សេចកី្តប្រកាសព័ត៌មានរបស់គណបក្សជាតិនិយម
ដោយយោងតាមសេចកី្តសម្រេចនៃកិច្ចប្រជុំរបស់គណបក្សជាតិនិយម សី្តពីទស្សនវិស័យនយោបាយ និង យុទ្ធសាស្រ្តបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង និងស្រុក ខណ្ឌ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីស្នាក់ការកណ្តាលនៃគណបក្សជាតិនិយម នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់តំណាងជាថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក្រុមប្រឹក្សាខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំ ក្នុងតំណែង នៅទូទាំងប្រទេស បានសម្រេចជាឯកច្ឆន្ទថា ដូចខាងក្រោមនេះ ៖
១. គណបក្សជាតិនិយម នឹងមិនចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង និងស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
២. ដោយឈរលើស្មារតី និងមនសិការជាតិ អង្គបោះឆ្នោតរបស់គណបក្សទាំងអស់ គឺ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង នឹងបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង និងស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។
៣. គណបក្សជាតិនិយម នឹងបញ្ចូលបេក្ខភាពរបស់ខ្លួន ទៅក្នុងបញ្ជីបេក្ខជនរបស់គណបក្សសង្រ្គោះជាតិ ដោយផែ្អកតាមស្មារតី និងមនិការជាតិខ្ពស់។
៤. គណបក្សជាតិនិយម នឹងបន្តស្មារតី និងមនសិការជាតិនិយម ក្នុងការរួមគិត និងរួមធ្វើជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ គឺ “ខែ្មរអ្នកស្រឡាញ់ជាតិ អ្នកស្រឡាញ់មាតា គឺជាតិខ្មែរ យើង ត្រូវរស់នៅជាមួយគ្នា រួបរួមសាមគ្គី ចូលរួមការពារ និងដោះស្រាយជូនជាតិ និងប្រជារាស្ត្រ”។
៥. គណបក្សជាតិនិយម បន្តរក្សាអត្តសញ្ញាណរបស់ខ្លួន និងធ្វើសកម្មភាពនយោបាយ ដើម្បីគាំទ្រគោលជំហរ និងគោលការណ៍នយោបាយរបស់គណបក្សប្រជាធិបតេយ្យ គឺគណបក្សសង្រ្គោះជាតិ ដែលមានឧត្តមគតិ និងមនសិការជាតិនិយម និងប្រជាធិបតេយ្យដូចគ្នា រហូតសម្រេចបាននូវការរួមកម្លាំងជាធ្លុងមួយក្នុងពេលវេលាសមរម្យមួយ។
ធ្វើនៅរាជធានីភំ្នពេញ, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤
គណបក្សជាតិនិយម
2 comments:
Nice, United we stand.
bravo the national party come very good nationalist
Post a Comment