A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 February 2014

Interior Ministry denies report of social media that the government plans to divide 3 more provinces of Siem Reap, Battambang and Prey Veng after Kampong Cham was divided into Tbong Khmum and Kampong Cham provinces ក្រសួងមហាផ្ទៃ ច្រានចោល​ព័ត៌មាន​ចរចា​ម​អា​រ៉ា​ម ថា​រដ្ឋាភិបាល​គ្រោង​បំបែក​ខេត្ត​៣​បន្ថែមទៀត​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014,VOD

​ក្រសួង​មហាផ្ទៃ​ច្រានចោល​ព័ត៌មាន ចរចា​ម​អា​រ៉ា​ម ដែល​សរសេរ​លើ​បណ្តេញ​សង្គម​ហ្វេ​សប៊ុក ថា  រដ្ឋាភិបាល​កម្ពុជា គ្រោង​បំបែក​ខេត្ត​ចំនួន​៣​បន្ថែមទៀត ជា​រឿង​បំភ្លៃ​ខុសពី​ការពិត​។​
​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ពុធ​នេះ សរសេរថា “​យើង​សុំ​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងអស់ មិន​ថា​គណបក្ស​នយោបាយ​ណា រួមគ្នា​ដើម្បី​ជំទាស់​នឹង​ការសម្រេចចិត្ត​របស់​អ្នកកាន់អំណាច ដែល​នឹង​បំបែក​ខេត្ត​ចំនួន​៣​ទៀត គឺ​ខេត្ត​សៀមរាប ព្រៃវែង និង​ខេត្ត​បាត់ដំបង​”​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ច្រានចោល​ព័ត៌មាន​សង្គម​ហ្វេ​សប៊ុក​នោះថា មិន​ពិត​ទេ​។ លោក​ថា រដ្ឋាភិបាល​បាន​បង្កើត​ខេត្ត​តែ​មួយ​ប៉ុណ្ណោះ ខណៈ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​ចុះ​ព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ឆ្នាំ​២០១៣ បង្កើត​ខេត្ត​ត្បូងឃ្មុំ​មួយទៀត ដោយ​បំបែក​ចេញពី​ខេត្ត​កំពង់ចាម តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។
ខេត្ត​កំពង់ចាម ជា​ខេត្ត​ធំ​ទី​១១ ​ក្នុង​ចំណោម​ខេត្ត​ក្រុង​ចំនួន​២៤ ដែល​មាន​ផ្ទៃដី​សរុប​៩៧៩៩​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ​ជា​១.៦៨០.៦៩៤(​តាម​ជំរឿន​ឆ្នាំ​២០០៨)​។ ខេត្ត​មួយ​នេះ មាន​ប្រជាជន​ច្រើនជាងគេ និង​មាន​ក្រុង​សរុប​ចំនួន​២ និង​ស្រុក​ចំនួន​១៥៕
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

No comments: