A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 February 2014

Who is Miss Thy Sovantha, the founder of "I Love Cambodia Hot News"? តើកញ្ញា ធី សុវណ្ណថា ជាអ្នកណា?

post date:February 4, 2014


       Please SHARE:  576 | អ្នកអាន 949 នាក់

thy-sovantha_cnrp1
ភ្នំពេញ: កញ្ញា ធី សុវណ្ណ​ថា ឬ I Love Cambodia Hot News  ដែល​ក្រុម​អ្នក​ហ្វ៊េ​ស​ប៊ុ​ក (​បណ្តាញ​សង្គម​) ស្គាល់​ថា ជា​អ្នកលេង​ហ្វ៊េ​ក​ប៊ុ​ក មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​រិះគន់​រដ្ឋាភិបាល​គ្មាន​សំចៃ នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​នៅក្នុង​សកម្មភាពតវ៉ា​ផ្សេងៗ​របស់​កម្មករ និង​ប្រជាពលរដ្ឋបាត់បង់​ដីធ្លី រួមទាំង​សកម្មភាព​តវ៉ា​ផ្សេងៗ​។​

​កញ្ញា ធី សុវណ្ណ​ថា បាន​លេចមុខ​នៅក្នុង​យុទ្ធ​ការ​នា​ការឃោសនាបោះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម នៅក្នុង​ការជួយ​រកសំឡេ​ង​ឆ្នោត ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ បន្ទាប់ពី​លេចមុខ​គ្រប់​សកម្មភាព នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សុវណ្ណ​ថា ត្រូវបាន​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់ច្រឡំ​ថា ជា​កូនស្រី​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ប៉ុន្តែ​ធាតុពិត កញ្ញា គឺជា​កូន​អ្នកជំនួញ​។ ហើយ​កញ្ញា ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​ថត​ផ្តិត​យក​រូបភាព​របស់​ក​ញ្ញា ទៅ​ចុះផ្សាយ​ផងដែរ ហើយ​បានធ្វើ​ឲ្យ​កញ្ញា កាន់​តែមាន​ប្រជាប្រិយភាពកាន់តែខ្លាំង​នៅក្នុង​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​។​
​នៅក្នុង​ឆ្នាំ​២០១៤​នេះ កញ្ញា ធី សុវណ្ណ​ថា មាន​អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម (​បច្ចុប្បន្នជា​ខេត្ត​ត្បូងឃ្មុំ​) រៀន​ថ្នាក់​ទី​១១ នៅ​សាលា​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ មាន​បងប្អូន​ចំនួន​៤​នាក់ (​ប្រុស​៣ ស្រី​១) ហើយ​កញ្ញា គឺជា​កូនច្បង​ក្នុង​គ្រួសារ​។ ឪពុក ម្តាយ ជា​អតីត​អ្នកលក់​មាស បច្ចុប្បន្ន ជា​អ្នកជំនួញ​ប្រកប​របរ​បោះ​ដុំ​អំបោះនៅតាម​ផ្សារ ក្នុង​រាជធានី​ភ្នំពេញ​។ ហើយ​ក្រុមគ្រួសារ​កញ្ញា បាន​ចាក​ចេញពី​ខេត្តកំពង់ចាម មក​រស់នៅ​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០០៣​។​
​កញ្ញា ធី សុវណ្ណ​ថា បាន​និយាយ​ឲ្យ​ដឹងថា កញ្ញា បាន​បង្កើត​គណនី លេង​ហ្វេ​ស​ប៊ុ​ក នៅ​ឆ្នាំ​២០១១ ដោយ​ប្រើ​ឈ្មោះ I Love Cambodia Hot News ដោយសារ​តែមាន​បញ្ហា នៅក្នុង​ក្រុម​ កញ្ញាក៏បាន​សម្រេចចិត្ត ចេញមក​បង្កើត​គណនី ដោយ​ប្រើ​ឈ្មោះ​ផ្ទាល់ខ្លួន​គឺ ធី សុវណ្ណ​ថា​។ មូលហេតុ​ដែល​កញ្ញា ចាប់អារម្មណ៍​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គឺអាច​បង្ហោះ​រូបភាព និង​ជា​វីដេអូ ពី​សកម្មភាព​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​សង្គម​បាន​។ ហើយ​ដោយសារតែ​សង្កេតឃើញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន ដូចជា ទូរទស្សន៍ សារព័ត៌មាន វិទ្យុ​មួយចំនួន មិនបាន​ផ្សាយ​ពី​ទិដ្ឋភាព​សង្គម និង​អំពើ​អយុត្តិធម៌​ផ្សេងៗ ទៅលើ​ប្រជាពលរដ្ឋដែល​ទទួលរង​គ្រោះ​។ ដូច្នេះ​ការចាប់អារម្មណ៍បណ្តាញ​សង្គម​(​ហ្វេ​ស​ប៊ុ​ក​) គឺ​វា​អាច​ផ្សាយ​ព័ត៌មាន​ពិតៗ នៅក្នុង​សង្គម​។​
​កញ្ញា​បាន​បន្តថា អ្វីដែល​កញ្ញា​ចាប់អារម្មណ៍ ចូលក្នុង​វិស័យ​នយោបាយ ហើយក៏​សម្រេចចិត្ត​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ ហើយ​កិច្ច​ការដែល​បាន​ចូលរួម ក្នុង​សកម្មភាព​នយោបាយ គឺ​ចាប់តាំងពី​ការធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​ការចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​នានា ដោយសារតែ​កញ្ញា បានឃើញ​នូវ​អំពើ​មិន​ប្រក្រតី​មួយចំនួន​។ ហើយ​បាន​ចូលរួម​ជាមួយប្រជាពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី នៅក្នុង​ក្រុងភ្នំពេញ និង​ការតវ៉ា​ទាមទារ​របស់​កម្មករ​។ ចាប់ពីពេលនោះ​មក ក៏មាន​ការចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ​។ នៅក្នុង​សកម្មភាព​មនុស្សធម៌​វិញ គឺ​កញ្ញា​បានទទួល​ការគាំទ្រ ពី​បងប្អូន​នៅក្រៅ​ប្រទេស និង​ក្នុងស្រុក បាន​នាំយក​ថវិកា និង​សំភារៈ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជួប​ការ លំបាក គ្មាន​ទីពឹង ក៏ដូចជាបាតុករ នាពេល​កន្លងមក​។​

​កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់ថា នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន មកដល់ពេល នេះមាន​សមាជិក​ប្រមាណ​ជា ១៩ ម៉ឺ​នាក់​៕V/s


ប្រភពពី CEN


Read more: http://www.cambodiapage.info/?p=14275#ixzz2sKD5i2FS

2 comments:

Anonymous said...

this girl is khmer's Vietminh,
making troubled to khmer's society every day,

Anonymous said...

You f..ker at 7:17 pm is good at accusing other as Vietminh, what proof do you have?. How do you feel if other accuse you of same?. Because she is so popular you idiot being jealous aren't you?.