុធ​ខាង​ទាហាន ខាង​ប៉េអិម គេ​មក​ចុះ​ជាមួយ​ឡាន»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា មិន​អាច​ស្វែងរក​អត្តសញ្ញាណ ឬ​លេខ​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ១ សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ។
ចំណែក​មេ​ឃុំ​ស្រែព្រះ លោក ពឿក ប៉េ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​សហគមន៍ ព្រម​ទាំង​បញ្ជាក់​ថា សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ គឺ​ជា​ក្រុម​អនាធិបតេយ្យ មិន​មែន​កម្មករ​ក្រុមហ៊ុន​នោះ​ទេ។ លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ចាប់​រថយន្ត​ដឹក​ឈើ​ពីរ​គ្រឿង ដែល​ដឹក​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍៖ «អត់​មាន​ក្រុមហ៊ុន​ណា​មក​ចូល​កាប់​ទេ ប្រជាជន​រាយការណ៍​ខុស​ទេ។ ព្រំ​ប្រទល់​ក្រុមហ៊ុន​ជាមួយ​សហគមន៍​ហ្នឹង គេ​កាយ​ប្រឡាយ​រួច​រាល់​អស់​ហើយ អា​ហ្នឹង​ពួក​អនាធិបតេយ្យ​ទេ ខ្ញុំ​ចុះ​ផ្ទាល់​ហើយ»
ព្រៃ​ឈើ​សហគមន៍​អភិរក្ស​នៅ​ឃុំ​ស្រែព្រះ មាន​ទំហំ​ជាង ៩​ពាន់​ហិកតារ។ កាល​ពី​ឆ្នាំ​២០១៣ បាន​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​នៅ​ជាប់​ព្រៃ​នោះ អស់​ស្ទើរ​គ្មាន​សល់។
មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា សហគមន៍​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ច្រើន​ករណី។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ៖ «គាត់​រាយការណ៍​មក​ខ្ញុំ​រហូត​ហ្នឹង គាត់​ថា​ប្ដឹង​ទៅ​ភូមិ​ប្ដឹង​ទៅ​ឃុំ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ប្ដឹង​ទៅ​ស្រុក​ទៀត មិន​តិច​ដង​ទេ ច្រើន​ដង​ណាស់ ប្ដឹង​ទៅ​គេ​ធ្វើ​ហី​ទៅៗ។ នៅ​ស្រុក​កែវសីមា ហ្នឹង​មាន​ការ​កើត​ឡើង​ទៅ​លើ​ការ​កាប់​ព្រៃ​ឈើ​អនាធិបតេយ្យ​ច្រើន​កន្លែង​ណាស់។ អ៊ីចឹង​មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋាន ជាពិសេស​គឺ​រដ្ឋបាល​ព្រៃ​ឈើ និង​បរិស្ថាន​ត្រូវ​តែ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត»
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ក្រោម​ហេតុផល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តំបន់​ឆ្ងាយ សេវា​ទូរស័ព្ទ​រអាក់រអួល​មិន​អាច​និយាយ​ស្តាប់​គ្នា​បាន។
ទោះ​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ភូមិ​ពូគង់ ដដែល​អះអាង​ថា សហគមន៍​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា ក្រុមហ៊ុន​វៀតណាម ប៊ិញ ភឿក ១ ពិត​ជា​បាន​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​អស់​រាប់​ពាន់​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

What can you expect from these SAVAGE YOUN ??? They Killed and continue killing millions of Khmer since they came into contact with the Khmer.

They are showing the world their true color now. For centuries, they have encroached and stolen millions acres of Khmer land and yet we HAVE NOT burned a single youn's hut. We Khmer are too humble toward the SAVAGE youn and if we want to continue to exist in this world we MUST CHANGE our attitude toward these SAVAGES.

Sincerely,

Stupid youn...