មន្ត្រីព្រះបរមរាជវាំង ឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្
រកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋបារាំង នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤។ មន្ត្រីព្រះបរមរាជវាំង ឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារាំង នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤។ លោក អ៊ុំ ដារ៉ាវុធ នាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជាទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានរបស់សម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ។ លោកបានឲ្យដឹងនៅថ្ងៃអង្គារ ថា ទស្សនកិច្ចរបស់ព្រះមហាក្សត្រទៅកាន់ប្រទេសបារាំង ពេលនេះ មានរយៈពេលជាង ១០ថ្ងៃ ហើយជាព្រះរាជទស្សនកិច្ចធ្វើឡើងពាក់កណ្ដាលឯកជន និងពាក់កណ្ដាលផ្លូវរដ្ឋ។ លោកបន្តថា អមដំណើរព្រះមហាក្សត្រទៅកាន់ប្រទេសបារាំង ពេលនេះ មានមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងជាច្រើនរូបទៀត៖ «លោកយាងទៅហ្នឹងពាក់កណ្ដាលឯកជន និងពាក់កណ្ដាលផ្លូវការ ពីព្រោះលោកយាងទៅហ្នឹងក្នុងព្រះរាជតួនាទីលោកជាសមាជិក មួយរួបនៃអ្នកនិពន្ធ ឬសិល្បករល្បីៗ របស់ប្រទេសបារាំង ដែលបានថ្វាយឲ្យលោក ៣ឆ្នាំមុន។ ក្នុងនោះមានអ្នកនិពន្ធ អ្នកសិល្បករល្បីៗ ខាងសរសេរអក្សរសាស្ត្របារាំង ជាដើមហ្នឹង ដែលគេសុំតែងតាំងលោក ៣ ឬ ៤ឆ្នាំមុន ឲ្យចូលជាសមាជិកពេញសិទ្ធិ។ ព្រោះគេបានបើកកម្មវិធីនៅប្រទេសបារាំង ហើយលោកត្រូវតែយាងទៅពេលនេះ»។ លោក អ៊ុំ ដារ៉ាវុធ ឲ្យដឹងថា ព្រះមហាក្សត្រអាចនឹងយាងនិវត្តន៍ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូ
4 comments:
Oh ooh, not a good move given the current political climate. The king is not popular with khmer oversea. He'll get chastised.
Please don't return to Cambodia.
នេះជាស្ដេច ទីងមោង គ្មានប្រយោជន៏សំរាប់ជនជាតិខ្មែរទេ ព្រោះហ៊ុនសែនបាញ់សំឡាប់រាល់ថ្ងៃ ប៉ុន្តែស្ដេចនេះធ្វីព្រងើយមិនអើពើអី្វ បនិ្តចសោះ ដូច្នេះកំ់ុរវល់នឹងវា វាសីុលុយរាស្រ្តតែធ្វការបំរើបរទេសន៏។
he's dead.
Post a Comment