A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 February 2014

Sonando Sends Latest TV License, Radio Request លោក ម៉ម សូ​ណង់ដូ ដាក់​លិខិត​ជា​ថ្មី​ទៅ​លោក ខៀវ កាញារីទ្ធ​ សុំ​ជួប​ជជែក​ពី​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍​

BY  | THE CAMBODIA DAILY, FEBRUARY 11, 2014
Independent radio station owner Mam Sonando filed his latest request with the Information Ministry on Monday, requesting a TV license and a radio relay station to push his popular radio broadcasts farther into the provinces.
Mr. Sonando, the owner of Beehive Radio and a longtime government critic, has made similar requests over the past several years only to be rejected each time on the grounds that there has never been enough extra bandwidth.
After the government rejected his previous request last month, Mr. Sonando on January 27 led several hundred supporters on a peaceful protest march to the Information Ministry that was violently dispersed by military police, who beat demonstrators and roughed up journalists.
If this latest request is also turned down, Mr. Sonando said that his supporters might stage a demonstration on their own. “I don’t want to be accused of incitement, but I’ve noticed that a lot of people want to demonstrate if [my request] is rejected again,” he said Monday.

Buth Bovuth, the Information Ministry’s director general of information and broadcasting, said he had not seen Mr. Sonando’s new request and would not comment on its possible success.

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 05:19 PM​

​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូ​ណង់ដូ ដាក់​លិខិត​ជាថ្មីទៀត ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ជួប​ជជែក​ពី​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ឡើងវិញ និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​
ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូ​ណង់ដូ ធ្លាប់​បាន​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ច្រើនដង​មក​ហើយ ពី​ការសុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​នៅតាម​ខេត្ត តែ​ត្រូវបាន​បដិសេធ។​
​លិខិត​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចុះ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នេះ​ឲ្យដឹងថា លោក​ម៉ម សូណង់ដូ នៅតែ​ស្នើសុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​​កម្លាំង​ផ្សាយ​វិទ្យុ​នៅតាម​ខេត្ត  ហើយ​ការសុំ​នេះ មិនមែន​សម្រាប់​បម្រើ​និន្នាការ​នយោបាយ​ដូច​ការ​ចោទ​នោះទេ គឺ​ធ្វើឡើង​ដោយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ចម្បង ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ម៉ម សូណង់ដូ សង្ឃឹមថា លោក​ខៀវ កាញារីទ្ធ នឹង​ពិចារណា​ឡើងវិញ និង​សម្រួល​ទៅតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​ចង់​បាន​ទទួល​ព័ត៌មាន​ពី​វិទ្យុ​សំបុក​ឃ្មុំ ជា​សំឡេង ក៏ដូចជា​រូបភាព ទៅតាម​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង ក៏ដូចជា​ឆ្លើយតប​ទៅតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។​
VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក​ខៀវ កាញារីទ្ធ បានទេ​។ កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​២៨ ខែ​មករា លោក​ខៀវ កាញារីទ្ធ បាន​បកស្រាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ទទ​ក ពី​មូលហេតុ​ដែល​ខ្លួន​មិន​អាច​ផ្តល់​ហ្វ្រេ​កង់​ទូរទស្សន៍ ទៅ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់លោក ម៉ម សូណង់ដូ បាន ដោយសារ​តែ​វិទ្យុ​មួយ​នេះ មាន​និន្នាការ​នយោបាយ​គាំទ្រ​បក្ស​ប្រឆាំង​។ ប៉ុន្តែ​លោក​ម៉ម សូណង់ដូ បាន​ដាក់​ពាក្យសុំ​ពង្រីក​ការផ្សាយ​បន្ត និង​សុំ​ហ្វ្រេ​កង់​ទូរទស្សន៍ តាំងពី​មុន​ពេល​លោក​ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៣ ម្ល៉េះ​៕
សូមសរសេរមកកញ្ញា ជន ស្រី​ណុ​ច​​ តាមរយៈ chornsreynoch@vodhotnews.com

No comments: