A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 24 February 2014

Prince Norodom Ranariddh might re-emter politics in mid March 2014 ព្រះ​អង្គ​ម្ចាស់​ រណឫទ្ធិ​ ​នឹង​យាង​​ចូល​ក្នុង​​ឆាក​ន​យោបាយ​​ឡើង​វិញ


ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាច​នឹង​យាង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ​នាពេលឆាប់ៗខាងមុខ។ ប្រភព​ដែល​គួរ​ជាទី​ទុកចិត្តបាន​បង្ហើប​ប្រាប់​ព័ត៌មាន​នេះ​ដល់​គេហទំព័រថ្មីៗ នា​រសៀល​ថ្ងៃ​ចន្ទ ទី២៤ ខែកុម្ភៈ នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់ រណឫទ្ធិ គ្រោង​នឹង​ចុះឈ្មោះ​គណបក្ស​ថ្មី​របស់​ព្រះអង្គ​នៅ​ក្រសួងមហាផ្ទៃ នៅ​ពាក់​កណ្តាលខែ​មិនា ខាងមុខ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ឈ្មោះ​គណបក្ស រួមទាំង​សមាសភាព​ដែល​ត្រូវ​ចូលរួម​ប្រឡូក​ជាមួយ​ព្រះអង្គ​ឡើយ។

ជា​នាយករដ្ឋមន្ត្រី​ទីមួយ​ក្នុង​អណ​ត្តិ​ទីមួយ​ក្រោយ​ការបោះឆ្នោត​កាលពី​ឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​ទម្លាក់​ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ឆ្នាំ២០០៦ ហើយ​ក្រោយមក​ព្រះអង្គ​បាន​បង្កើត​គណបក្ស​នរោត្តម រណឫទ្ធិ ដោយ​ដណ្តើមបាន​អាសនៈ​ចំនួន២ក្នុង​អណ​ត្តិ​ទី៤ ប៉ុន្តែ​ក្រោយមកទៀត ព្រះអង្គ​ត្រូវបាន​ផាត់​ចេញពី​ឆាកនយោបាយ​សារជាថ្មី​ក្រោយ​មាន​ជម្លោះផ្ទៃក្នុង។

ក្រោយពី​ការលាលែង​ពី​ឆាកនយោបាយ ព្រះអង្គ​ទទួលបាន​តួនាទី ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ចាប់ពី​ចុងឆ្នាំ២០០៨មក។ សូមបញ្ជាក់ថា ប្រសិនបើ​ព្រះអង្គ​សម្រេច​យាង​ចូលក្នុង​ឆាកនយោបាយ​ឡើងវិញ​នៅពេលនេះ មានន័យថា វា​ជាការ​សម្រេចចិត្ត​លើក​ទី​បី​ហើយ​របស់​ព្រះអង្គ៕

1 comment:

Anonymous said...

រា៉ណារិទ្ធមកៈិពា្ញហេីយ ទ្រង់យមួយនេះបានតែទ្រង់ព្រន ប៉ុណ្ណុះ បេីធេី្វនយាបាយ ដូចកេ្មងបៃឡុកបៃឡ ហេីយឆាប់ស្រេកឃា្លនពុកតលួយ បំផុត គ្រាន់ប្រាំមិនទាន់ចាប់ត្របាក់ទាល់តែស្លាក់ក បះជេីងជ្រង ឥឡូវត្រ ឡប់មកវិពា្ញក្រែភព័វាសនាបានកន្លះកៅអី ហេីយបា៉យហុនសែនបនិ្តចទៅ ចៃដន់បានស្រង់ដេីមវិពា្ញ ដាច់បាយយូរហេីយ ម្យា៉ងទៀតខែ្មរចូលចិតនយាយពាក្យសេ្ដច មិនត្រូវ ព្រះអង្គសំដៅទៅលេី ព្រះមហាក្ស័ត ឯទ្រង់មិនមានពាក្យព្រះអង្គទេ គ្រាន់តែទ្រង់អពេា្ញីពា្ញពីសាបាយ មិនមែនសោយទេ ទ្រង់មានប្រសាស មិនមែនបន្ទូលទេ ខូចពាក្យខែ្មរអស់ ទ្រង់ក៏ឡេីងចាងទៀត សូមអគុណ នៅមានទៀត ។