A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 April 2014

The opposition: Freedom of expression is being systematically violated by the ruling party បក្សប្រឆាំង​៖ ​សេរីភាព​បញ្ចេញមតិ ត្រូវ​បក្ស​កាន់អំណាច រំលោភបំពាន​ជា​លក្ខណៈប្រព័ន្ធ​​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី22 ខែមេសា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម
លោកស្រី មូរ សុខហួរ ក្នុងសន្និសីទសារព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)
​បក្សប្រឆាំង នៅ​ថ្ងៃ​អង្គារ​នេះ អះអាងថាបក្ស​កាន់​អំណាចកំពុង​ប្រើ​វិធានការ​បង្ក្រាប ទៅលើ​សេរីភាព​បញ្ចេញមតិ​ដោយ​សន្តិវិធី ក្នុង​លក្ខណ​ជា​ប្រព័ន្ធ ដើម្បី​ពង្រឹង​អំណាច របស់ខ្លួន ខណៈ​ស្ថានការណ៍​នយោបាយ កំពុង​ជាប់​គាំង ក្រោយ​ការបោះឆ្នោត​។​
​ប្រតិកម្ម​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ស្នាក់ការ​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២២​ខែ​មេសា​នេះ​។​
ម្យ៉ាងវិញទៀត សន្និសីទ​សារព័ត៌មាន​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​បង្ក្រាប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ឲ្យ រងរបួស​ប្រមាណ ១០​នាក់ ក្នុងនោះ​មាន​ទាំង បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ម្នាក់​ផងដែរ​។​
បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស្រី មូរ សុខ​ហួរ មានប្រសាសន៍ថា សេរីភាព​បញ្ចេញមតិ និង​ការប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ធានា​ដោយ​ច្បាប់ ប៉ុន្តែ​លោកស្រី​ថា ពលរដ្ឋ​ភាគច្រើន​ដែល​ប្រើ​សិទ្ធិ​នេះ ត្រូវបាន​សន្តិសុខ​បង្ក្រាប​យ៉ាង​ចាស់ដៃ ដោយ​ស្ថាប័ន​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ដូច​ជា​សាលា​រា​ធានី និង​ក្រសួង​មហាផ្ទៃ​ជាដើម ធ្វើ​មិនដឹងមិនឮ​។​
​តំណាងរាស្ត្រ​ជាប់ឆ្នោត​រូបនោះ​បន្ត​ថា អាជ្ញាធរ​ដែនដី​ដែល​មាន​តួនាទី​ថែរក្សា​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ពេលនេះ បែរ​ជា​ប្រើ​អំណាច​បញ្ជា​ឲ្យកម្លាំង​សន្តិសុខ វាយ​បង្ក្រាប​ពលរដ្ឋ​ដែល​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​នេះ​ទៅវិញ «គម្រោងនេះ គឺដើម្បីបំបាក់ស្មារតី ដើម្បីបង្ក្រាបអ្នកឲ្យបញ្ជា ហើយនិយាយតែបង្ក្រាបទៅ វ៉ៃទៅ ទាត់ទៅ ធាក់ទៅ រុញទៅ ច្រានទៅ បោសចេញទៅ ទាំងភាសា ទាំងគំនិត ទាំងឧបករណ៍ គឺដើម្បីតែម្យ៉ាងទេ ដើម្បីរក្សាអ្វីដែលជាអំណាចរបស់ខ្លួន»។​
លោកស្រី​មូរ សុខ​ហួរ បន្តថា ការបង្ក្រាប​ដោយ​ហិង្សា​នោះ ភាគច្រើន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកបញ្ជា ពិសេស អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ បាន​បញ្ជា​កម្លាំង បង្ក្រាប​នៅ​ជិត​ទីលាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​បណ្តាលឲ្យ​មនុស្ស​រងរ​ បួស​នោះ ក្នុង​ន​ភ​ភាគច្រើន​មាន​របួស​ត្រង់​ក្បាល ដែល​អាច​ពិការ​អស់​មួយ​ជីវិត ឬ​អាច​បាត់បង់​ជីវិត​បាន​។​
​លោក​ស្រី​ ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់ពាក្យ​ប្តឹង​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ ព្យួរ​ការងារ​លោក​សុខ ពេញវុ​ធ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ដើម្បី​ចាត់វិធានការ​ ទប់ស្កាត់ ការ​គំរាម​សេរីភាព​បញ្ចេញមតិ ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​។​
VOD ​មិនអាច​សុំ​ប្រតិកម្ម​ពី អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ​ពេញវុ​ធ បានទេ ដោយ​អ្នក​លើក​ទូរស័ព្ទ​អះអាងថា លោក សុខ ពេញវុ​ធ​កំពុង​ជាប់រវល់ ។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​អាច​ទាក់ទង​បាន​។
ប៉ុន្តែ ​កន្លងទៅ​ក្រសួង​នេះ ធ្លាប់​ចេញ​សេចក្តីណែនាំ ហាម​ជួបជុំ សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​កំណត់ពេល សំអាង​ពី​ហេតុផល​សន្តិសុខ សណ្តាប់ធ្នាប់ ខណៈ​បក្សប្រឆាំង​នៅ​បន្ត​ធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា ប្រឆាំង​នឹង​លទ្ធិ​ផល​បោះឆ្នោត​។​
មន្ត្រី​ឃ្លាំមើល​ការរំលោភ​ សិទ្ធិមនុស្ស​នៅ​អង្គកា​លីដូ លោក អំ សំអាត យល់ថា ការផ្តន្ទាទោស​មន្ត្រី​ដែល​រំលោភច្បាប់ អាច​ជា​ការស្តារ​មុខមាត់​រដ្ឋាភិបាល​ឡើងវិញ ពី​ការ រំលោភ​សិទ្ធិមនុស្ស «ម្សិលមិញ មានមន្ត្រីនគរបាលជាច្រើន ដែលនៅទីនោះ ហើយមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ទី១ ឃើញកើតមាននូវអំពើហិង្សា យើងមិនបានធ្វើការទប់ស្កាត់ ទី២ នៅពេលដែលមានបទល្មើសជាក់ស្តែង កើតឡើងហើយ យើងឈរមើល ដោយពុំបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ នេះវាជារឿងមួយដែលសោកស្តាយ ជាទីបំផុត ហើយបើយើងគេមើលទៅ វាហាក់បីដូចជា មានការរៀបចំជារចនាសម្ព័ន្ធ ដើម្បីបង្កឲ្យមានជាអំពើហិង្សា»។​

យ៉ាងណាក៏ដោយ លោកស្រី​មួរ សុខ​ហួរ អះអាងថា លោក ស្រី​នឹង​យក​ឯកសារ​បង្ក្រាប​នេះ ទៅ​ប្រគល់ឲ្យ​ប្រទេស​មហាអំណាច​ដែល​ប្រកាន់​លិទ្ធិប្រជាធិបតេ​យ្យ ដូច​ជា​មន្ត្រី​ស្ថានទូត​អាមេរិក និង​សហភាព​អឺរុប ដើម្បី​ជួយ​អន្តរាគមន៍​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល ធានា​ពី​សេរីភាព​បញ្ចេញមតិឡើងវិញ​។​ ហើយ​ម្យាងវិញទៀត​លោក​ស្រីក៏​នៅតែ ព្យាយាម ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះបី​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ។
សូមសរសេរមកកាន់លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

as a law maker,MU needs to obey the law for role model,
---
needs to HOLD MU for responsible for all causes, in which created the problems& troubles chaos in the city
----
needs to bring her to face justice

Anonymous said...

THE OPPOSITION PARTY IS GETTING PLAYED OVER AND OVER BY CPP. WHEN ARE THEY(CNRP) GOING TO STEP UP THEIR GAME? TIME IS RUNNING OUT SOON...