ដោយ ហង្ស សាវយុត
2014-04-06
ភាគីថៃបានសុំឲ្យភាគីកម្ពុជា រុះរើផ្សារខ្មែរមួយ ឈ្មោះផ្សារជប់គគីរ ស្ដិតលើកំពូលភ្នំដងរែក ដោយភាគីថៃ សំអាងថា ផ្សារនេះសង់ជាប់ខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។
ការស្នើឲ្យរើផ្សារនេះចេញ ធ្វើឡើងដោយមន្ត្រីថៃ ខេត្តបូរីរម្យ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរកម្ពុជា ខេត្តឧត្តរមានជ័យ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
អាជ្ញាធរកម្ពុជា អះអាងថា ផ្សារជប់គគីរស្ថិតក្នុងទឹកដីខ្មែរ ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ផ្សារជប់គគីរបើកក្នុងមួយសប្ដាហ៍ពីរថ្ងៃ បម្រើឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីដោះដូរទំនិញគ្នាទៅវិញទៅមក នៅក្នុងមូលដ្ឋាននោះ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ...
1 comment:
phnom dangrek is the site where the thais brought khmer refugees by the truck loads to dump as if they were trashes....so the pol pot regime could continue to kill them... luckily most of them made it back to the UN refugee camps after long trek across empty and abandoned fields and rivers.
Post a Comment