A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 April 2014

Vietnamese official: Sam Rainsy seems to change a new strategy toward the Vietnamese people មន្ត្រី​​វៀតណាម៖ លោក សម រង្ស៊ី ហាក់​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​លើ​ជនជាតិ​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា 2014-04-23 Read the article in English here.
វៀតណាម ៣០៥
អ្នក​លក់​ដូរ​តាម​ទូក​ជា​ជនជាតិ​វៀតណាម នៅ​ក្នុង​ខែត្រ​ពោធិ៍សាត់។
RFA/Ouk Savborey
ជនជាតិ​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា​មាន​ចំនួន​ភាគ​ច្រើន​ជាង​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត ដែល​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ខ្លះ​រស់​នៅ​ស្របច្បាប់ និង​ភាគច្រើន​ទៀត​រស់​នៅ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ កាន់​អំណាច​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម មាន​ដើម​កំណើត​កម្ពុជា មាន​សញ្ជាតិ​ស្រប​ច្បាប់។ តែ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ បែរ​ជា​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម មិន​ចាប់​អារម្មណ៍​ទៅ​វិញ។
មន្ត្រី​នាំ​ពាក្យ​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លើក​ឡើង​ថា លោក សម រង្ស៊ី ហាក់​បី​ដូច​ជា​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​លើ​ជនជាតិ​វៀតណាម រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។
​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់ថុង មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​ប្រសាសន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​ទេ។ លោក​បញ្ជាក់​ថា លោក សម រង្ស៊ី កន្លង​មក​បាន​យល់​ច្រឡំ​ជាច្រើន​អំពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ហើយ​បញ្ហា​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​វៀតណាម ឬ​យ៉ាង​ណា​នោះ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​របស់​ខ្លួន និង​ច្បាប់​អន្តរជាតិ ទោះ​បី​ជា​អ្នក​ណា​ដឹកនាំ​ប្រទេស​ក៏ដោយ។
«សំឡេង»
​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា​នេះ នៅ​បន្ទាប់ពី​លោក សម រង្ស៊ី បាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត​បរទេស​មួយ​ថា បើ​លោក​ដឹកនាំ​ប្រទេស លោក​នឹង​ផ្ដល់​សញ្ជាតិ​ឲ្យ​វៀតណាម ដើម​កំណើត​កម្ពុជា។ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ប្រជាជន​វៀតណាម ប្រមាណ ៥​សែន​នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជា​ពាក់​កណ្ដាល​អាច​បំពេញ​បាន​លក្ខខណ្ឌ​ច្បាប់ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី នេះ ចង់​បង្ហាញ​ថា លោក​មិន​ចាត់​ទុក​វៀតណាម ជា​សត្រូវ​ទេ និង​ចង់​ឲ្យ​វៀតណាម ស្ងប់​ចិត្ត ដើម្បី​ធានា​ថា នៅ​ពេល​រដ្ឋាភិបាល​ថ្មី​កាន់​អំណាច​មិន​មាន​ការ​រើសអើង​លើ​ជនជាតិ​វៀតណាម នោះ​ទេ។
«សំឡេង»
អ្នកវិភាគ​ពន្យល់​ថា នៅ​ក្នុង​បរិបទ​នយោបាយ​សម័យ​បច្ចុប្បន្ន​គឺ​ខុស​ពី​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៧៥ ដែល លន់ នល់ បាន​សម្លាប់​ជនជាតិ​វៀតណាម។ វៀតណាម​រត់​ចាក​ចេញពី​កម្ពុជា នៅ​ពេល​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ប្រទេស ក៏ប៉ុន្តែ​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ​វិញ មិន​មែន​ជា​ការ​ផ្លាស់ប្ដូរ​របប​ទេ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ បញ្ហា​នេះ​មិន​អាច​ថា អ្នក​ដឹកនាំ​ប្រទេស ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​គាបសង្កត់ ឬ​ធ្វើ​បាប​ទៅ​លើ​ជាតិ​សាសន៍​ណាមួយ​បាន​ដូច​សម័យ ប៉ុល ពត នោះ​បាន​ឡើយ។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ការ​សំដែង​មិន​ចាប់​អារម្មណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​នេះ ដោយសារ​តែ​លោក​គិត​ថា គណបក្ស​កុម្មុយនិស្ត​វៀតណាម បាន​ចង​សម្ព័ន្ធ​មិត្ត​យ៉ាង​រឹង​មាំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
«សំឡេង»
​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ពី​សហរដ្ឋអាមេរិក​មក​ថា ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស​ណា​មួយ​​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស​នោះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​សញ្ជាតិ​ដែល​មាន​ជា​ធរមាន​របស់​កម្ពុជា និង​ច្បាប់​អន្តោប្រវេសន៍។ ការ​អនុវត្ត​នេះ​មិន​សំដៅ​ទៅ​លើ​ជនជាតិ​ណា​មួយ​នោះ​ឡើយ។
«សំឡេង»
​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា លំហូរ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម​មក​កម្ពុជា បាន​បង្ក​បញ្ហា​ជា​ច្រើន ដូចជា​អំពើ​អសន្តិសុខ​សង្គម បញ្ហា​រំលោភ​បំពាន​ព្រំដែន និង​ការ​ដណ្ដើម​មុខ​របរ​រក​ស៊ី​របស់​ខ្មែរ​ជាដើម។
​ច្បាប់​សញ្ជាតិ​មាត្រា ៨ ចែង​ថា ជន​បរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​ត្រូវ​មាន​លិខិត​បញ្ជាក់​ថា មាន​គំនិត​មាយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅសង្កាត់​នៃ​លំនៅឋាន​របស់​ខ្លួន។ មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ មាន​លិខិត​បញ្ជាក់​ថា ជន​នោះ​មាន​លំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅ​ជាប់ ៧​ឆ្នាំ ដែល​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​ប័ណ្ណ​ស្នាក់​នៅ​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍។ មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ដាក់​ពាក្យ​ស្នើសុំ​សញ្ជាតូបនីយកម្ម។ ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​អក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​ដោយ​សុខដុម ព្រមទាំង​ទទួល​បាន​នូវ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ។ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ពន្យល់​ថា ជនបរទេស​គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ មិន​ថា​ជនជាតិ​អ្វី​ទេ​ដែល​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ការ​អនុវត្ត​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ជា​រឿង​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ទោះ​បី​ជា​អ្នក​ណា​ដឹក​នាំ​ប្រទេស​ក៏ដោយ ក៏ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ។
«សំឡេង»
​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​កម្ពុជា គឺ​ជា​ប្រធានបទ​ក្ដៅ​មួយ​ដែល​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​កន្លង​មក​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​វៀតណាម រស់​នៅ​ខុសច្បាប់​នោះ។ អង្គការ​ការពារ​ជនជាតិ​ភាគ​តិច​បាន​រក​ឃើញ​ថា ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា មាន​បី​សណ្ឋាន ទី​១ វៀតណាម​មាន​និន្នាការ​សេរី រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា ឬ​អាច​បន្ត​ទៅ​ប្រទេស​ទី​បី។ ទី​២ ចូល​មក​សួរ​សុខទុក្ខ​បងប្អូន ឬ​ចូល​មក​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ និង​ទី​៣ ជនជាតិ​វៀតណាម​ចូល​កម្ពុជា ដើម្បី​ប្រកប​មុខ​របរ​រក​ស៊ី និង​ប្រកប​អាជីវកម្ម​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​អ្នក​រក​ស៊ី​ខុស​ច្បាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

របស់ចូលមាត់ក្រពើហើយច្បាស់ជាពិបាកយកចេញណាស់ ជាពិសែសពាក្យថា សេ្តចសស្តើងឡើងសោយរាជ្យរួចហើយ គឺពុំមានអ្នកណាធ្វើម្តេចស្តេចនោះបានដែរ រីឯស្តេចខ្ទើយក៍ត្រូវតែនៅក្រោមល្អងធូលី ស្តេច សស្តើង ដែរ ។ សួរថាតាំងពីស្តេច ខ្ទើយ នេះឡើងសោយរាជ្យ បានធ្វើអ្វីខ្លះដល់ខ្មែរ ក្រៅពីចុះកុងត្រាឱ្យដីទៅពួក ក្រពើនោះ?????

Anonymous said...

I think from now on will be no one can touch or said anything against YUON In Cambodia at all because YUON government will do anything to protect them and they're so happy by control HUN SEN to let all of that happened and YUON will be have more right than Khmer have as all of you see. I think most khmer know that but they let it slide to the very deep well . How you get out of this deep well ?