«បងប្អូនអើយកុំបារម្ភ បើគេចាប់ខ្ញុំដាក់គុក សូមបងប្អូននៅស្ងៀម ខ្ញុំសុខចិត្តចូលគុក បងប្អូនអត់អីទេ សីលធម៌ សច្ចធម៌ យុត្តិធម៌ ត្រូវតែឈ្នះជាមិនខាន»
Sam Rainsy: "Brothers and sisters, please don't worry if I'm arrested and jailed. Please remain calm. I will agree to go to jail. No problem, brothers and sisters (because) morality, truth and justice will prevail!"
ដោយ វណ្ណ វិចារ
2014-04-07
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ប្រកាសកុំឲ្យអ្នកគាំទ្រតវ៉ា បើសិនណារូបលោកត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់គុក។ ការប្រកាសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាល រដ្ឋសភា និងកងទ័ព ដែលបានចេញផ្សាយញត្តិជាច្រើន ចោទរូបលោកថា ប្រមាថព្រះមហាក្សត្រតាមរយៈសារលិខិតមួយច្បាប់ថ្វាយព្រះអង្គនោះ។
ថ្លែងទៅកាន់សមាជិកគណបក្សសង្គ្រោះជាតិ រាប់រយនាក់ក្នុងពិធីរំលឹកខួបមួយឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៧ ខែមេសា ប្រធានបក្សប្រឆាំងបញ្ជាក់ថា រូបលោកមិនមានចេតនាអាក្រក់អ្វីទាំងអស់ក្នុងការសរសេរលិខិតទូលថ្វាយទៅកាន់ព្រះមហាក្សត្រ។
លោក សម រង្ស៉ី មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សជាតិនិយម មួយចំនួន ដែលធ្លាប់នៅកៀកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចចុះចូលជាមួយគណបក្សសង្គ្រោះជាតិ ព្រោះតែយល់ថាបក្សនេះស្វាមីភក្ដិចំពោះរបបរាជានិយម។ លោកបន្តថា ភាគីម្ខាងទៀតធ្លាប់បានគំរាមព្រះមហាក្សត្រ គំរាមរាជវង្សានុវង្ស និងជេរព្រះមហាក្សត្រ ប៉ុន្តែនៅពេលនេះបែរជាចោទរូបលោក ថាមើលងាយស្តេចទៅវិញ។
លោកបញ្ជាក់ថា លោកនឹងចូលគុកដើម្បីយុត្តិធម៌៖ «ការពារស្ថាប័នរាជបល្ល័ង្ក គឺរួមគ្នាជាមួយគណបក្សសង្គ្រោះជាតិហ្នឹងហើយ ខ្លួនឯងជេរស្តេច រឿងអីដែលចោទគេថាគេប្រឆាំងស្ដេច? ខ្លួនឯងហ្នឹងហើយប្រឆាំងស្ដេចមុនគេ។ បងប្អូនអើយកុំបារម្ភ បើគេចាប់ខ្ញុំដាក់គុក សូមបងប្អូននៅស្ងៀម ខ្ញុំសុខចិត្តចូលគុក បងប្អូនអត់អីទេ សីលធម៌ សច្ចធម៌ យុត្តិធម៌ ត្រូវតែឈ្នះជាមិនខាន»។
ក្រៅពីការប្ដេជ្ញាចិត្តនេះ លោក សម រង្ស៉ី ក៏ថ្លែងការណ៍រំលឹកកាលពីដំណើរការបង្កើតគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួបរួមគ្នារវាងគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស និងក៏រលឹកពីសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រឆាំងនេះដែរ។ ក៏ប៉ុន្តែលោក សម រង្ស៉ី បញ្ជាក់ថា គណបក្សទាំងពីរនឹងអាចចេញសេចក្ដីប្រកាសរួមមួយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីដោះស្រាយបញ្ហាទំនាស់នយោបាយ។
ទោះយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ថ្លែងនៅព្រឹកថ្ងៃដំណាលគ្នាថា មេបក្សប្រឆាំងនឹងអាចប្រឈមនឹងការប្ដឹងតាមផ្លូវច្បាប់ ឬអាចចូលឆ្នាំនៅក្នុងគុកព្រៃស។ លោកបន្តថា ច្បាប់មិនទាន់មានចែងពីស្ថានទម្ងន់ទោសនៃការប្រមាថលើព្រះមហាក្សត្រ តែច្បាប់បានចែងរួចហើយពីទោសពៃរ៍ចំពោះអ្នកដែលប្រឆាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
ច្បាប់ស្ដីពីការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ មាត្រា ៣៦ បានចែងថា ជនណាដែលមានពិរុទ្ធធ្វើសាក្សីទុច្ចរិត ឬគាបសង្កត់ទៅលើសាក្សីក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឬជនណាដែលមិនគោរពសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឬរារាំងកិច្ចប្រតិបត្តិការក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១សែន ដល់ ៦សែនរៀល ឬផ្ដន្ទាទោសមួយក្នុងចំណោមពីរ។
ទាក់ទងនឹងទំនាស់នយោបាយនេះ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការប្ដេជ្ញាចិត្តរបស់លោក សម រង្ស៉ី ជារឿងល្អក្នុងការទាក់ទាញប្រជាប្រិយភាពពីអ្នកគាំទ្រ។ ប៉ុន្តែហេតុការណ៍គំរាមគ្នាទៅវិញទៅមករបស់អ្នកនយោបាយបក្សទាំងពីរនេះ ជានយោបាយចាស់គំរឹលមួយដែលមិនគិតគូរប្រយោជន៍ជាតិជាធំ។
លោក អ៊ូ វីរៈ៖ «សំខាន់បើលោក សម រង្ស៉ី នៅតែរត់ចោលស្រុក អ្នកគាំទ្ររបស់លោកនៅតែបាត់បង់ជំនឿលើគណបក្សប្រឆាំង។ ខ្ញុំមើលទៅប៉ះពាល់ដែរ ប៉ុន្តែការប្រើប្រាស់តុលាការដាក់គុកច្រវាក់អីហ្នឹង ជានយោបាយឈ្លោះគ្នា ជានយោបាយប្រេះឆាជាតិ អត់ព្រមយកគំនិតមកដោះស្រាយបញ្ហាជាតិទេ»។
លោក សម រង្ស៉ី ធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅកាន់តុលាការម្ដងជាពីរដងរួចហើយ។ លើកចុងក្រោយ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកជាង ១០ឆ្នាំ។ ព្រះមហាក្សត្របានលើកលែងឲ្យលោក សម រង្ស៊ី តាមសំណើរបស់លោក ហ៊ុន សែន បន្ទាប់ពីចរចានយោបាយត្រូវរ៉ូវគ្នា។ មេបក្សប្រឆាំងរូបនេះ បានវិលចូលប្រទេសវិញកាលពីខែកក្កដា ឆ្នាំ២០១៣ ដើម្បីចូលរួមក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥៕
4 comments:
ហ៊ុន សែន វាថា វាគ្រាន់តែឱ្យកូនចៅវាសម្លាប់ បី បួន នាក់ របួសម្នាក់ ពីរ ហើយអាញ់ដាក់គុកខ្លះ វាចង់ឱ្យ អាយស៊ីស៊ី ក្រៀវអាញ់ អានេះវាភ្លើមាន បើមិនឈប់ទេ អាញ់មានតែយកអាម្សៀឯងដាក់គុកមុនអាញ់ទៅទៀត ឯងមិនបានធ្វើអីក៍អាញ់ដាក់គុកបានដែរ កុំចង់សាក ទោះឱស្តេចក៍អាញ់កាច់បានដែរកុំច្រឡំវ៉ើយ។
Keep your words raincy the opportunist. Mike
We'll be there with you most of Khmers loves you and your courage will show ah Kwaq that you're Nielson Mandella of Cambodia and Angsan sugee of Cambodia,Marther Luther king of Cambodia,pure gold never afraid of fire! It's takes the compressed rocks for thousand years to became diamond,you've been fought ah Kwaq for many decades, nothing is to be feared but fear itself,if ah Kwaq dares to put you in jail this time ,all hell will breaks loses!...Ah Kwaq will be finished if he dares to do that,you have done nothing wrong, it's political motivation to stop movement of democracy by accusing and putting you in jail because you didn't break any law nor INSULT the king.
Hun sen is crazy now more than ever just listen to his speech sound like tiger was cornered by hunters and it does what animal instinct is telling it to do,which is fight back vicious manner.In my opinion ah Kwaq won't dares to do what he is threatening to do because the world and Khmers all walks of lives with you.If ah Kwaq is a fool,he'll do what he says, but if he is smart enough he won't that will stop hell from breaking loses like Moama kadafi of Libya or Mombarrack of Egypt.Ah don't you dare!...
Sam Rainsy did the right thing for not trying to flee the country. Let Hun Sen arrest and jail him and the people/voters will sympathize him. His popularity will be greatly boosted. However, I don't think Hun Sen will dare to arrest Sam Rainsy because he did nothing wrong.
Post a Comment