A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 17 March 2014

5 international lawyers completed evidence-gathering in Cambodia in a lawsuit at the ICC against Hun Sen មេធាវី​​អន្តរ​ជាតិ​​៥​​រូប​បញ្ចប់​បេសកម្ម​ប្រមូល​ភស្តុតាង​ប្តឹង​រដ្ឋាភិបាល​កម្ពុជា​

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 16 មីនា 2014
​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករដែល​ធ្វើបាតុកម្ម​នៅព្រឹក​ថ្ងៃទី​០២ មករាកន្លងទៅ។
​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករដែល​ធ្វើបាតុកម្ម​នៅព្រឹក​ថ្ងៃទី​០២ មករាកន្លងទៅ។
Siv Channa/RFI
 
សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ rfi
មេធាវី​​អន្តរ​ជាតិ​​៥​​រូប​​​ដែល​ដឹក​នាំ​ដោយ​លោក​មេធាវី Richard Rogersកាល​ពី​ថ្ងៃ​សៅរិ៍​ម្សិល ម៉ិញ​នេះ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ បន្ទាប់​ពី​បញ្ចប់​បេសកម្ម​លើក​ទី១​របស់​ខ្លួន ក្នុង​ការ​មក​ប្រមូល​ភស្តុតាង ដើម្បី​ត្រៀម​ប្តឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ទៅ​កាន់​តុលាការ  ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​(ICC) ក្រុម​​មេធាវី​អន្តរ​ជាតិ​បាន​មក​ប្រមូល​ភស្តុតាង​នៅ​កម្ពុជា​រយៈ​ពេល ៦​ថ្ងៃ ក្រោម​ការ​ជួយ​សំរប​សំរួល​ពី​​គណបក្ស​ប្រឆាំង។ តែទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល កម្ពុជា ​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ថា នោះ​គឺ​ជា​សិទ្ធិ​របស់​ពួកគេ​។
មេធាវី​​អន្តរ​ជាតិ​​លោក​​Richard Rogers និង​​សហការី​​ចំនួន​៥​រូប​ដែល​​គណបក្ស​​សង្គ្រោះ​​ជាតិ​បាន​​ពឹង​ពាក់​​នោះ​បា​ន​មក​​ធ្វើ​ការ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​រយៈ​​ពេ​ល​៦​ថ្ងៃ​គឺ​​ដើម្បី​​ប្រមូល​​ភស្តុតាង​ឧក្រិដ្ឋកម្ម​​​បង្ក​ឡើង​​ដោយ​​អាជ្ញាធរ​និង​​កងកម្លាំង​ប្រដាប់​អាវុធ​​របស់​លោក​​នាយក​រដ្ឋ​​មន្ត្រី​ហ៊ុន​សែន​។​ ការប្រមូល​​ភស្តុតាង​​គឺធ្វើ​ឡើង​​ចំពោះ​​ព្រឹត្តិការណ៍​​ដែល​​កើត​មាន​​ចាប់​តាំង​ពី​ឆ្នាំ​២០០២​រហូត​មក​ដល់​​សព្វថ្ងៃ។​ ភស្តុតាង​​ដែល​​ក្រុម​​មេធាវី​​អន្តរជាតិ​​ប្រមូល​បាន​​ទាំង​នេះ​នឹង​ត្រូវ​បាន​ដាក់​​ទៅ​កាន់​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​(ICC)​។​ នេះ​​បើ​តាម​​ការ​បញ្ជាក់​​ពី​លោក​ស្រី​មួរសុខ​ហួរ​តំណាងរាស្ត្រ​​ជាប់​ឆ្នោត​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ប្រចាំ​​មណ្ឌល​​ខេត្ត​បាត់ដំបង​។
លោក​ស្រី​មួរសុខ​ហួរ​បាន​​មាន​ប្រសាសន៍​​អោយដឹងថា​លោក​Richard Rogers និង​​សហការី​បាន​បញ្ចប់​​បេសកកម្ម​​ប្រមូល​​ភស្តុតាង​​លើក​ទី១​កាល​ពី​ថ្ងៃ​​សុក្រ​និង​​បាន​​ចាក​​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​កាន់​​ទីក្រុង​​ប៉ារីស​​ប្រទេស​​បារាំង​​វិញ​​កាល​ពី​​ថ្ងៃ​សៅរ៍​​ម្សិល​ម៉ិ​ញ​​នេះ។
បើទោះ​​បី​​ជា​លោក​ស្រីមួរសុខ​ហួរ​មិនបាន​​រៀបរាប់​​ពី​ករណី​​ដែល​​ក្រុម​​មេធាវី​​អន្តរជាតិ​​បាន​សិក្សា​​ក្តី ប៉ុន្តែ​​ព្រឹត្តិការណ៍​​នៃ​​ការ​បង្ក្រាប់​​របស់​​អាជ្ញាធ​រ​​នៅ​ក្នុង​​បាតុកម្ម​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​​ស្ពាន​​អាកាស​​ក្បាល​ថ្នល់​កា​រ​បង្ក្រាប់​​ទៅ​លើ​​បាតុកម្ម​​កម្មករ​​រោងចក្រ​​នៅ​មុខ​​វត្ត​ស្ទឹង​មានជ័យ​និង​​ការ​បង្ក្រាប់​​របស់​​អាជ្ញាធ​រ​​នៅ​​រោងចក្រ​​សួន​កាណាឌី​យ៉ា​ផ្លូវ​វេ​ង​​ស្រេង​ដែល​នាំ​ទៅ​ដល់​​ការ​ស្លា ប់​​និង​​របួស​​កម្មករ​​ជាច្រើន​នាក់​​នោះ​គឺ​​ស្ថិត​នៅ​​ក្នុង​ចំនោម​​ករណី​​ដែល​​ក្រុម​​មេធាវី​អន្តរ​ជាតិ​​ទាំងនេះ​​បាន​​កំពុង​ធ្វើការ​​សិក្សា។​
 
ប៉ុន្តែ​​​យ៉ាង​ណា​ក៍​ដោយ​លោកផៃស៊ី​ផាន​រដ្ឋលេខាធិការ​​និង​​ជា​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​​បាន​​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​​មិនមាន​​ការព្រួយ​បារម្ភ​​ណាមួយ​ចំពោះ​​បេសកម្ម​​របស់​ក្រុម​​មេធាវី​​អន្តរជាតិ​​ទាំងនេះ​ទេ។
 
គួរ​បញ្ជាក់ថា​ក្រោយ​ពេល​​មាន​ការ​​បង្ក្រាប​​ទៅលើ​​បាតុកម្ម​​ដែល​បាន​​កើតឡើង​​កាលពី​ដើម​ខែ​មករា​​នៅ​ម្តុំ​​មុខ​វត្ត​​ស្ទឹងមានជ័យ​និង​ក្រោយ​មក​មាន​​ព្រឹត្តិការណ៍​​បង្ក្រាប់​​នៅ​រោង​ចក្រ​​សួន​កាណា​ឌីយ៉ា​​មក​មេដឹកនាំ​​គ​​ណបក្ស​សង្គ្រោះ​ជាតិ​​លោកសមរង្ស៊ី​និង​លោក​កឹមសុខា​ធ្លាប់​បាន​ប្រកាស​ថា​គណបក្ស​នេះ​នឹង​ស្នើ​​ទៅកាន់​​ម េធាវី​​អន្តរជាតិ​ដើម្បី​​មក​សិក្សា​ពី​ករណី​​វាយ​​បង្ក្រាប់​ដោយ​​កំលាំង​​អាជ្ញាធរ​​របស់​លោក​​នាយ​ក​រដ្ឋមន្ត្រី​​ហ៊ុនសែន ដើម្បី​​ប្តឹង​​ទៅកាន់​​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​(ICC)​ខណៈដែល​​ប្រទេស​​កម្ពុជា​​បាន​​ចុះហត្ថលេខា​​លើ​​សន្ធិសញ្ញា​​ទីក្រុង​រ៉ូម​​កាល​ពី​ឆ្នាំ២០០២​ស្តីពី​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​(​ICC)​ប៉ុន្តែ​បើ​តាម​​លោក ផៃស៊ី​ផាន មេធាវី​​ទាំងអស់​នេះ មិន​អាច​ស៊ើប​អង្កេត​​ករណី​​នៅក្នុង​​ប្រទេស​​កម្ពុជា​​បាន​ទេ ដោយ​សារ​តែ​ពួកគេ​​មិន​​ស្ថិត​នៅ​​ក្នុង​ចំណោម​​សមាជិក​​គណៈមេធាវី​​កម្ពុជា៕

6 comments:

Anonymous said...

maybe hun sen can pay these lawyer off.but if i was hun sen i run and hide

Anonymous said...

I hope ICC can do something to Hun Sen but I think Hun Sen will not show up and didn't care about that because he have more than 100 tanks surrounding him in Toul Krasong But watch out Hun Sen how many drone will be on you head.You couldn't hide this time. You better think twice this time and All of your tank is useless .

Anonymous said...

អ្វីៗដែល ហ៊ុន សែន គិតថាវាមិននឹងកើតមាននោះ តែបែរជាកើតមាន នេះមកពីសម្លាប់គេច្រើនពេកណា
តើ អាងរថគ្រោះ,អាងយួន នឹងចិនបានទៀតទេ
ឃើញទេ ហ៊ុន សែន ថារឿងតូច បាញ់ងាប់ខ្លះ ចាប់ដាក់គុកខ្លះ ហើយដាក់កំហុសពួកវាទៅវាចប់ហើយ
តែនេះមិនចប់ឯណា ហើយធ្វើដូចជាមិនខ្វល់ទៀត ហើយថាគ្មានបានការទេ តែធ្វើច្រឡំទេដឹង ឬធ្វើពឺ?
គិតថា អាយស៊ីស៊ី ឥតបានការឬ? ឱ្យបណ្ឌិតអ្នកឯងគិតសាថ្មីមើល ហើយកុំឱ្យបណ្ឌិតនោះកុហក់នឹងក្រឡៃណា។

Anonymous said...

សូមបងសង្ឃីម អន្តរជាតិគេធេី្វហេីយត្រូវតែចាប់ ពួកវាគិតថាមិនកេីតនេះ គ្រាន់តែជាពាក្សសំដីកេ្អងក្អាងភាពខាងក្រៅប៉ុណោ្ណះដេីម្បីកំុឲ្យភា្ញក់ផេី្អល ប៉ុណោ្ណះ ប់ុនែ្តហ៊ុនសែនកំពុងតែឆេ្លឆា្លសេី្ទរតែគាំងបេះដូងទៅហេីយ ឥឡូវ កំបូងតែរកមេធាវីដេីម្បីទុបទល់ ប៉ុនែ្តទោះជាយា៉ងនាពួកវាបានសំគំនិយជា មួយគា្នត្រូវជាប់ដូចសំឡកំពិស នេះជាតុលាការអន្តរជាតិ ហុ៊នគ្រាន់ជាចោរ ហារយតូចមួយប៉ុណោ្ណះ បេគេថានឹងចាប់ហេីយគេនឹងមានភស័្តតាងគ្រប់ គ្រាន់ ហេីយមួយទៀតហ៊ូនបានក្រាពា្ញអំណាចខុសច្បាប់អស់រយះពេលជិត ៣០ឆា្នំ ទី១អំណាចបានមកពីរដ្ឋប្រហារសំឡាប់មនុស្សអស់ជាច្រេីន ទ២ លួចសន្លឹកឆោ្នតជាបន្តរបន្ទាប់ នឹងសំឡាប់ជាហូរហែរ គេមិនទូក ទេត្រូវតែដកចេពា្ញព្រោះវាមានវិបត័្តហេីយ សូមសង្ឃឹម១០០ភាគរយ។

Anonymous said...

The lawsuit against Hun Sen covers the period from 2002 onward when Cambodia signed the treaty with the ICC, so ICC might be able to find some crimes against Hun Sen from 2002 until now. This means that Hun Sen might be in trouble with the ICC. Watch out Hun Sen!

Anonymous said...

Message to Phay Siphan and other CPP puppets!

You don't have to worry anything. When The ICC arrested Hun Sen, you don't have to worry too because it is Hun Sen's business ta. Ha ha!