A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 February 2014

President of Khmer Youth Federation sues PM Hun Sen for ceding territories and islands to Vietnam ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ធ្វើ​ឲ្យ​បាត់​កោះ​និង​ដែន​សមុទ្រ

Watch the video here. Read article in English at The Phnom Penh Post.
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​សមាគម​ដែល​មាន​ឈ្មោះ​ថា សហព័ន្ធ​យុវជន​ខ្មែរ​ស្នេហា​ជាតិ ចាត់​ទុក​ការ​ធ្វើ​ឲ្យ​កោះត្រល់ និង​ដែន​ទឹក​មួយ​ផ្នែក​ទៀត​បាត់​បង់​ទៅ​ប្រទេស​វៀតណាម គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំធេង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក។ ព្រោះ​ហេតុ​នេះ ទើប​ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ បាន​ដាក់​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ដោយ ម៉ម មុនីរតន៍ 2014-02-04
នាង សុឃុន ៦១០
ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពេល​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Morm Moniroth



























ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​កោះត្រល់ និង​ប្រជុំ​កោះ​ដទៃ​ទៀត​ឲ្យ​វៀតណាម ដោយ​ងាយៗ។ ហើយ​ជាពិសេស ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​សំណុំ​រឿង​នេះ ដើម្បី​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ត​ទល់​នៅ​ក្នុង​សវនាការ​ឲ្យ​បាន​ឆាប់។
បណ្ដឹង​ប្រឆាំង លោក ហ៊ុន សែន នេះ​ត្រូវ​បាន​ដាក់​ចូល​ដល់​ដៃ​តុលាការ​ហើយ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ដោយ​ចោទ​ថា បាន​កាត់​កោះត្រល់ និង​កោះ​ក្រចកសេះ ទៅ​វៀតណាម ទាំង​ស្រុង​ដោយ​ខុស​ច្បាប់ ក្រោម​សន្ធិសញ្ញា​បំពេញ​បន្ថែម។
បន្ថែម​លើ​ពាក្យ​បណ្ដឹង​នេះ ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​ចាត់​វិធាន​ការ​តាម​បណ្ដឹង​របស់​ខ្លួន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា បណ្ដឹង​ក្រោម​បទ​ថា បាន​ធ្វើ​ឲ្យ​កោះត្រល់ និង​តំបន់​ដែន​សមុទ្រ​ផ្សេង​ទៀត​ត្រូវ​បាត់​បង់​នេះ គឺ​ប្រឆាំង​ចំពោះ លោក ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ មិន​រាល​ដាល ឬ​សំដៅ​មនុស្ស​ផ្សេង​ឡើយ។
«សំឡេង»
នេះ​ជា​បណ្ដឹង​លើក​ទី​ពីរ​ហើយ​របស់ លោក នាង សុឃុន បន្ទាប់​ពី​លើក​ទី​មួយ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​តុលាការ​ច្រាន​ចោល ដោយ​ចាត់​ទុក​ថា មិន​គ្រប់គ្រាន់​តាម​បច្ចេកទេស។ កាល​ណោះ លោក​ប្ដឹង​ពីរ​ករណី​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី។ ទី​មួយ ពី​បទ​ថា​បាន​កាត់​ទឹក​ដី ជាពិសេស​កោះត្រល់ និង​ដែន​សមុទ្រ​ឲ្យ​វៀតណាម និង​ទី​ពីរ ពី​បទ​ថា​បាន​ផ្ដល់​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​នានា​ដោយ​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ជន​អន្តោប្រវេសន៍​វៀតណាម មក​រស់​លើ​ទឹក​ដី​កម្ពុជា ដោយ​សេរី។
លោក នាង សុឃុន បញ្ជាក់​ថា លោក​ទុក​ពេល​ឲ្យ​តុលាការ និង លោក ហ៊ុន សែន ពិចារណា​ចាប់​ពី​ថ្ងៃ​ដាក់​បណ្ដឹង​រហូត​ដល់​ដាច់​ខែ​កុម្ភៈ។ ក៏ប៉ុន្តែ បើ​សិន​តុលាការ​មិន​ចាត់​វិធាន​ការ​កាត់​សេចក្តី​ពាក្យ​បណ្ដឹង​របស់​លោក​ទេ ចាប់​ពី​ក្រោយ​ខែ​កុម្ភៈ ទៅ និស្សិត​ប្រមាណ ២​ពាន់​នាក់ នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​តវ៉ា។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ទេ​ពី​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ទាក់ទង​ពាក្យ​បណ្ដឹង​នេះ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល ក៏​មិន​អាច​ស្នើសុំ​ប្រតិកម្ម​បាន​ដែរ។
យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១២ ហើយ​ថា​ការ​ពិត កោះត្រល់ និង​ដែន​សមុទ្រ​ដទៃ​ទៀត បាន​បាត់​មុន​លោក​គ្រប់គ្រង​អំណាច​ទៅ​ទៀត។ ហេតុ​នេះ លោក ហ៊ុន សែន គិត​ថា នេះ​ពុំ​មែន​ជា​កំហុស​របស់​លោក​ឡើយ។
«សំឡេង»
បើ​ទោះ​ជា​បែប​ណា ទាំង លោក រ៉ុង ឈុន សមាជិក​គណៈកម្មការ​ឃ្លាំ​មើល​កម្ពុជា និង លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ស្ដី​បន្ទោស​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម អាច​គ្រប់គ្រង​កោះត្រល់ និង​ប្រជុំ​កោះ​ដទៃ​ទៀត​នៅ​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា បាន គឺ​ដោយសារ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
លោក នាង សុឃុន គិត​ថា បើ​ទោះ​ជា​ដឹង​រួច​ជា​ស្រេច​ហើយ​ថា មិន​ខុស​ពី​យក​ពង​មាន់​ជល់​នឹង​ថ្ម​ក៏ដោយ​ចុះ ប៉ុន្តែ​លោក​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​អាច​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ដែរ។
ទោះ​ជា​បែប​ណា តុលាការ​នេះ​បាន​ខកខាន និង​ទម្លាក់​ចោល​សំណុំ​រឿង​លើ​ចំណាត់​ការ​របស់​ខ្លួន​ម្ដង​ជា​ពីរ​ដង​រួច​មក ដែល​មាន​បណ្ដឹង​ជាប់​ពាក់ព័ន្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ជា​អាទិ៍ បណ្ដឹង​របស់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ជា​បន្តបន្ទាប់ ដោយ​ចាត់​ទុក​ថា ពុំ​មាន​ភស្តុតាង និង​អង្គ​ហេតុ​គ្រប់គ្រាន់ ដើម្បី​ចោទ​ប្រកាន់ លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: