ដោយ៖ តាំង វីដា | ថ្ងៃសុក្រ ទី21 ខែមិនា ឆ្នាំ2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ តាត ឧត្តម)
មេធាវីជនជាតិអាមេរិក ជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ស៊ើបអង្កេតលើបណ្តឹង ដែលប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ជុំវិញបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មាន AP ចុះផ្សាយថ្ងៃទី២០ ខែមីនា ដោយដកស្រង់សម្តីរបស់មេធាវីការពារសិទ្ធិមនុស្ស និងជានាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សពិភពលោក លោក Morton Sklar ដែលតំណាងឲ្យដើមចោទមួយក្រុមនោះថា បណ្តឹងនេះ ផ្អែកលើអង្គហេតុ នៃការជាប់ពាក់ព័ន្ធរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក្នុងការបិទបាំងអំពើប្រល័យពូជសាសន៍របស់របបខ្មែរក្រហម តាមរយៈការប្រឹងប្រែងរារាំងដល់ដំណើរការក្តីរបស់សាលាក្តីខ្មែរក្រហម រួមនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាលក្ខណៈប្រព័ន្ធ តាមរូបភាពនៃការបង្ក្រាបដោយហិង្សាពីកម្លាំងសមត្ថកិច្ច ទៅលើកម្មករ ក្នុងគ្រាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ឈ្នួលកន្លងមក។
លោក Morton SKlar បញ្ជាក់ថា បើទោះបីជា តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនមានយុត្តាធិការ ផ្តន្ទាទោសលើឧក្រិដ្ឋកម្ម ដែលកើតឡើង មុនពេលស្ថាប័ននេះ ត្រូវបានបង្កើតមុនឆ្នាំ២០០២ក្តី ប៉ុន្តែ ទង្វើរបស់លោក ហ៊ុន សែន ដែលប៉ុនប៉ងរារាំងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងការកាត់ទោសលើថ្នាក់ដឹកនាំខ្មែរក្រហមនេះ គឺជាបទល្មើសមួយ ដែលកើតឡើង ខណៈពេលសាលាក្តីខ្មែរក្រហម កំពុងដំណើរក្នុងបច្ចុប្បន្នភាព។
របបប្រល័យពូជសាសន៍ខ្មែរក្រហម បានចាប់ផ្តើមនៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងបានបណ្តាលឲ្យមនុស្សប្រមាណជិត ២លានស្លាប់ ដោយការអត់ឃ្លាន ជំងឺពីពលកម្មដោយបង្ខំ និងការសម្លាប់ចោលជាដើម។
VOD មិនអាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងលោក ទិត សុធា បានទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បដិសេធឆ្លើយតបរឿងនេះ ដោយចាត់ទុកថា ជារឿងមួយមិនមានប្រយោជន៍ «ខ្ញុំអត់ត្រូវការឆ្លើយ ចំពោះរឿងចឹងៗទេ វាឈឺក្បាលខ្ញុំណាស់ យល់ទេ! អ្នកដែលធ្វើកិច្ចការនោះ សុទ្ធតែអ្នកអត់ការធ្វើទេ យល់ទេ!»។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន យល់ថា បណ្តឹងនេះ អាចនឹងត្រូវបានចាត់ការ លុះណាតែមានភស្តុតាងសំខាន់ ដែលបង្ហាញពីភាពជាប់ពាក់ព័ន្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងលើឧក្រិដ្ឋកម្មនេះ «ប្រសិនជាផ្អែកទៅលើរឿងតុលាការខ្មែរក្រហម ដោយជាអត់ចូលបទល្មើសអន្តរជាតិ។ ICC វាពាក់ព័ន្ធបទល្មើសអន្តរជាតិ ហើយពាក់ព័ន្ធបទល្មើសអន្តរជាតិ ជារឿងបទល្មើសមួយធំណាស់ មិនមែនបទល្មើសលេងៗទេ ហើយដូច្នេះយើងមិនមែនគ្រាន់តែប៉ិបប្តឹងៗ ម៉េចកើត»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា កន្លងមក មេធាវីអន្តរជាតិជាច្រើនរូប បានដាក់បណ្តឹង ប្តឹងប្រមុខរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងត្រូវបានពិនិត្យយ៉ាងតឹងរ៉ឹង តែមកដល់ពេលនេះ នៅពុំទាន់មានលទ្ធផលនៅឡើយទេ ខណៈបណ្តឹងខ្លះ កំពុងស្ថិតក្នុងការស៊ើបអង្កេត «ហើយអ្វីទៅតាមការស្រាវជ្រាវ របស់គេ ហើយដាក់ទៅ ពីព្រោះនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ IIC នោះគេមានករណី ឬក៏មានលក្ខខណ្ឌនៃការទទួល។ ខ្ញុំគិតថាវាជាការសិក្សាមួយ របស់មេធាវី គាត់ដាក់ទៅ ហើយការពិនិត្យ ពិចារណាក្នុងការទទួលបណ្តឹង ហើយចាត់ការមិនចាត់ការ ទៅលើតុលាការអន្តរជាតិហ្នឹង»។
បើតាមគេហទំព័ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បញ្ជាក់ថា នៅ ICC មានបទល្មើស៤ គឺបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងជនណាមួយ ឬក្រុមណាមួយ ដែលបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរ ទៅលើជនស៊ីវិលដែលគ្មានអាវុធឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានអ្នកច្បាប់ក្នុងស្រុកណាម្នាក់អាចបកស្រាយបានថា សំណុំរឿងដែលនឹងដាក់ទៅ ICC ជាប្រភេទនៃបទល្មើសណាមួយនៅឡើយទេ៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

3 comments:
You are going down asshole. The ICC will send a special troops to get your ass and will give the people of Cambodia to decide what to do with you.
Well, I got a lot of ways to kill you slowly and painfully.
I also know that million of people in Cambodia wanted to kill you worst than me.
See you in hell.
ជិតដល់ថៃ្ងហើយអាព្រែត ហ៊ុន សែន អាខោ្មចឯងត្រូវបន្ដាសារខែ្មរគ្រប់ៗ គា្ន នោះវានឹងរលាយខ្លួនក្នុងពេលឆាប់ៗ ។
ICC please help the sooner is better.
Post a Comment