A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 26 March 2014

The ICC accepts a lawsuit against Hun Sen តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​បណ្ដឹង​ចោទ​លោក ហ៊ុន សែន

Read the article in English here.
ដោយ យន់ សាមៀន 2014-03-25



មេធាវី មូរតុន ក្លា ៦១០
មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល លោក មូរតុន ក្លា (Morton Sklar)។
RFA
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុល្លង់ (Netherlands) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ មីនា បាន​ទទួល​យក​បណ្ដឹង​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ត្រូវ​បាន​ក្រុម​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល ប្ដឹង​កាល​ពី​សប្ដាហ៍​មុន​ហើយ។ តុលាការ​នឹង​ពិចារណា ថា​តើ​បណ្ដឹង​នេះ​ឋិត​នៅ​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome) ឬ​ទេ មុន​នឹង​ចាត់​វិធានការ​បន្ត។
មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល លោក មូរតុន ក្លា (Morton Sklar) មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ជោគជ័យ​លើក​ដំបូង​របស់​ក្រុម​ជន​រងគ្រោះ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ក្រោយ​ពេល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទទួល​យក​ពាក្យ​បណ្ដឹង។ លោក​បន្ត​ថា តុលាការ​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​បឋម​ចំពោះ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​បទ​បង្ក​ឧបសគ្គ​ដល់​ដំណើរ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ថា​តើ​បទ​ចោទ​ទាំង​នោះ ឋិត​ក្រោម​យុត្តាធិការ​តុលាការ ហើយ​អាច​យក​ករណី​នេះ​មក​ជំនុំជម្រះ​បាន​ដែរ​ឬ​ទេ?
លោក​មាន​ជំនឿ​ថា តុលាការ​នឹង​យក​ពាក្យ​បណ្ដឹង​នេះ​មក​ធ្វើការ​ជំនុំជម្រះ​នៅ​ពេល​ខាង​មុខ៖ «បណ្ដឹង​នេះ​ពិត​ជា​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ អ្វី​ដែល​សំខាន់​សម្រាប់​ពាក្យ​បណ្ដឹង​របស់​យើង​នោះ គឺ​យើង​គ្រាន់តែ​ត្រូវ​ការ​បង្ហាញ​ពី​ករណី​សម​ហេតុ​សម​ផល​មួយ​ចំនួន​ថា បទល្មើស​ទាំង​ឡាយ​នោះ ពិត​បាន​កើត​ឡើង​មែន។ យើង​បាន​បង្ហាញ​ហេតុផល​ទាំង​នោះ​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន ៣០​ទំព័រ​របស់​យើង។ ខ្ញុំ​ពិត​ជា​មាន​ជំនឿ​ថា តុលាការ​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​បឋម​ទៅ​លើ​បណ្ដឹង​នេះ ហើយ​តុលាការ​នឹង​សម្រេច​ថា តុលាការ​ពិត​ជា​មាន​យុត្តាធិការ​លើ​បណ្ដឹង​នេះ»
កាល​ពី​ថ្ងៃ​ពុធ ទី​២០ មីនា លោក មូរតុន ក្លា ដែល​ជា​តំណាង​ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ ចំនួន ៦ និង​ជនរងគ្រោះ ២១​នាក់ បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ពីរ​ចំណុច​ផ្សេង​គ្នា។ ទី​១ គឺ​ព្យាយាម​ផ្អាក​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម ចំណែក​ចំណុច​ទី​២ នៃ​បណ្ដឹង​នេះ ផ្ដោត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូលំទូលាយ ការ​សម្លាប់​មនុស្ស ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះសម្បែង និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អ្នក​ទោស​ស្ត្រី។
លោក មូរតុន ក្លា បន្ត​ថា ការ​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​បញ្ឈប់​លោក ហ៊ុន សែន មិន​ឲ្យ​បន្ត​រារាំង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា ពីព្រោះ​លោក ហ៊ុន សែន គ្មាន​អំណាច​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណុច​សំខាន់​មួយ​ផ្នែក​ទៀត គឺ​សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បទ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា ហើយ​អាច​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋកម្ម​ទាំង​នោះ។ លោក​បន្ត​ថា ទោះ​បី​ជា​លោក ហ៊ុន សែន បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក៏ដោយ ក៏​អភ័យ​ឯកសិទ្ធិ​របស់​លោក​មិន​អាច​រារាំង​លោក​មិន​ឲ្យ​តុលាការ​អន្តរជាតិ​កាត់​ទោស​បាន​ឡើយ។
លោក មូរតុន ក្លា៖ «លោក ហ៊ុន សែន គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បណ្ដឹង​នេះ លោក​គួរ​តែ​ស្វែង​រក​មេធាវី​ម្នាក់ ដើម្បី​ការពារ​ខ្លួន​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​កំពុង​តែ​ជាប់​រវល់​នឹង​ករណី​ជា​ច្រើន តុលាការ​អាច​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ហ៊ុន សែន នៅ​ឡើយ ប៉ុន្តែ​បើ​សិន​តុលាការ​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​នៅ​ក្នុង​បញ្ជី ដោយ​ចាត់​ទុក​ថា ឋិត​ក្នុង​យុត្តាធិការ​តុលាការ​នោះ គឺ​យើង​បាន​សម្រេច​បំណង​នេះ​ហើយ»
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មាន​យុត្តាធិការ​ពិនិត្យ​លើ​បណ្ដឹង​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ នេះ។
មន្ត្រី​សិទ្ធ​មនុស្ស​ចាត់​ទុក​ថា ការ​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​សម្លាប់​មនុស្ស​ចំនួន ៧​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​មួយ​ចំនួន​ទៀត ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
មន្ត្រី​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន កាល​ពី​សប្ដាហ៍​មុន​អះអាង​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​ប្រឆាំង​នឹង​លោក ហ៊ុន​ សែន ឡើយ។ លោក​ចាត់​ទុក​បណ្ដឹង​នោះ​ថា ជា​បណ្ដឹង​ដើម្បី​ឲ្យ​សារព័ត៌មាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​លក្ខន្តិកៈ​ ទីក្រុង​រ៉ូម ដើម្បី​ផ្ដន្ទាទោស​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ប្រល័យ​ ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លាន​ពាន។ តុលាការ​នេះ​មិន​អាច​ជំនួស​តុលាការ​នៃ​ប្រទេស​ជា​សមាជិក​ទេ ប៉ុន្តែ​អាច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​សង្ស័យ​ពី​បទ​ឧក្រិដ្ឋកម្ម ប្រសិន​បើ​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​អាច​ធ្វើ​បាន ឬ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

21 comments:

Anonymous said...

Well, Hun Sen must find a way to run because the ICC will go after him. ហ៊ុនសែនត្រូវតែរកផ្លូវរត់ឲ្យហើយទៅកុំឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ច្លួនទាន់!

Anonymous said...

May be kha rain cy will be varnish soon.

Anonymous said...

Yes thank you ICC a millions for take the cases because of that can make Hun sen think twice before killing khmer again.

Anonymous said...

Hun sen didn't know what he did wrong .Now the court will tell him and don't think this is was a joke and meaningless. Think it again all
PhD Hun sen.
How long you can hide behind YUON skirt and 200+ old tank you have.

Anonymous said...

Hun Sen have a crocodile pond near his house .What's for Hun? for your families enjoy very soon or what?
Crocodile didn't know who was the owner?

Anonymous said...

ខ្ញុំសប្បាយចិត្ត ណាស់ដែល អាយស៊ីស៊ី សុខចិត្តទទួលការកាត់ទោស ហ៊ុន សែន នេះព្រោះពួកវាមិនដែលខ្វល់ទេ ហើយវាសម្លាប់ខ្មែរដូចសត្វក្នុងទ្រុងរបស់វា វាធ្វើអ្វីៗសុទ្ធតែត្រូវច្បាប់វាទាំងអស់ ពីនេះទៅអ្នកឯងមិនអាចជិះសេះលែងដៃបានទៀតទេ
ចាំមើលទៅ។

Anonymous said...

Looke . Raincy got a witch chin. He good at changing human being to jungle animal. Isn't true.?Mike

Anonymous said...

Hey Ayoun your bosses in Phnom Penh & Hanoi are now on the ICC watch list.
Hun Sen & his CPP thugs can't hide behind Youn thieves forever. Any minutes when Khmer soldiers saw Hun Sen & his thugs RCAF commanders these ex Khmer Rough foot soldiers will show them what brutalities meant. I hope Hun Sen & his thugs are smart enough to leave before its come to this violences stags. Ayoun's puppets LEAVE our country Kingdom of Cambodia now or you never will. Just look at the past brutal dictatorships around the world Mr. Youn puppet. Give Khmer peoples back their freedoms & country back. May God find JUSTICES for the weak, innocent victims.

Kmenhwatt said...

I'm sure gators loves to eat Somheang because she is fat like a pig.she will be fed to alligators in her pond soon after convict by ICC.Ah Kwaq will be killed by yiekcong because yiekcong didn't wants ah Kwaq reveal their plans to ICC about killing Khmers innocent.

Anonymous said...

for too long in power Hun sen never solve problem that he create only know to use his power to quiet who disagree with him. NOW PEOPLE USE TO SAY WHAT GO AROUND IS COME AROUND

Anonymous said...

ហ៊ុន សែន ប្រាប់ ផៃ ស៊ីផាន ថាអញ់បញ្ជាតុលាការនេះមិនបានទេវ៉ឺយ ឯងយកលុយទៅសូកវាទៅអស់ប៉ុន្មានអស់ទៅ វាចេះខ្លាចដែរតើ? វាប្រហែលមើលឃើញក្តាម្ឈូសហើយតើ?

Anonymous said...

អា ផៃ ស៊ីផាន វាអាងមានលុយណា វានឺងចំណាយលុយដើម្បីឈ្នះទៀតហើយ
តើលុយវាម្តងនេះជួយវាបានទេ?

Anonymous said...

WHY DIDN'T SEE OR HEAR ANY HUN SEN DOG BARKING ABOUT THE ICC. WHERE IS PHAY SIPHAN WHY IS QUIET THIS TIME ? OR BUSY FIND MONEY TO HIRE LAWYER?

Anonymous said...

ha ha when dog Phay siphan has nothing to say that mean his boss Hun sen must be get a big problem because it's not a joke no more and can't twist like he use to do it.

Kmenhwatt said...

Ah mike lop mis vega tha yang nah? Lop man ah Mike nis veiy!!

Anonymous said...

Raincy do all destructive stuff and siam kill us for centuries isn't that true..? you guy hate youn and hun sen. What wrong with you guy..any one can tell how many times siam attack us ? And youn always help. Right.?.mike

sila said...

If Hun sen he is the real khmer blood he must point the fingers ti Youn Hanoi

Kmenhwatt said...

Yuon killed Khmer and stolen Khmers' land and changed the name all those provinces to yuon words, Siam stolen khmer's land but didn't changes the name of those provinces and Siam still allowed those Khmers lived in that provinces practice their religion without suppression them, yuon always suppressed Khmer and eliminated Khmer for land.Yuon is worse than Siam.Stop your stupidity ah mike!

Anonymous said...

អា មៃ អើយយួនវាជួយខ្មែររាប់មិនអស់ទេ វាជួយយកដីខ្មែរតាមព្រុំប្រទល់ វាជួយយកកោះរាប់មិនអាស់ទេថែមទាំងកោះត្រល់ផងទៅថែរក្សារ ហើយបឹងទន្លេសាបខ្មែរមិនចេះចាប់ត្រី យួនច្រើនណាស់វាមកជួយចាប់ ព្រៃឈើខ្មែរល្ងង់មិនចេះកាប់យួនវាមកជួយកាប់ ជួយដាំកៅសូ ដូចជាអង្គវត្ត ភ្នំបូកគោខ្មែរមិនចេះថែរក្សារ កសាងយួនគេមកជួយ
យួនគេឃើញប្រជាជនខ្មែរតិច គេបានបញ្ជូនប្រជាជនយួនរាប់លានអ្នកមកជួយកសាងស្រុក ហើយថៃវាអាក្រក់ណាស់វាបានឱ្យខ្មែររាប់ម៉ីននាក់ទៅធ្វើការនៅស្រុកវា វាអាក្រក់ណាស់ ឯយួនវាមុខតែជួយមកនៅស្រុកខ្មែរទាល់ទេខ្មែរគ្មានដីនៅឯណោះ មែនទេអា មៃ ? យួនច្បាស់ជាជួយមិនឈប់ទេ។

Anonymous said...

Ah lop Mike is an evil youn...he resides on khmerblog... when ever there is a new article..he will response quickly taking side with the CPP....in fact he is the only naive and stupid person on the blog...he needs...to be retired with a beautiful youn girl in Hanoi...but then again may be he doesn't have a chance ,because of his stupidity....

Anonymous said...

MAY SHARE MY VIEW.
Samdech Hun Sen, in your ICC case I think h.e. Phay Siphan opinion was quite right..." Having either money or justice ", in this point, Samdech should meet and consult with h.e. Phay Siphan in selecting and hiring for good lawyers to present your case. I knew Samdech didn't have any problem with the money at all. Samdech had plenty of corruption money, huge money from selling Angkor and Boko mountain to Yuon Sok Kong and so on,... with all these money Samdech is not only just hire those good lawyers,but Samdech is also, can buy those people like you used to do with Funsipect people too,.if you want, thanks... From :your body guard unit 911, Mr. Chap Pheakdey